ប្រកាសរួម ស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ។

Posted on
0 Comments
ប្រកាសរួម ស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ។

របាយការណ៍សិក្សាស្រាវជ្រាវ ស្តីពី “ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង (Child Early, Forced Married and Unions CEFMU)”។

Posted on
0 Comments

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

Posted on
0 Comments
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ និងកោតសរសើរ នូវការងារ និងសមិទ្ធិផលដែលសម្រេចបានរបស់ក្រសួងកិច្ចការនារី កន្លងមកនេះ។ សម្តេចក៏បានផ្តល់អនុសាសន៍គន្លឹះៗ ដូចខាងក្រោម៖ ១. សូមលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និង ក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគ លើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និង តាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំ ថវិកាឆ្លើយតបយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងស្ថាប័ន ។ ២. ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីកវិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូច និង មធ្យម, លើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និង លើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។ ៣. ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និង សេវាថែទាំសុខភាពឆ្ពោះទៅរកការ គ្របដណ្តប់សុខភាពជាសកល (Universal…

ពិធិបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

Posted on
0 Comments
នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រសួងកិច្ចការនារី បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល សរុបចំនួន ២៨១រូប ស្រ្តី ២១៦រូប។។ នាឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ថានៅក្នុងអណត្តិទី៧នេះ រាជរដ្ឋាភិបាលផ្តោតលើសមិទ្ធិកម្មរបស់អង្គភាពនីមួយៗ ។ អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវបង្ហាញសមិទ្ធិផលរបស់ខ្លួនក្នុងរយៈពេល ២.៥ ឆ្នាំ។ ជាមួយគ្នានេះផងដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានកោតសរសើរ ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលខិតខំសម្រេចបានសមិទ្ធិផលសំខាន់ៗ រយៈពេល ២៥ឆ្នាំកន្លងមក និងត្រូវបន្តយកចិត្តទុកដាក់ទៅមុខទៀត ទាំងការងារខ្សែទទឹង (ការងារបញ្ជ្រាបយេនឌ័រ ការតាមដាន និងវាយតម្លៃ) និងការងារខ្សែបណ្តោយ ដោយផ្តោតលើវិស័យអាទិភាពចំនួន…