សារលិខិតអបអរសាទរ៖ ក្រាបបង្គំថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សារលិខិតអបអរសាទរ៖ ក្រាបបង្គំថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សារលិខិតអបអរសាទរ៖ ក្រាបបង្គំថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហោឡារិកអធិកអធមដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយសោមនស្សរីករាយ និងមានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រជាតិ ដែលឯកឧត្តម ស៊ី ជីនពីង XI JING PING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាគ្រឿងឥស្សរិយយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ឥស្សរជនបរទេស។

ក្រសួងកិច្ចការនារី បានធ្វើការប្រគល់សម្ភារៈការពារការរីករាលដាលនៃជំងឺកូវីត-១៩ ដល់អង្គការដៃគូអនុវត្ត

ក្រសួងកិច្ចការនារី បានធ្វើការប្រគល់សម្ភារៈការពារការរីករាលដាលនៃជំងឺកូវីត-១៩ ដល់អង្គការដៃគូអនុវត្ត

ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានធ្វើការប្រគល់សម្ភារៈការពារការរីករាលដាលនៃជំងឺកូវីត-១៩ ដល់អង្គការដៃគូអនុវត្ត មានដូចជាអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) និងធីភីអូ កម្ពុជា(TPO) ដែលកំពុងធ្វើការផ្តល់សេវានៅមូលដ្ឋានជូនដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS និងមានការចូលរួមពីអង្គការ ដៃគូអនុវត្តផ្សេងៗទៀតសរុបចំនួន ២០នាក់ ។ សម្ភារៈការពារទាំងនោះរួមមាន ទឹកអាល់កុលសម្លាប់មេរោគ ចំនួន ២០០០ដប ម៉ាស់ក្រណាត់ចំនួន       ៤០០០ ផ្ទាំងរូបភាពផ្សព្វផ្សាយព័ត៌មានការការពារកូវីដ-១៩ និងព័ត៌មានសេវាចំនួន ១៥០ និងផ្លិតចំនួន ៧៥ ។ លោកជំទាវញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមបានមានប្រសាស៍ថា “នេះជាការបង្ហាញពីភាពជាដៃគូរបស់រដ្ឋាភិបាលកម្ពុជា និងអូស្រ្តាលី  ដែលរួមគ្នាគិតគូដល់ការឆ្លើយតបនឹងតម្រូវការរបស់ស្រ្តីដែលរងគ្រោះដោយអំពើហិង្សា និងដើម្បីធានាថាស្រ្តីមានលទ្ធភាពទទួលបានសេវាGBV ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ” ។

កិច្ចប្រជុំប្រចាំត្រីមាសលើកទី៤ ផ្នែកអំពើ ហិង្សាទាក់ទងនឹងយេនឌ័រនៃកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកប ដោយសម ភាព និងសមធម៌(ACCESS) ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធី ACCESS

កិច្ចប្រជុំប្រចាំត្រីមាសលើកទី៤ ផ្នែកអំពើ ហិង្សាទាក់ទងនឹងយេនឌ័រនៃកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកប ដោយសម ភាព និងសមធម៌(ACCESS) ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធី ACCESS

នៅព្រឹកថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រសួងកិច្ចការនារីបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៤ ផ្នែកអំពើ ហិង្សាទាក់ទងនឹងយេនឌ័រនៃកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកប ដោយសម ភាព និងសមធម៌(ACCESS) ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធី ACCESS ។ កិច្ចប្រជុំមានអ្នកចូលរួមមកពី ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ អគ្គលេខាធិការ នៃក្រុមប្រឹក្សា សកម្មភាពជនពិការ ស្ថានទូតអូស្រ្តាលី មន្ទីរកិច្ចការនារីខេត្តសៀមរាប កំពង់ចាម និងកំពង់ស្ពឺ អង្គការដៃគូទាំង៧របស់កម្មវិធីACCESS សរុបចំនួន៤២នាក់ ស្រី្ត៣១នាក់។ កិច្ចប្រជុំនេះ មានគោលបំណងផ្តោតសំខាន់ ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពផ្នែកទប់ស្កាត់ អំពើហិង្សានៃកម្មវិធី ACCESS ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយដែលបានអនុវត្ត កំណត់សកម្មភាពអាទិភាពសម្រាប់ត្រីមាស បន្ទាប់ផ្អែកលើបទពិសោធន៍និងមេរៀន ពង្រឹងកិច្ចសហការគ្នារវាងដៃគូអនុវត្តកម្មវិធីផ្នែកGBV និងពិនិត្យលទ្ធភាពដែលអាចគាំទ្រដល់ការងារផ្នែកពិការភាព។ អ្នកចូលរួមបានពិភាក្សា និងចែករំលែកនូវវឌ្ឍភាពគម្រោងដូចជា ការគាំទ្រពង្រឹងក្រុមការងារឆ្លើយតប អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការផ្តល់សេវាជួយដល់ជនរងគ្រោះទៅលើវិស័យច្បាប់ សេវា សុខភាព និងសេវាសង្គម…

វគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ននិងសមធម៌សង្គម

វគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ននិងសមធម៌សង្គម

ថ្ងៃពុធ ៥រោច ដល់ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានសមភាពយេនឌ័របានបើកវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ននិងសមធម៌សង្គមនៅខេត្តកំពង់ធំ  ដល់មន្ត្រីក្រសួង មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ/សង្កាត់ ចំនួន០៨ខេត្ត (ខេត្តកោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី) សរុបចំនួន ៥១នាក់ (ស្ត្រី ៤៣នាក់) ក្នុងគោលបំណងអភវិឌ្ឍសមត្ថភាពដល់មន្ត្រីក្រសួង មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព គុណភាពនិងទាន់ពេលវេលា។

សិក្ខាសាលាស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី»

សិក្ខាសាលាស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី»

ខេត្តព្រះវិហារ៖ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បានជួបពិភាក្សាជាមួយថ្នាក់ក្រោមជាតិ ដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារនិងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រ្តី ក្នុងបរិបទបច្ចុប្បន្ន និងខាងមុខ។ ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី» ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពី លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ លោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ទាំង២៥រាជធានី/ខេត្ត សរុបចំនួន ៥៨នាក់ (ស្រ្តី ៥០នាក់) នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ។ សិក្ខាសាលានេះប្រព្រឹត្តឡើងក្នុងគោលបំណង ស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារ និងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារី លើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងបរិបទបច្ចុប្បន្ន…

វគ្គបណ្តុះបណ្តាលជាសេរី អំពីគោលការណ៍ច្បាប់នានា លើកទី១ ដល់មន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីអន្តរនាយកដ្ឋាននៃក្រសួងកិច្ចការនារី

វគ្គបណ្តុះបណ្តាលជាសេរី អំពីគោលការណ៍ច្បាប់នានា លើកទី១ ដល់មន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីអន្តរនាយកដ្ឋាននៃក្រសួងកិច្ចការនារី

ថ្ងៃអង្គារ ១៤កើត – ពុធ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ១-២ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងតាមរយៈកម្មវិធី ACCESS បានរៀបចំវគ្គបណ្តុះបណ្តាលជាសេរី អំពីគោលការណ៍ច្បាប់នានា លើកទី១ ដល់មន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីអន្តរនាយកដ្ឋាននៃក្រសួងកិច្ចការនារី ក្រោមអធីបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ដោយមានអ្នកចូលរួមសរុប ៣៧នាក់ ស្រី ២៥នាក់។ វគ្គបណ្តុះបណ្តាលអំពីច្បាប់ពាក់ព័ន្ធនេះមានគោលបំណង ធ្វើការអភិវឌ្ឍន៍សមត្ថភាព និងចំនេះដឹងផ្នែកច្បាប់ ជូនទៅមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីវ័យក្មេង ដែលជាធនធានមនុស្សរបស់ក្រសួង ដើម្បីយកចំនេះដឹងនេះទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងចូលរួមក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពាសិទ្ធិ និងផលប្រយោជន៍របស់ស្រ្តី ជាពិសេសរួមគ្នាកាត់បន្ថយ និងឈានទៅលុបបំបាត់អំពើហិង្សាលើស្ត្រីនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលជាសេរីអំពីគោលការណ៍ច្បាប់ពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅចំនួន៥ វគ្គបន្តទៀត។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីទទួលអំណោយជាលើកទីបីពីសហព័ន្ធស្រ្តីទូទាំងប្រទេសចិន

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីទទួលអំណោយជាលើកទីបីពីសហព័ន្ធស្រ្តីទូទាំងប្រទេសចិន

