
Similar Posts

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី
កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាថ្នាក់ដឹកនាំ និងតំណាងក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួង ស្ថាប័នទាំង២៨។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា (ភ្នំពេញ) ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជារួមអំពីវឌ្ឍនភាព កត្តាប្រឈមមេរៀនជាបទពិសោធន៏ និងដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ។ កម្មវិធីនេះរៀបចំដោយក្រសួងកិច្ចការនារី និងឧបត្ថម្ភដោយ UN WOMEN ប្រចាំកម្ពុជា។

ក្រុមការងារគម្រោង បញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រី្ត (PGM-WEE) បានរៀបចំកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល
ក្រុមការងារគម្រោង បញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រី្ត (PGM-WEE) បានរៀបចំកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ក្រោមអធិបតីភាពលោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារ លោកស្រី តែ វួចលីម ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកិច្ចការនារី និងលោកស្រី ក្រង់ សុីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងមានការចូលរួមពីក្រុមការងារ ចំនួន២៦នាក់ (ស្រី១៩នាក់) គាំទ្រដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។ កិច្ចប្រជុំក្រុមការបច្ចេកទេសមានគោលបំណង ១. ពិភាក្សាលើការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ២. របៀបប្រើប្រាស់កុំព្យូទ័របន្ទះ/តាប្លេត(Tablet) និងរបៀបថតរូបសន្លឹកដែលមានភាពទាក់ទាញ ៣. ពិភាក្សាលើការធ្វើអង្កេតមូលដ្ឋានពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្លើយតបនឹងយេនឌ័រ ។ ថ្ងៃទី២៤ -២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារ បានចុះសម្ភាសន៍ក្រុមគោលដៅ ដើម្បីប្រមូលព័ត៌មានពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្លើយតបនឹងយេនឌ័រ និងបណុះបណ្តាលបន្តពីរបៀបប្រើប្រាស់តាប្លេត(Tablet) របៀបថតរូបសន្លឹក និងព្រមទាំងចែកជូនតាប្លេត (Tablet) ចំនួន៩គ្រឿង ដល់ស្ត្រីក្រុមគោលដៅ នៅសហគមន៍ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប ថ្ងៃអង្គារ-ព្រហស្បតិ៍…

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីទទួលអំណោយជាលើកទីបីពីសហព័ន្ធស្រ្តីទូទាំងប្រទេសចិន
នៅទីស្តីការក្រសួងកិច្ចការនារីរសៀលថ្ងៃ ចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីទទួលអំណោយជាលើកទីបីពីសហព័ន្ធស្រ្តីទូទាំងប្រទេសចិន តាមរយៈលោកស្រី Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូរបស់ស្ថានទូតនៃសារធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះដែលលោកជំទាវវេជ្ជ. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហព័ន្ធនារីទូទាំងប្រទេសចិន ដ៏ដូចរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែគិតគូរ និងគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងកិច្ចការនារី។ កាយវិការដ៏ប្រពៃនេះ បង្ហាញយ៉ាងមុតមាំអំពីមិត្តភាព និងសាមគ្គីភាព តាមរយៈកិច្ចសហប្រតិបតិ្តការដ៏ល្អជិតស្និទ្ធ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ក៏ដូចជារវាងស្ថាប័នទទួលបន្ទុកកិច្ចការនារីនៃប្រទេសទាំងពីរ ក្នុងបេសកម្មលើកកម្ពស់សិទ្ធិស្ត្រី និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រ្តី ។ គួរបញ្ជាក់ផងដែរថា៖ អំណោយជាសម្ភារៈបរិក្ខា ដែលក្រសួងកិច្ចការនារីទទួលបាននៅពេលនេះរួមមាន៖ ១.រថយន្តសង្រ្គោះបន្ទាន់ ចំនួន០១គ្រឿង ២.កុំព្យូទ័រលើតុម៉ាក Lenovo ចំនួន០២ឈុត ៣.កុំព្យូទ័រយួរដៃម៉ាក Lenovo ចំនួន០៣ឈុត និងម៉ាស៊ីនព្រីនម៉ាក HP ចំនួន០៤ឈុត ។

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគ្រប់គ្រងករណី
នៅព្រឹកថ្ងៃទី ២៧ខែសីហា ឆ្នាំ២០២០ ក្រសួងកិច្ចការនារីមានមោទនៈភាពដែលបានរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគ្រប់គ្រងករណី ក្រោមអធិបតីយភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និង លោកស្រី Elizabeth Adler លេខាទី២ ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។ វគ្គបណ្តុះបណ្តលនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគាកាំបូឌីយាណា ដែលជាជំនួយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS។ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលគឺជាមន្រ្តី និងភ្នាក់ងារនរគបាលយុត្តិធម៌របស់់ក្រសួងកិច្ចការនារីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង៨ខេត្ត រួមមានខេត្ត សៀមរាប កំពង់ស្ពឺ កំពង់ចាម ព្រះស៊ីហនុ ត្បូងឃ្មុំ រតនៈគីរី ព្រះវិហារ ស្ទឹងត្រែង។

កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីនៃក្រសួងកិច្ចការនារី បានចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ
កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីនៃក្រសួងកិច្ចការនារី បានចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ នាយករដ្ឋមន្រ្តី និងច្បាប់ពាក់ព័ន្ធនៅខេត្តត្បូងឃ្មុំ គណៈប្រតិភូ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស) ១.លោកជំទាវ រ៉ន សិរីលក្ខណា អគ្គលេខាធិការរង និងអគ្គលេខាដ្ឋាន គ.ជ.ប.ជ ក្រសួងមហាផ្ទៃ ២.លោកស្រី ជូ សុខធារី អគ្គលេខាធិការរង ក.ជ.ក.ស ៣.លោក យិន សារាយ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញវត្ថុ ក្រសួងបរិស្ថាន ៤.លោក ស៊ុ វណ្ណសាន អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស ៥.កញ្ញា ទឺ រស្មី ប្រធានក្រុមកិច្ចការ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស ៦.លោកស្រី ហ៊ូ កញ្ញា ប្រធានក្រុមកិច្ចការ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស ៧.លោក…

កិច្ចប្រជុំរវាងលោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកអគ្គរដ្ឋទូតឥណ្ឌា
កាលពីថ្ងៃទី១៧ ខែឧសភា នៅទីស្តីការក្រសួង លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញ្ញាតឱ្យឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅកម្ពុជា ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះ ភាពជឿជាក់ និងកិច្ចសហការល្អពីសំណាក់ រដ្ឋាភិបាលឥណ្ឌា មកលើរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម Naveen Srivastava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ្តការរវាងភាគីទាំងពីរកន្លងមកនិងមានប្រសាសន៍ថារដ្ឋាភិបាលឥណ្ឌានឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងស្តីពី ការពង្រឹងសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និងក្មេងស្រី និងបន្តផ្តល់វគ្គបណ្តុះបណ្តាលខ្លីនៅប្រទេសឥណ្ឌាដល់មន្រ្តីរាជការ។ ឯកឧត្តមក៏បានបន្តថារដ្ឋាភិបាលឥណ្ឌានឹងសហការឧបត្ថមគម្រោងទឹកស្អាតសម្រាប់សហគមន៍ដែលខ្វះខាត ស្របតាមសម្នើររបស់លោកជំទាវរដ្ឋមន្រ្តី។ ជាកិច្ចបញ្ចប់លោកជំទាវរដ្ឋមន្រ្តីបានជូនពរ ឱ្យឯកឧត្តមទទួលបានភាពជោគជ័យគ្រប់កិច្ចការនិងភារៈកិច្ចថ្មីរបស់ឯកឧត្តម។