វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគ្រប់គ្រងករណី

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគ្រប់គ្រងករណី

នៅព្រឹកថ្ងៃទី ២៧ខែសីហា ឆ្នាំ២០២០ ក្រសួងកិច្ចការនារីមានមោទនៈភាពដែលបានរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគ្រប់គ្រងករណី ក្រោមអធិបតីយភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និង លោកស្រី Elizabeth Adler លេខាទី២ ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។ វគ្គបណ្តុះបណ្តលនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគាកាំបូឌីយាណា ដែលជាជំនួយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS។ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលគឺជាមន្រ្តី និងភ្នាក់ងារនរគបាលយុត្តិធម៌របស់់ក្រសួងកិច្ចការនារីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង៨ខេត្ត រួមមានខេត្ត សៀមរាប កំពង់ស្ពឺ កំពង់ចាម ព្រះស៊ីហនុ ត្បូងឃ្មុំ រតនៈគីរី ព្រះវិហារ ស្ទឹងត្រែង។

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសា

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសា

នាថ្ងៃសុក្រ-សៅរ៍ ១០-១១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៤-១៥ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសានៅខេត្តស្ទឹងត្រែង ដែលនេះជាលើកទី៣ហើយ បន្ទាប់ពីវគ្គនេះត្រូវបានផ្ដល់កន្លងមកនៅខេត្តសៀមរាប និងក្រចេះ។ កម្មវិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងមានការចូលរួមពី លោក អែម កំណាន់ ប្រធាននាយកដ្ឋាននីតិកម្ម ពីធនាគារជាតិនៃកម្ពុជា និងលោកជំទាវ កែវ​ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានជូនដល់មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងមន្ទីរពាក់ព័ន្ធ រួមមាន៖ មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧នាក់…

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី”

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី”

នាថ្ងៃចន្ទ-អង្គារ ០៦-០៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១០-១១ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសា ដោយប្រកាសបើកវគ្គក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់ លោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងលោក អែម កំណាន់ ប្រធាននាយកដ្ឋាននីតិកម្មតំណាងពីធនាគារជាតិនៃកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ជូនដល់មន្ត្រីក្រសួងកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងមន្ទីរពាក់ព័ន្ធក្នុងខេត្តចំនួន៨ ក្នុងគោលបំណងបង្កើនចំណេះដឹង អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ ជាពិសេសជម្រុញឱ្យមានការផ្សព្វផ្សាយបន្តដល់ ស្ត្រីសហគមន៍ ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមចំនួន ៤៥នាក់ ស្ត្រីចំនួន ៣៥នាក់ នៅសណ្ឋាគារ លី ជឺ ខេត្តក្រចេះ។

កិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី

កិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី

លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងក្រុមការងារតាមដានអនុវត្តក្រម ។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ ១.ប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រម ២.បង្ហាញអំពីវឌ្ឍនភាពសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធក្រមប្រតិបត្តិ ៣.ផែនការសកម្មភាព ឆ្នាំ២០២០-២០២១ ៤.យន្តការ និងរបៀបរបបការងាររបស់ក្រុមការងារ និងការតាមដានការអនុវត្តក្រម ។ នៅទីស្តីការក្រសួងកិច្ចការនារី ព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។

សារលិខិតជូនពរខួបកំណើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សារលិខិតជូនពរខួបកំណើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លិខិតជូនពរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់។ ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុ គម្រប់៦៨ ឈានចូល៦៩ឆ្នាំ។

កិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ ជាមួយអង្គការដៃអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ ជាមួយអង្គការដៃអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រសួងកិច្ចការនារី ក្រោមជំនួយពីរដ្ឋាភិបាលអូស្តា្រលី តាមរយៈកម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ ជាមួយអង្គការដៃអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ  ដឹកនាំនិងសម្របសម្រួលដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយក  នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី។  សមាសភាពចូលរួមក្រៅអំពីស្ថាប័នដៃគូអនុវត្ត ក៏មានតំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ  ព្រមទាំងតំណាងមកមន្ទីរកិច្ចការនារីដែលជាខេត្តគោលដៅ  ទាំង៣ខេត្ត សរុប ៣៨ នាក់ ស្រ្តីមាន២៤នាក់ ។ អង្គប្រជុំទាំងមូលបានបង្ហាញដំណើរការរីកចម្រើននៃការអនុវត្តការងារក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រតាមខេត្ត និងស្រុកគោលដៅរបស់ខ្លួន ព្រមទាំងបានលើកឡើងម្តងទៀតពីការប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីត ១៩ ធ្វើឱ្យសកម្មភាពមួយចំនួនត្រូវបានពន្យារពេលអនុវត្ត។ ទោះយ៉ាណាងក៏ដោយ លោកជំទាវប្រធានអង្គប្រជុំបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូរទាំងអស់ ដែលបានសហការគ្នាក្នុងការផលិតសម្ភារៈអប់រំ ទប់ស្កាត់កូវីត១៩  ព្រមទាំងបានផ្សព្វផ្សាយពីសេវាឆ្លើយតបអំពើហិង្សានៅតាមបណ្តាខេត្តគោលដៅរបស់ខ្លួន ។

