
Similar Posts

កិច្ចប្រជុំប្រចាំត្រីមាស លើកទី៧ ជាមួយអង្គការដៃគូអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ថ្ងៃចន្ទ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី ក្រោមជំនួយពីរដ្ឋាភិបាលអូស្តា្រលីតាមរយៈកម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស លើកទី៧ ជាមួយអង្គការដៃគូអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈអនឡាញ(Zoom) ។ កិច្ចប្រជុំ ដឹកនាំ និងសម្របសម្រួលដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរកិច្ចការនារីចំនួន ៣ខេត្ត និងអង្គការដៃគូអនុវត្តការងារ សរុប ៤៦នាក់ ស្រ្តីមាន៣១នាក់។ កិច្ចប្រជុំបានបង្ហាញអំពីសមិទ្ធផល និងដំណើរការរីកចម្រើន និងការប្រឈមនានានៃការអនុវត្តការងារក្នុងអំឡុងពេលរីករាលនៃជំងឺកូវីដ-១៩។ លោកជំទាវប្រធានអង្គប្រជុំបានសាទរចំពោះសមទ្ធិផល របស់ដៃគូដែលបានធ្វើឡើងតាមគន្លងថ្មី និងរួមគ្នាបន្តអនុវត្តការងារទៅមុខទៀតនៅក្នុងដំណាក់កាលទី២នៃកម្មវិធីACCESS ។

សិក្ខាសាលាស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី»
ខេត្តព្រះវិហារ៖ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បានជួបពិភាក្សាជាមួយថ្នាក់ក្រោមជាតិ ដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារនិងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រ្តី ក្នុងបរិបទបច្ចុប្បន្ន និងខាងមុខ។ ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី» ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពី លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ លោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ទាំង២៥រាជធានី/ខេត្ត សរុបចំនួន ៥៨នាក់ (ស្រ្តី ៥០នាក់) នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ។ សិក្ខាសាលានេះប្រព្រឹត្តឡើងក្នុងគោលបំណង ស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារ និងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារី លើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងបរិបទបច្ចុប្បន្ន…

ថ្ងៃច័ន្ទ ៩រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២រោច ខែមេសា ឆ្នាំ២០១៨ ការិ. ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានសហការជាមួយមន្ទីកិច្ចការនារីខេត្តកំពត រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ
ថ្ងៃច័ន្ទ ៩រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២រោច ខែមេសា ឆ្នាំ២០១៨ ការិ. ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានសហការជាមួយមន្ទីកិច្ចការនារីខេត្តកំពត រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នៅខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចកានារី ដោយមានអ្នកចូលរួមចំនួន៤៦នាក់ ក្នុងនោះមានស្រី៤១នាក់ មកពីខេត្តចំនួន៨ និងចុះផ្សព្វផ្សាយបន្តចំនួនពីរកន្លែង នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។

អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ថ្ងៃទី ១៣-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦
អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ថ្ងៃទី ១៣-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦

កិច្ចប្រជុំ លើកទី ៤ នៃការអនុវត្ត សេចក្តីថ្លែងការណ៍ របស់ វប្បធម៌ នៃ កិច្ចការពារ ដើម្បីសង្គមមួយប្រកបដោយសន្តិភាព បរិយាបន្ន ភាពបន្ស៊ាំសុខភាព និង សុខុដុមរមនា
នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធាននៃគណ:កម្មការអាស៊ានដើម្បីស្រ្តី (ACW) និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ និងជាអនុប្រធាននៃគណ:កម្មាធិការអាស៊ាន ស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) បានចូលរួមក្នុងកិច្ចប្រជុំ លើកទី ៤ នៃការអនុវត្ត សេចក្តីថ្លែងការណ៍ របស់ វប្បធម៌ នៃ កិច្ចការពារ ដើម្បីសង្គមមួយប្រកបដោយសន្តិភាព បរិយាបន្ន ភាពបន្ស៊ាំសុខភាព និង សុខុដុមរមនា (4th Meeting of the ASEAN Working Group on the Declaration on Culture of Prevention (CoP) for a Peaceful, Inclusive, Resilient, Healthy and Harmonious…

ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៦ ឆ្នាំទី១១
ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៦ ឆ្នាំទី១១ ទាញយកឯកសារ