នៅទីស្តីការក្រសួងកិច្ចការនារីរសៀលថ្ងៃ ចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីទទួលអំណោយជាលើកទីបីពីសហព័ន្ធស្រ្តីទូទាំងប្រទេសចិន តាមរយៈលោកស្រី Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូរបស់ស្ថានទូតនៃសារធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះដែលលោកជំទាវវេជ្ជ. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហព័ន្ធនារីទូទាំងប្រទេសចិន ដ៏ដូចរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែគិតគូរ និងគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងកិច្ចការនារី។ កាយវិការដ៏ប្រពៃនេះ បង្ហាញយ៉ាងមុតមាំអំពីមិត្តភាព និងសាមគ្គីភាព តាមរយៈកិច្ចសហប្រតិបតិ្តការដ៏ល្អជិតស្និទ្ធ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ក៏ដូចជារវាងស្ថាប័នទទួលបន្ទុកកិច្ចការនារីនៃប្រទេសទាំងពីរ ក្នុងបេសកម្មលើកកម្ពស់សិទ្ធិស្ត្រី និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រ្តី ។ គួរបញ្ជាក់ផងដែរថា៖ អំណោយជាសម្ភារៈបរិក្ខា ដែលក្រសួងកិច្ចការនារីទទួលបាននៅពេលនេះរួមមាន៖ ១.រថយន្តសង្រ្គោះបន្ទាន់ ចំនួន០១គ្រឿង ២.កុំព្យូទ័រលើតុម៉ាក Lenovo ចំនួន០២ឈុត ៣.កុំព្យូទ័រយួរដៃម៉ាក Lenovo ចំនួន០៣ឈុត និងម៉ាស៊ីនព្រីនម៉ាក HP ចំនួន០៤ឈុត ។

ក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់​ស្រ្តីរបស់ក្រសួងកិច្ចការនារី បានជួបពិភាក្សាជាមួយក្រុមហ៊ុន Ocean Technology Co., Ltd ដើម្បីពិភាក្សានិងស្វែងរកលទ្ធភាពរៀបចំកម្មវិធីជំរុញ និងគាំទ្រដល់ស្រ្តីនៅ​តាម​សហគមន៍

ក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់​ស្រ្តីរបស់ក្រសួងកិច្ចការនារី បានជួបពិភាក្សាជាមួយក្រុមហ៊ុន Ocean Technology Co., Ltd ដើម្បីពិភាក្សានិងស្វែងរកលទ្ធភាពរៀបចំកម្មវិធីជំរុញ និងគាំទ្រដល់ស្រ្តីនៅ​តាម​សហគមន៍

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់​ស្រ្តីរបស់ក្រសួងកិច្ចការនារី បានជួបពិភាក្សាជាមួយក្រុមហ៊ុន Ocean Technology Co., Ltd ដើម្បីពិភាក្សានិងស្វែងរកលទ្ធភាពរៀបចំកម្មវិធីជំរុញ និងគាំទ្រដល់ស្រ្តីនៅ​តាម​សហគមន៍ ក្នុងការពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន នៅក្នុងក្របខណ្ឌ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រកបដោយបរិយាបន្ន។ កិច្ចការនេះ ជាកម្មវិធីមួយនៃគំនិតផ្តួចផ្តើមដែលមានកំណត់​ក្នុងផែនការយុទ្ធសាស្រ្ត​នារីរតនៈទី៥ (២០១៩-២០២៣) លើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (WEE) តាមរយៈប្រព័ន្ធឌីជីថល និងឆ្លើយតបនឹងបរិបទនៃការរីរាលដាល​នៃជំងីកូវីដ-១៩។ កម្មវិធីម្ភោធជាផ្លូវការ នឹងប្រព្រឹត្តណ៍ទៅ នាពេលខាងមុខឆាប់ៗនេះ!

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធលើសេចក្តីព្រាងលើកទី ២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធលើសេចក្តីព្រាងលើកទី ២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ

នៅសណ្ឋាគារតារ៉ាអ៊ែរផត រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធលើសេចក្តីព្រាងលើកទី ២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមកពីនាយកដ្ឋានក្រោមចំណុះក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនដែលពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីពិភាក្សានិងទទួលបាននូវធាតុចូលបន្ថែមពីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន លើសេចក្តីព្រាងលើកទី២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងធនាជាតិនៃកម្ពុជា ដើម្បីអញ្ជើញចូលជួបជាមួយ ឯកឧត្តម Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទីស្តីការក្រសួងមហាផ្ទៃ អគារ S វេលាម៉ោង១៤:00 រសៀល។