អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត សរុបប្រមាណ ៣៨០នាក់។ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប » ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

កាលពីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងកិច្ចការនារី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ មន្រ្តីជាប់កិច្វសន្យា និងមន្រ្តីចូលនិវត្តន៍ ក្រសួងកិច្ចការនារី លោកជំទាវសមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត លោកស្រីអភិបាលរងរាជធានី ខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តចំនួនប្រមាណជាង ៥១៩នាក់។ ក្នុងពីធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេស ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

កាលពីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងលោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាមន្រ្តី ជាន់ខ្ពស់ អញ្ជើញមកពីតាមក្រសួងស្ថាប័នានា និងពីថ្នាក់ក្រោមជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៩០០នាក់។ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ និងគូសបញ្ចាក់ថានៅក្នុងអង្គពិធីថា  «បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គឺបង្កើនភាពអង់អាចដល់គ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងឱកាសនោះ, ឯកឧត្តមបានបន្ថែមថា…

វិមាន៧មករា រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

វិមាន៧មករា រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូនារីចំនួន ២៥០រូប ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។ តាងនាមស្រ្តីកម្ពុជា លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកា សមាជិក នៃព្រឹទ្ធសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែល​​ការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តី។ ការបន្តគាំទ្ររបស់ព្រឹទ្ធសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងគាំទ្រទាំងស្រុង លើប្រធានបទទិវាអន្តរជាតិនារី…

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូស្រ្តី ចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណសចក្រកម្ពុជា ក្នុងពិធីអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប »

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូស្រ្តី ចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណសចក្រកម្ពុជា ក្នុងពិធីអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប »

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពទទួលស្វាគមន៍គណៈប្រតិភូស្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណសចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ថា ទិវាអន្តរជាតិ ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការតស៊ូ និងគំរូវីរភាពរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ឋានៈ តួនាទី និងសេចក្តីថ្លៃថ្នូរ ចៀសផុតពីទង្វើជិះជាន់ កៀបសង្កត់នានាកាលពីអតីតកាល។ សម្តេចមហារដ្ឋសភាធិការធិបតី បានបង្ហាញក្តីសោមនស្សរីករាយ ស្វាគមន៍និងអរគុណចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោកស្រី នាងកញ្ញា និងគណៈប្រតិភូស្រ្តីទាំងអស់ ដែលបានឆ្លៀតឱកាសមកជួបជាមួយរដ្ឋសភា នាពេលនេះ និងថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ « សិទ្ធិ…

កិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា

កិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា និងមានការចូលរួមពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលជាដៃគូសហប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ។ កិច្ចប្រជុំពិភាក្សានេះ សហការរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ ក.ជ.ក.ស និង អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី និងគាំទ្រហិរញ្ញវត្ថុពីកម្មវិធី ACCESS ក្នុងគោលបំណង៖ (១)បង្កើនកិច្ចសហប្រតិបត្តិការ កែសម្រួលនីតិវិធី និងដោះស្រាយបញ្ហាមួយចំនួន ដើម្បីពន្លឿនសំណុំរឿងជនរងគ្រោះតាមផ្លូវច្បាប់ និងជៀសវាងការយឺតយ៉ាវដល់ដំណើរការការពារក្តី ។ (២) បង្កើនការគ្រប់គ្រងព័ត៌មាន ទិន្នន័យទាក់ទងអំពើហិង្សាយេនឌ័រដែលទទួលបានសេវាការពារក្តីតាមផ្លូវច្បាប់ គុណភាពនៃការផ្តល់សេវា និងប្រសិទ្ធភាព។ សមាសសភាពចូលរួម សរុប ៧៨នាក់ (ស្ត្រី ៦១) ជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស. អគ្គនាយកនាយកដ្ឋានអភិវឌ្ឍន៍សង្គម មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំក្រសួងកិច្ចការនារី ប្រធានមន្ទីរ និងមន្រ្តីនគរបាលយុត្តិធម៌នៃមន្ទីរកិច្ចការនារីរាជធានី ខេត្ត ទាំង២៥ តំណាងគណៈមេធាវីកម្ពុជា ៥នាក់ និងតំណាងកម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌(ហៅកាត់ថាកម្មវិធី…

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

នារសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ។ ក្នុងជំនួបនោះដែរ បានពិភាក្សាលើប្រធានបទ ការបញ្ជ្រាបយេនឌ័រ និងការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដោយផ្អែកលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីកិច្ចការនារី ឱ្យចេះធ្វើការជាមួយក្រសួងពាក់ព័ន្ធ៨ផ្សេងទៀត។ ក្រៅពីកិច្ចពិភាក្សារលើប្រធានបទនេះ JICA និងក្រសួងកិច្ចការនារីក៏ចូលរួមកិច្ចសហការប្រយុទ្ធប្រឆាំងនៃការរីករាលដាលកូវីដ១៩ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចស្រ្តី ឱ្យចេះអនាម័យ ចេះទប់ស្កាត់នឹងជំងឺនេះ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍។ គម្រោងថ្មីមួយទៀតដែល JICA និងក្រសួងកិច្ចការនារី ក៏មានគោលបំណងធំៗ ៣ដែរគឺ ជួយស្ត្រីជាសហគ្រិន (ចាប់ពីអាយុ១៧ឆ្នាំ រហូតដល់៣០ឆ្នាំ) ជាស្ត្រីម្ចាស់សហគ្រិន និងសហគ្រិនតូច-មធ្យម។

កិច្ចប្រគល់-ទទួលអំណោយ ជាសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីនិងកុមារ ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ ពីអង្គការ UNFPA ទៅដល់ក្រសួងកិច្ចការនារី

កិច្ចប្រគល់-ទទួលអំណោយ ជាសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីនិងកុមារ ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ ពីអង្គការ UNFPA ទៅដល់ក្រសួងកិច្ចការនារី

លោកបណ្ឌិត ដាញែល អាល់ឡឺម៉ុយ តំណាងស្តីទីអង្គការ UNFPA ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីនិងកុមារ ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ ជូនដល់ក្រសួងកិច្ចការនារី ដើម្បីឲ្យក្រសួងបន្តចែកជូនដល់ស្ត្រី និងក្មេងស្រីក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩។ ក្រោយពីបញ្ចប់ជំនួប រវាងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកបណ្ឌិត ដាញែល និងពិធីប្រគល់-ទទួលអំណោយ នាទីស្តីការក្រសួង, លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អំណោយដែលទទួលបាននារសៀលនេះ មានចំនួន៧០០កញ្ចប់ ដែលក្រសួងនឹងបន្តចែកទៅកាន់ មន្ទីរកិច្ចការនារី នៅខេត្តចំនួន៨ ដើម្បីប្រគល់ជូនដល់ដៃស្ត្រី និងក្មេងស្រីក្រីក្រ មិនមានលទ្ធភាពក្នុងការទិញសម្ភារៈប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ។ គួរជម្រាបថា នេះគឺជាលើកទី២ហើយ ដែលក្រសួងកិច្ចការនារី បានទទួលអំណោយ ជាសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីនិងកុមារ ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ ពីអង្គការ UNFPA ខណៈលើកទី១ បានទទួលនៅក្នុងឆ្នាំ២០២០ ចំនួន៤០០កញ្ចប់ ដែលបានចែកជូនដល់ខេត្តគោលដៅចំនួន៨៕

វេទិកាពិភាក្សាស្តីពីភាពជាឣ្នកដឹកនាំរបស់ស្រ្តី ក្នុងដំណើរឆ្ពោះទៅកាន់ការឣភិវឌ្ឍប្រកបដោយបរិយាបន្ន

វេទិកាពិភាក្សាស្តីពីភាពជាឣ្នកដឹកនាំរបស់ស្រ្តី ក្នុងដំណើរឆ្ពោះទៅកាន់ការឣភិវឌ្ឍប្រកបដោយបរិយាបន្ន

នៅក្នុងដំណើរការឣភិវឌ្ឍសង្គម តួនាទីស្រ្តីក្នុងភាពជាឣ្នកដឹកនាំ និងនៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេច បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការធានាឱ្យការរីកចម្រើន ប្រកបដោយបរិយាបន្ន ជាពិសេសដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ។ ក្នុងន័យនេះ កម្មវិធីឣភិវឌ្ឍភាពជាឣ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ (Youth lab) បានរៀបចំវេទិកាពិភាក្សាស្តីពីភាពជាឣ្នកដឹកនាំរបស់ស្រ្តី ក្នុងដំណើរឆ្ពោះទៅកាន់ការឣភិវឌ្ឍប្រកបដោយបរិយាបន្ន នៅសាលាខេត្តសៀមរាប នាថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាគ្មិនដែលចូលរួមចែករំលែកបទពិសោធន៍ រួមមាន៖ ថ្នាក់ដឹកនាំជាស្រ្តី និងបុរស មកពីក្រសួងកិច្ចការនារី, អភិបាលរងខេត្តសៀមរាប និងប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងដោយមានការចូលរួមពីសមាជិកកម្មវិធី ដែលជាមន្រ្តីវ័យក្មេងក្រសួងកិច្ចការនារី និងនិស្សិតដែលជាសមាជិកកម្មវិធី (Youth Lab) ចំនួន ៤០ នាក់។

កិច្ចប្រជុំរវាងគណៈកម្មការទី៨នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា

កិច្ចប្រជុំរវាងគណៈកម្មការទី៨នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា

នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដោយលោកជំទាវ ឯកឧត្តម និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងគណៈកម្មការទី៨នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា រួមទាំងលោកជំទាវ និងឯកឧត្តមដែលជាសហការី ដើម្បីបង្ហាញជូននូវវឌ្ឍនភាពនិងលទ្ធផលការងាររបស់ក្រសួងកិច្ចការនារី ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។