តើសហគ្រិនស្រ្តី ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះនៅក្នុងសេដ្ឋកិច្ចឌីជីថល?

តើសហគ្រិនស្រ្តី ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះនៅក្នុងសេដ្ឋកិច្ចឌីជីថល? សូមអញ្ចើញទស្សនាជាមួយវីដេអូរបស់ លោកស្រី ផន សុធាន (Samanta), ស្ថាបនិក និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ និងផ្សព្វផ្សាយផលិតផល Laminate brand Formica។ លោកស្រីបានផ្តល់ជូននូវបទសម្ភោសន៍ស្តីពីប្រវត្ថិនៃការចាប់ផ្តើមអាជីវកម្ម និង ការកែប្រែពីការប្រកបអាជីវកម្មសេដ្ឋកិច្ចបែបប្រពៃណី ឲ្យទៅជាអាវជីកម្មឌីជីថល ស្របតាមបរិបទកូវីដ ១៩ និងបដិវត្តន៍ឧស្សាហកម្មទី៤។ វីដេអូនេះផងដែរបានផលិត សម្រាប់គម្រោង លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងស្រ្តីសហគ្រិន ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា ដែលទទួលបានការគាំទ្រ ពីក្រុមហ៊ុនវីសា។ វីដេអូនេះក៏បានចាក់ផ្សាយនៅក្នុង វេទិកាជាសេរ៊ី ស្ដីពី “ចំណេះដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុ សម្រាប់បង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍសហគ្រិនភាពដល់ស្ត្រី” តាមប្រព័ន្ធអនឡាញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *