ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣

ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣

ផែនការជាតិនេះត្រូវបានចាប់ផ្តើមរៀបចំចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ ដោយផ្អែកលើបទពិសោធន៍មេរៀននិងឧត្តមានុវត្តដែលទទួលបានពីការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី លើកទី២ (២០១៤-២០១៨) ឯកសារស្តីពីការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិលើកទី២នេះ រួមទាំងការសំយោគលទ្ធផលដែលបានមកពីការវិភាគលើឯកសារគោលនយោបាយ លិខិតូបករណ៍ ការសិក្សាស្រាវជ្រាវទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ កិច្ចប្រជុំពិគ្រោះយោបល់ កិច្ចសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធ ជាពិសេស កិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយស្រ្តីក្រុមគោលដៅនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ដើម្បីប្រមូលធាតុចូលដែលមានមូលដ្ឋានត្រឹមត្រូវ ដែលធ្វើឱ្យផែនការជាតិនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ព្រមទាំងបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៧លើក ក្នុងនោះកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៣លើក ត្រូវបានធ្វើឡើងក្នុងកម្រិតក្រុមការងារឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលក្រុមការងារនេះមានសមាសភាពមកពី ១៦ក្រសួង ស្ថាប័ន ៤ដៃគូអភិវឌ្ឍ និង៣០អង្គការសង្គម   ស៊ីវិល និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៤លើកថែមទៀតដែលចូលរួមដោយរដ្ឋលេខាធិការដែលមានសិទ្ធិសម្រេចពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ និងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ ផែនការនេះបានផ្តល់ អភិក្រមនិងមូលដ្ឋានច្បាស់លាស់ដើម្បីលើកកម្ពស់ការបង្កើនកិច្ចអន្តរាគមន៍បង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការបង្កើនការទទួលបានសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលពហុវិស័យនិងកិច្ចសហការ ដោយក្នុងនោះយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ ដែលបានដាក់ចេញរួមមាន៖ ទី១- ការបង្ការទប់ស្កាត់ ទី២- កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ…

ស្ថិតិយេនឌ័រ ខេត្តកំពង់ធំ៖ គម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) ខែសីហា ឆ្នាំ២០២០

ស្ថិតិយេនឌ័រ ខេត្តកំពង់ធំ៖ គម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) ខែសីហា ឆ្នាំ២០២០

គម្រោងស្តីពីការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) បានផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០១៧​ គាំទ្រដោយទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន។ គម្រោងធ្វើការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រដើម្បីលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅថ្នាក់ក្រោមជាតិជាមួយក្រសួង និងមន្ទីរពាក់ពាន់ តាមរយៈការស្វែងរកការគាំទ្រមតិ និងសម្របសម្រួលពីក្រសួង/មន្ទីរកិច្ចការនារី។ ស្ថិតិយេនឌ័រ គឺជាសកម្មភាពសំខាន់របស់គម្រោង ហើយការរៀបចំសៀវភៅស្ថិតិ ខេត្តកំពង់ធំគឺជាសមាសធាតុដ៏សំខាន់មួយ ដែលមានការចូលរួមចំណែកពីមន្ត្រីដៃគូរបស់មន្ទីរពាក់ពាន់ និងក្រសួងកិច្ចការនារី ដោយមានការគាំទ្របច្ចេកទេសពីក្រុមការងារគម្រោង បញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ ទិន្និន័យ និងព័ត៌មាននៅក្នុងសៀវភៅនេះ បង្ហាញពីស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាការផ្តល់ភាពអង់អាចដល់ស្ត្រីនៅក្នុងខេត្តកំពង់ធំ។ ដូច្នេះសៀវភៅនេះ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងយកទៅប្រើប្រាស់ សម្រាប់ធ្វើការតាមដានត្រួតពិនិត្យ គោលនយោបាយ ផែនការ និងកម្មវិធី ឆ្លើយតបទៅនឹងយេនឌ័រតាមវិស័យនីមួយៗ។

ព្រឹត្តិបត្រគម្រោង PGM-WEE៖ គម្រោងស្តីពីការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី

ព្រឹត្តិបត្រគម្រោង PGM-WEE៖ គម្រោងស្តីពីការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី

ព្រឹត្តិបត្រគម្រោង PGM-WEE៖ គម្រោងស្តីពីការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។

នារីរតនៈទី៥៖ ផែនការយុទ្ធសាស្ត្រដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី
|

នារីរតនៈទី៥៖ ផែនការយុទ្ធសាស្ត្រដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី

នារីរតនៈទី៥៖ ផែនការយុទ្ធសាស្ត្រដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី។  

ផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ​ ឆ្នាំ២០១៨-២០៣០

ផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ​ ឆ្នាំ២០១៨-២០៣០

ផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ​ ឆ្នាំ២០១៨-២០៣០។

ព្រឹត្តិបត្រ PGM-WEE

ព្រឹត្តិបត្រ PGM-WEE

គម្រោង PGM-WEE ក៏បានផ្តល់ វគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រទាក់ទងនឹងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ដល់មន្រ្តីមន្ទីរដៃគូ មកពីតំបន់គោលដៅចំនួន៥ខេត្ត ដូចជា កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ សៀមរាប និងកំពង់ចាម ។ ការផលិត និងចងក្រងស្ថិតិយេនឌ័រនៅថ្នាក់ក្រោមជាតិ ជាផ្នែកមួយនៃគម្រោង PGM-WEE ។ មន្ទីរពាក់ព័ន្ធដែលជាសមាជិកក្រុមការងារ WEE​ បានប្រមូលទិន្នន័យ និងព័ត៌មានសំខាន់ៗ ដែលទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច បច្ចុប្បន្នភាពរបស់ស្ត្រី និងបុរសនៅក្នុងខេត្តកំពង់ឆ្នាំង ។ ទិន្នន័យ និងព័ត៌មានទាំងនេះប្រមូលបានពីប្រភពដែលមានស្រាប់ ដូចជាទិន្នន័យមូលដ្ឋាន ឃុំ/សង្កាត់ ខែធ្នូ ឆ្នាំ២០១៩ (ធ្វើបច្ចុប្បន្នភាព) ព័ត៌មាននានាពីមន្ទីរពាក់ព័ន្ធ ព្រមទាំងការិយាល័យតាមស្រុកនានា ។ បន្ទាប់មកក្រុមការងារ WEE ធ្វើការពិនិត្យ និងវិភាគលើទិន្នន័យទាំងនោះ និងមានការណែនាំកែសម្រួល និងធ្វើបច្ចុប្បន្នភាពឡើងវិញ​ ។ ហើយបន្ទាប់មក សៀវភៅស្ថិតិយេនឌ័រត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាផ្លូវការនៅក្នុងខេត្ត និងស្ថាប័ន្ថពាក់ព័ន្ធដទៃទៀត ។ សៀវភៅស្ថិតិយេនឌ័រនេះ នឹងក្លាយជាឯកសារយោងដ៏មានប្រយោជន៍ ក្នុងអំឡុងពេលអនុវត្តគម្រោងសាកល្បង ហើយនិងត្រូវបានប្រើប្រាស់ដោយមន្ត្រីថ្នាក់ខេត្ត និងភាគីពាក់ព័ន្ធ សម្រាប់រៀបចំគោលនយោបាយកម្មវិធី…

ខិតបណ្ណ័ បង្ហាញពីស្ថិតិសំខាន់ៗអំពីស្រ្តី និងបុរសនៅកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៨

ខិតបណ្ណ័ បង្ហាញពីស្ថិតិសំខាន់ៗអំពីស្រ្តី និងបុរសនៅកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៨

នេះជាខិតបណ្ណ័ បង្ហាញពីស្ថិតិសំខាន់ៗអំពីស្រ្តី និងបុរសនៅកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៨ ។ ព័ត៌មានដែលបានលើកមកបង្ហាញនៅក្នុងខិតបណ្ណ័នេះ ផ្អែកសំខាន់លើជំរឿន អង្កេតថ្នាក់ជាតិនានា និងទិន្នន័យដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។ ខិតបណ្ណ័នេះ រៀបចំដោយ នាយកដ្ឋានផែនការសិ្ថតិនៃក្រសួងកិច្ចការនារី ក្រោមការឧបត្ថម្ភរបស់ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តាមរយៈគម្រោងបញ្រ្ជាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (PGM-WEE) ។

គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី(PGM-WEE) ខែមេសា ឆ្នាំ២០២០

គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី(PGM-WEE) ខែមេសា ឆ្នាំ២០២០

ស្ថិតិយេនឌ័រខេត្តត្បូងឃ្មុំ៖   គម្រោងការបញ្រ្ជាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (PGM-WEE) បានចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០១៧ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន។ គម្រោងនេះមានគោលបំណងលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅថ្នាក់ក្រោមជាតិ ជាមួយក្រសួង និងមន្ទីរដៃគូពាក់ព័ន្ធ តាមរយៈការស្វែងរកការគាំទ្រមតិ និងសម្របសម្រួលពីក្រសួង/មន្ទីរកិច្ចការនារី។   ស្ថិតិយេនឌ័រ គឺជាសកម្មភាពសំខាន់របស់គម្រោង ហើយការរៀបចំសៀវភៅស្ថិតិយេនឌ័រ ខេត្តត្បូងឃ្មុំ ក៏ជាសមាធាតុដ៏សំខាន់មួយ ដែលមានការចូលរួមចំណែកពីមន្រ្តីដៃគូរបស់មន្ទីរពាក់ព័ន្ធ និងក្រសួងកិច្ចការនារីដោយមានការគាំទ្របច្ចេកទេសពីក្រុមការងារគម្រោង JICA ។   ទិន្នន័យ និងព័ត៌មាននៅក្នុងសៀវភៅនេះ មានជាភាសាអង់គ្លេស និងជាភាសាខ្មែរ ។ វាបង្ហាញពីស្ថានភាពសេដ្ឋកិច្ចនិងសង្គមកិច្ច ព្រមទាំងការផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងខេត្តត្បូងឃ្មុំ។ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងយកព័ត៌មាននៅក្នុងសៀវភៅនេះមកប្រើប្រាស់ សម្រាប់តាមដានត្រួតពិនិត្យ គោលនយោបាយ ផែនការ និងកម្មវិធី ឆ្លើយតបទៅនឹងយេនឌ័រតាមវិស័យនីមួយៗ ។   មាតិកាសំខាន់ៗនៅក្នុងសៀវភៅនេះបកស្រាយពី ស្ថិតិប្រជាជនក្នុងខេត្តត្បូងឃ្មុំ ស្ថិតិវិស័យអប់រំ  វិស័យសុខភាព ការចូលរួមរបស់ស្រ្តី អំពើហិង្សាទាក់ទងនឹងយេនឌ័រ សកម្មភាពសេដ្ឋកិច្ច ។

ឧបករណ៍បណ្តុះបណ្តាលកំណត់គោលដៅកម្រិតទី២ នៃយុទ្ធសាស្ត្រ ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន

ឧបករណ៍បណ្តុះបណ្តាលកំណត់គោលដៅកម្រិតទី២ នៃយុទ្ធសាស្ត្រ ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន

ទាញយកឯកសារ៖ https://asset.cambodia.gov.kh/mowa/2020/01/Positive-Parenting-Toolkite-level-2.pdf