វេទិកាពិភាក្សាដើម្បីរួមចំណែកធ្វើអោយប្រសើរឡើងនូវសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ

វេទិកាពិភាក្សាដើម្បីរួមចំណែកធ្វើអោយប្រសើរឡើងនូវសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ

នាថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ បានរៀបចំ “វេទិកាពិភាក្សាដើម្បីរួមចំណែកធ្វើអោយប្រសើរឡើងនូវសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ” ដែលមានវាគ្មិនកិត្តិយស លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន(វត្តគល់ទទឹង)។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង បង្កើននូវវិសាលភាពនៃការចូលរួមអន្តរាគមន៍ផ្សព្វផ្សាយ និងផ្តល់ឱកាសដល់យុវជន បានស្វែងយល់នូវគំនិតថ្មីៗពីវាគ្មិនកិតិ្តយស និងចូលរួមលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ និងមានសមាសភាពចូលរួម ជាមន្រ្តីរាជការ យុវជន និងថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធដែលជាសមាជិកនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ។

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី”

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី”

នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ជាសិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាបរួមមាន៖ មន្ទីរអប់រំយុវជនកីឡា មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរទេសចរណ៍ ក្នុងគោលចំណងដើម្បីបង្កើនចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុ ជាពិសេសជំរុញអោយមានការផ្សព្វផ្សាយបន្តទៅដល់ស្រ្តីសហគមន៍។ វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃចន្ទ ៧កើត ដល់ថ្ងៃអង្គារ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ នៅ សណ្ឋាគារ ជី អែនហ្សុី អង្គរប៊ូទិច ខេត្តសៀមរាប ។

កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងឯកសារជំនួយស្មារតី ស្តីពីគោលការណ៍នៃការណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាអ្នកឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី

កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងឯកសារជំនួយស្មារតី ស្តីពីគោលការណ៍នៃការណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាអ្នកឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី

ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UN Women តាមរយៈជំនួយពីរដ្ឋាភិបាលអូស្រ្តាលី ដែលអនុវត្តដោយកម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងឯកសារជំនួយស្មារតី ស្តីពីគោលការណ៍នៃការណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាអ្នកឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី សម្របសម្រួលកិច្ចប្រជុំពិភាក្សា ដោយលោកស្រី ស សុីណែត អគ្គនាយករង នៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី ដោយមានការចូលរូមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ ប្រមាណ២៦ នាក់ ស្រី២០នាក់។ កិច្ចប្រជុំពិភាក្សានៅលើសេចក្តីព្រាងឯកសារជំនួយស្មារតីនេះ ក្នុងគោលបំណងរៀបចំឱ្យមានឯកសារមួយដើម្បីជាការរួមចំណែកក្នុងការបង្កើនការទទួលបានយុត្តិធម៌មូលដ្ឋានដល់ស្រ្តី តាមរយៈយន្តការសម្រុះសម្រួលមូលដ្ឋានដែលគិតគូពីយេនឌ័រ និងសិទ្ធិស្រ្តី។

សិក្ខាសាលាស្តីពី “ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២១-២០២៣ និងកិច្ចពិភាក្សាលើសេចក្តីព្រាងថវិកាឆ្នាំ ២០២១

សិក្ខាសាលាស្តីពី “ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២១-២០២៣ និងកិច្ចពិភាក្សាលើសេចក្តីព្រាងថវិកាឆ្នាំ ២០២១

នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងកិច្ចការនារីបានរៀបចំសិក្ខាសាលាស្តីពី “ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២១-២០២៣ និងកិច្ចពិភាក្សាលើសេចក្តីព្រាងថវិកាឆ្នាំ ២០២១ ក្រោមអធិបតីភាពរបស់លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ២០ និង២១ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ។ អ្នកចូលរួមក្នុងសិក្ខាសាលានេះរួមមាន លោកជំទាវ ឯកឧត្តម លោកស្រី លោកជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក ថ្នាក់នាយកដ្ឋាន ថ្នាក់ការិយាល័យ ប្រធានអនុប្រធានមន្ទីរកិច្ចការនារី រាជធានីខេត្ត និងមន្រ្តីជំនាញមកពីគ្រប់អង្គភាពថវិកានៃក្រសួងកិច្ចការនារី ។