មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្រ្តី កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ ព័ត៌មានទូទៅ ឈ្មោះគម្រោង៖ កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ ដឹកនាំគម្រោង៖ ក្រសួងកិច្ចការនារី និង ESCAP ទីតាំងអនុវត្ត៖ រាជធានីភ្នំពេញ (តាមប្រព័ន្ធអនឡាញ) ប្រើប្រាស់ភាសា៖ ខ្មែរ រយៈពេល៖ ចាប់ពីខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមគោលដៅ៖ ស្ត្រីនៅជនបទ និងតំបន់ទីក្រុង ១. សេចក្តីផ្តើម ក្រសួងកិច្ចការនារី (MoWA) មានចក្ខុវិស័យ ធានាឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នា ស្របតាមច្បាប់ ជាពិសេសស្រ្តីនិងក្មេងស្រី ទទួលបានសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងអាចចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចការសង្គម មានភាពអង់អាចនិងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដោយស្មើភាពគ្នាជាមួយបុរសនិងក្មេងប្រុស ដើម្បីធានាបាននូវភាពម្ចាស់លើខ្លួនឯងនិងមានសុខមាលភាពពេញលេញនៅក្នុងគ្រួសារ និងសង្គមជាតិ។ ក្រសួងកិច្ចការនារី មានបេសកម្មក្នុងការដឹកនាំ ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងដំណើរឆ្ពោះទៅសម្រេចសមភាពយេនឌ័រនិងលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី និងក្មេងស្រីគ្រប់រូបភាពក្នុងសង្គម ។ ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍភាពជាសហគ្រិនរបស់ស្រ្តី ជាផ្នែកសំខាន់មួយ ដើម្បីឈានទៅរកសមភាពយេនឌ័រនៅកម្ពុជា។ នៅក្នុងឆ្នាំ២០២១នេះ ស្ថិតក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី របស់ក្រសួងកិច្ចការ-នារី បានសហការជាមួយគណៈកម្មាធិការទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (ESCAP) របស់អង្គការសហប្រជាជាតិ បង្កើតភាពជាដៃគូជាមួយសហគ្រាសសង្គម ស៊ី…