ក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ តាមរយៈZOOM ជាមួយកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ តាមរយៈZOOM ជាមួយកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ប្រកបដោយបរិយាបន្នក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតី លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចកានារី ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺផ្តល់កិច្ចសហការក្នុងការរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីប្រកបដោយបរិយាបន្ន រួមទាំងក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាសក្នុង ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គម លើស្រ្តី និងក្មេងស្រី ក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាស សំដៅរួមចំណែកកាត់បន្ថយរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាព និងឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា «ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ» ។
កញ្ញា រ៉េត សារីតា នឹងដើរតួនាទីជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី ចាប់ពីថ្ងៃចុះហត្ថលេខា។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *