សេចក្តីថ្លែងការណ៍៖ ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា

សេចក្តីថ្លែងការណ៍៖ ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា។ អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សេចក្តីថ្លែងការណ៍៖ ក្រសួងកិច្ចការនារី សម្ដែងនូវការកោតសរសើរចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា

ក្រសួងកិច្ចការនារី សម្ដែងនូវការកោតសរសើរចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្ដាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។ ករណីនេះ គឺជាទង្វើល្អ និងបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការចូលរួមការងារសង្គមផង និងផ្ដល់អាហារូបត្ថម្ភជាចាំបាច់សម្រាប់កូនតូចផង។

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២១

   បេក្ខជនទាំងអស់អាចទាញយកពាក្យសុំចុះឈ្មោះប្រឡងបានតាមរយៈតំណភ្ជាប់នេះ ព័ត៌មានលម្អិត សូមមកធ្វើការទំនាក់ទំនងនៅនាយកដ្ឋានរដ្ឋបាលបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០៩៦ ៥២៤ ៦០៦៣/ ០៩៥ ៨២៨ ៧៨១ ៕

សេចក្តីអំពាវនាវរបស់ក្រសួងកិច្ចការនារីក្នុងទិវាក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ

សេចក្តីអំពាវនាវ៖ ក្រសួងកិច្ចការនារី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសយុវវ័យ ដែលបាន និងកំពុងរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់ សីលធម៌សង្គម និងតម្លៃស្ត្រី ព្រមទាំងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ក្នុងទិវាក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ។

បញ្ជីរាយនាមមេធាវី ដែលស្ម័គ្រចិត្ត ផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ

បញ្ជីរាយនាមមេធាវី ដែលស្ម័គ្រចិត្ត ផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការនៅតាម សាលាដំបូង និងអយ្យការ រាជធានី ខេត្ត។

ក្រសួងកិច្ចការនារី បញ្ជាក់​​អំពីវិធានការលើករណី​លក់ផលិតផល​អនឡាញ​ដែលប្រើប្រាស់រូបភាពអាសអាភាស និងគោលការណ៍​គោរព​សិទ្ធិរបស់ស្រ្តី

ក្រសួងកិច្ចការនារី បញ្ជាក់​​អំពីវិធានការលើករណី​លក់ផលិតផល​អនឡាញ​ដែលប្រើប្រាស់រូបភាពអាសអាភាស និងគោលការណ៍​គោរព​សិទ្ធិរបស់ស្រ្តី

សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍របស់ប្រទេសកាណាដា

សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍អាហារូបករណ៍របស់ប្រទេសកាណាដាសូមចូលទៅកាន់ឯកសារ និងតំណរភ្ជាប់ដូចខាងក្រោម៖ https://asset.cambodia.gov.kh/mowa/2019/12/SEED-2020-21-Student-Component-Guidelines.pdf https://asset.cambodia.gov.kh/mowa/2019/12/SEED-2020-21-Mid-career-Component-Guidelines.pdf https://www.educanada.ca/scholarships-bourses/news-nouvelles/index.aspx?lang=eng ប្រសិនបើមានចំងល់សូមទំនាក់ទំនងតាមអ៊ីមែល Scholarships-bourses@cbie.ca ឬទូរស័ព្ទ 613-237-4820

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ០២នាក់ ដើម្បីបម្រើការនៅនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារីសម្រាប់ឆ្នាំ២០២០។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ ទាញយកពាក្យសុំ: https://asset.cambodia.gov.kh/mowa/2019/12/%E1%9E%96%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%85%E1%9E%BB%E1%9F%87%E1%9E%88%E1%9F%92%E1%9E%98%E1%9F%84%E1%9F%87%E1%9E%98%E1%9E%93%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%87%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%96%E1%9E%B6%E1%9E%9A%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%85%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%94%E1%9F%8B.pdf

ឱកាសចូលរួមការប្រកួតជ្រើសរើសស្នាដៃ សរសេរអត្ថបទ ក្រោមប្រធានបទ ការរាយការណ៍អំពីអំពើហិង្សាលើស្រ្តី និងក្មេងស្រី

ឱកាសចូលរួមការប្រកួតជ្រើសរើសស្នាដៃ សរសេរអត្ថបទ ក្រោមប្រធានបទ ការរាយការណ៍អំពីអំពើហិង្សាលើស្រ្តី និងក្មេងស្រី

ឱកាសចូលរួមការប្រកួតជ្រើសរើសស្នាដៃ សរសេរអត្ថបទ ក្រោមប្រធានបទ ការរាយការណ៍អំពីអំពើហិង្សាលើស្រ្តី និងក្មេងស្រី ។ ផ្ញើពាក្យសុំ និងអត្ថបទសំណេររបស់លោកអ្នក មកក្រសួងកិច្ចការនារី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩៕ **សូមទាញយកឯកសារ ពាក្យសុំ និងព័ត៌មានលម្អិត ពី link ខាងក្រោមនេះ https://asset.cambodia.gov.kh/mowa/2019/11/%E1%9E%96%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%9A%E1%9E%BD%E1%9E%98%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%BD%E1%9E%8F%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9F%82%E1%9E%84%E1%9E%9F%E1%9E%9A%E1%9E%9F%E1%9F%81.pdf