កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីកសាងក៏ដូចជាពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេសនានានៅលើសកលលោក និងដៃគូពាក់ព័ន្ធទាំងអស់

កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីកសាងក៏ដូចជាពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសនានាក្នុងសកលលោក និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់ការអនុវត្តរបៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងគោលបំណងជំរុញនូវសាមគ្គីភាពសម្រាប់សហគមន៍ពិភពលោកទាំងមូល និងស្តារឡើងវិញនូវសហគមន៍ប្រកបដោយភាពធន និងចែករំលែកនូវវិបុលភាពសម្រាប់ទាំងអស់គ្នា។

ការលើកកម្ពស់សមភាពយេនឌ័រ គឺជាតម្លៃ និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា

ការលើកកម្ពស់សមភាពយេនឌ័រ គឺជាតម្លៃ និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា “Gender Equality is Everyone Value and Business”

នៅក្នុងបរិការណ៍កូវីដ-១៩ បានបង្រៀនយើងឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងរួបរួមគ្នាជំនះឧបសគ្គ

នៅក្នុងបរិការណ៍កូវីដ-១៩ បានបង្រៀនយើងឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងរួបរួមគ្នាជំនះឧបសគ្គ ដើម្បីឆ្ពោះទៅកាន់អនាគតក្រោយវិបត្តិកូវីដ-១៩ ទទួលបានភាពរុងរឿង និងភាពរីកចម្រើនដោយបរិយាប័ន្ន។

ស្ត្រី និងក្មេងស្រី ត្រូវចេះកែប្រែវិបត្តិកូវីដ-១៩ ទៅជាឱកាស

ស្ត្រី និងក្មេងស្រី ចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងប្រែក្លាយវិបត្តិនេះ ឱ្យទៅជាកាលានុវត្តភាព (ឱកាស) ដើម្បីការអភិវឌ្ឍ និងបង្ហាញពីសក្តានុពល និងភាពខ្លាំងរបស់យើង លើភាពធន់ និងឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្ដីសុបិន្តឱ្យធំ ( Dream big )​ និងកណត់គោលដៅរបស់ខ្លួនឲ្យធំ ( Aim big )

ការបង្កើនចំនួនរបស់ស្រ្តីក្នុងវិស័យច្បាប់ និងប្រព័ន្ធតុលាការ ជាកត្តារួមចំណែកមួយដ៏សំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះជាស្រ្តី និងក្មេងស្រី ឆ្ពោះទៅការពង្រឹងនីតិរដ្ឋ។ បង្កើនការផ្ដល់សេវាផ្លូវច្បាប់ដោយស័្មគ្រចិត្ត និងមិនគិតកម្រៃ ( pro bono basis ) ដល់ក្រុមងាយរងគ្រោះដទៃទៀត ដើម្បីលើកកម្ពស់សមធម៌ និងបរិយាកាសប័ន្នសង្គម ស្របតាមទិសស្លោកនៃគោលដៅអភិវឌ្ឍន៏ប្រកបដោយជីវភាពគឺ មិនទុកនរណាម្នាក់ចោល( No one wil be left behind) ។

ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្ដីសុបិន្តឱ្យធំ ( Dream big )​ និងកណត់គោលដៅរបស់ខ្លួនឲ្យធំ ( Aim big )

ភាពជាដៃគូរបស់ស្រ្តី និងបុរសមានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូចនេះក្រសួងកិច្ចការនារីសហការ និងស្វែងរកការគាំទ្រមតិ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីខ្មែរ។ ក្នុងវិស័យធុរៈកិច្ចការប្រកួតប្រជែងជាផ្នែកមួយ ប៉ុន្តែសាមគ្គីភាពនិងការរួបរួមគ្នារវាងសហគ្រិនទាំងអស់ក្នុងប្រទេសកម្ពុជាក៏មានភាពចាំបាច់ដែរ ដើម្បីផ្តួចផ្តើមជាកម្លាំងតែមួយ មានយុទ្ធសាស្រ្តរួមមួយ ជួយគ្នាទៅវិញទៅមកក្នុងការបង្កើនផលិតកម្ម និងស្វែងរកទីផ្សារនៅក្នុងប្រទេស និងនៅតំបន់អាស៊ាន។  

ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្ដីសុបិន្តឱ្យធំ ( Dream big )​ និងកណត់គោលដៅរបស់ខ្លួនឲ្យធំ ( Aim big )

ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្ដីសុបិន្តឱ្យធំ ( Dream big )​ និងកណត់គោលដៅរបស់ខ្លួនឲ្យធំ ( Aim big ) ហើយត្រូវប្រើប្រាស់សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីធ្វើដំណើរឆ្ពោះទៅមុខសម្រេចឱ្យបាននូវក្ដីសុបិន្ដនិងគោលដៅនោះ។ សូមសង្គម និងក្រុមគ្រួសារមេត្តាបន្តវិនិយោគលើស្រ្តីនិងក្មេងស្រី និងជួយគាំទ្រស្រ្តីឱ្យទទួលបានឱកាស និងការឡានុវត្តភាពក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យបានពេញលេញនៅក្នុងសង្គម។  

ខ្ញុំសូមកោតសរសើរនៅទីនេះក្នុងថ្ងៃនេះនូវតួនាទីរបស់អង្គការសង្គមស៊ីវិល ជាពិសេស អង្គការដែល​ធ្វើការ​​ពាក់ព័ន្ធនឹងស្ត្រី

ខ្ញុំសូមកោតសរសើរនៅទីនេះក្នុងថ្ងៃនេះនូវតួនាទីរបស់អង្គការសង្គមស៊ីវិល ជាពិសេស អង្គការដែល​ធ្វើការ​​ពាក់ព័ន្ធនឹងស្ត្រី ហើយខ្ញុំសូមសង្កត់ធ្ងន់នូវតម្រូវការក្នុងការបញ្ឈប់ការមិនយក​ចិត្តទុកដាក់ពីសង្គមចំពោះស្ត្រីដែលជាក្រុមជនងាយរងគ្រោះ ដូចជា ស្ត្រីចាស់ជរា កុមារី ស្ត្រីពិការ ស្ត្រីមាន​ផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ ស្ត្រីជាជនដើមភាគតិច ស្ត្រីស្រឡាញ់ភេទដូចគ្នា និងស្ត្រីទ្វេរភេទ ស្ត្រីរស់នៅតំបន់ដាច់ស្រយាល និងស្ត្រីធ្វើការនៅកន្លែង​កំសាន្ត​របស់​បុរស (ប្រសាសន៍ថ្លែងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ខែតុលា ឆ្នាំ ២០១៣)។​

​“ស្មារតីជាសហគ្រិន” របស់ស្ត្រីគឺជាកត្តាជុំរុញដ៏សំខាន់សម្រាប់លើកស្ទួយសមត្ថភាពប្រទេសជាតិដើម្បីភាពជោគជ័យ

​“ស្មារតីជាសហគ្រិន” របស់ស្ត្រីគឺជាកត្តាជុំរុញដ៏សំខាន់សម្រាប់លើកស្ទួយសមត្ថភាពប្រទេសជាតិដើម្បីភាពជោគជ័យ ក្នុងការផ្លាស់ប្តូរដ៏ឆាប់រហ័ស និងពោរពេញដោយភាពប្រកួតប្រជែងនៅក្នុងទីផ្សារសាកល។ ដូច្នេះ ស្ត្រីគួរតែទទួលបាននូវការលើកទឹកចិត្តក្នុងការចាប់ផ្តើម និងពង្រឹងអាជីវកម្មរបស់ខ្លួនក្នុងនាម ​ជាសហគ្រិន ស្ត្រី” (ប្រសាសន៍ថ្លែងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ខែសីហា ឆ្នាំ ២០១៤)។

ស្ត្រី គឺជាធនធានដ៏មានសក្តានុពលមួយដែលពុំទាន់បានប្រើប្រាស់​នៅក្នុងពិភពលោក និងជាពិសេសនៅក្នុងតំបន់របស់យើង

ស្ត្រី គឺជាធនធានដ៏មានសក្តានុពលមួយដែលពុំទាន់បានប្រើប្រាស់​នៅក្នុងពិភពលោក និងជាពិសេសនៅក្នុងតំបន់របស់យើង ប៉ុន្តែ ពួកគេពុំសូវ បានធ្វើជាតំ​ណាង ឫគ្មានវត្តមានជាតំ​ណាង នៅក្នុងវិស័យនយោបាយ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងការធ្វើ​សេចក្តីសម្រេច​ផ្សេងៗ ។ រាល់ការផ្លាស់ប្តូរសំខាន់ៗ និងយូរអង្វែងឆ្ពោះទៅរកកិច្ចអភិវឌ្ឍ​ប្រកបដោយចីរភាព និងវិបុលភាព តម្រូវឱ្យមានសមភាពយេនឌ័រ និងការការពារសិទ្ធិមនុស្ស រួមទាំងសិទ្ធិនារីផងដែរ (ប្រសាសន៍ថ្លែងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ខែកក្កដា ឆ្នាំ ២០០២)។