វគ្គបណ្តុះបណ្តាលស្តីពី “សង្រ្គោះបឋមផ្លូវចិត្តតាមប្រព័ន្ធអនឡាញ” មានការគាំទ្រពីកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ហៅកាត់ថា កម្មវិធី ACCESS

វគ្គបណ្តុះបណ្តាលស្តីពី “សង្រ្គោះបឋមផ្លូវចិត្តតាមប្រព័ន្ធអនឡាញ” មានការគាំទ្រពីកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ហៅកាត់ថា កម្មវិធី ACCESS

ក្រសួងកិច្ចការនារីសហការជាមួយអង្គការ TPO បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សង្រ្គោះបឋមផ្លូវចិត្តតាមប្រព័ន្ធអនឡាញ” មានការគាំទ្រពីកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ហៅកាត់ថា កម្មវិធី ACCESS ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌មាន សមត្ថភាពផ្តល់ការគាំទ្របឋមផ្លូវចិត្តដល់ស្រ្តី ក្មេងស្រីដែលងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងអំឡុងពេលវិបត្តិវីរុសកូវីដ-១៩ ។ វគ្គបណ្តុះបណ្តាលបានប្រព្រឹត្ត នៅថ្ងៃចន្ទ ៩កើត ដល់ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។

វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងឌីជីផល និងរបៀបនៃដំណើរការកិច្ចប្រជុំឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ

វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងឌីជីផល និងរបៀបនៃដំណើរការកិច្ចប្រជុំឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ

នាយដ្ឋានព័ត៌មានក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងឌីជីផល និងរបៀបនៃដំណើរការកិច្ចប្រជុំឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ដល់ក្រុមការងារបណ្តាញសង្គមនៃក្រសួងកិច្ចការនារី ចំនួន២៥ ក្រោមអធិបតីភាព ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ អ្នកចូលរួមដែលជាជនបង្គោលនៅតាមនាយកដ្ឋាន និងអង្គភាពនីមួយៗ ទទួលបាននូវ ចំណេះដឹងថ្មីៗ ជាមូលដ្ឋានអំពីរដ្ឋបាលឌីជីថល និងរបៀបប្រើប្រាស់កម្មវិធីមួយចំនួនក្នុងដំណើរការកិច្ចប្រជុំពីចំងាយ ឬអនឡាញ ដែលអាចយកសមត្ថភាពនេះទៅគាំទ្រដល់អង្គភាពរបស់ខ្លួនជាបន្តទៀត ។ សកម្មភាពនេះគឺជាជំហ៊ានថ្មីមួយទៀតរបស់ក្រសួងកិច្ចការនារីលើការបង្កើនការយល់ដឹង និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងការងារប្រចាំថ្ងៃរបស់អង្គភាពនីមួយៗរបស់ក្រសួង  ជាពិសេសស្របតាមបរិការណ៍ នៃការរីករាលដាល់នៃជំងឺកូវីដ-១៩ និងនៅក្នុងយុគសម័យឌីជីថល។

កិច្ចប្រជុំពិភាក្សាស្តីអំពី កិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈមរបស់កម្មករជាស្រ្តី និងការទទួលបានការងារសមរម្យ

កិច្ចប្រជុំពិភាក្សាស្តីអំពី កិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈមរបស់កម្មករជាស្រ្តី និងការទទួលបានការងារសមរម្យ

ព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីអំពី កិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈមរបស់កម្មករជាស្រ្តី និងការទទួលបានការងារសមរម្យ ក្រោមការអញ្ជើញចូលរួមពីលោកស្រី សុត ស៊ីថុន អគ្គនាយករង អគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៏សេដ្ឋកិច្ច លោក នួន វាសនា អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃអង្គការអាហ្វីដា ព្រមទាំងសហជីពជាដៃគូ ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាជាមួយសមាគមសហជីពទាំងបី ដែលជាដៃគូអនុវត្តន៍គម្រោង (សហជីពកម្មករចំណីអាហារ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា) ក្នុងការបន្ស៊ីផែនការសកម្មភាពការងារគម្រោង និងរៀបចំយុទ្ធសាស្រ្ត ក្នុងការអនុវត្តគម្រោងក្នុងអំឡុង និងក្រោយពេលមានវិបត្តិកូវីត១៩ ។

ទីស្តីការក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំកិច្ចប្រជុំស្តីពីការពិភាក្សាលើសេចក្តីព្រាង ឯកសារជំនួយស្មារតីស្តីពីគោលការណ៍ណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី

ទីស្តីការក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំកិច្ចប្រជុំស្តីពីការពិភាក្សាលើសេចក្តីព្រាង ឯកសារជំនួយស្មារតីស្តីពីគោលការណ៍ណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី

កាលពីព្រឹក ថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០ ទីស្តីការក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំកិច្ចប្រជុំស្តីពីការពិភាក្សាលើសេចក្តីព្រាង ឯកសារជំនួយស្មារតីស្តីពីគោលការណ៍ណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី ក្រោមកិច្ចដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិភាក្សា ដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី និងមានការចូលរួម ពីអ្នកពាក់ព័ន្ធប្រមាណ១៩នាក់។

លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការបានដឹកនាំសិល្បករ សិល្បការិនីជនមានពិការភាពទទួលស្វាគមន៍ការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយ

លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការបានដឹកនាំសិល្បករ សិល្បការិនីជនមានពិការភាពទទួលស្វាគមន៍ការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយ

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ធ្វើជាប្រធានកិត្តិយសរបស់សមាគមតន្រ្តីសំនៀងជនពិការ បានដឹកនាំសិល្បករ សិល្បការិនីជនមានពិការភាពភ្នែកចំនួន ១០០នាក់ ទទួលស្វាគមន៍ការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយក្រោមអធិបតីភាព លោកជំទាវ ហ៊ុន សុីណាត ដែលសហការរៀបចំដោយសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម សមាគមសិល្បករខ្មែរ និងសមាគមតន្ត្រីសំនៀងជនពិការ។

លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី សារ៉ា នីប អតីតតំណាងស្តីទីប្រចាំប្រទេស នៃUN Women

លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី សារ៉ា នីប អតីតតំណាងស្តីទីប្រចាំប្រទេស នៃUN Women

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី សារ៉ា នីប អតីតតំណាងស្តីទីប្រចាំប្រទេស នៃUN Women (អង្គការសហប្រជាជាតិ សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រ្តី) បានជួបសម្តែងការគួរសម និងជម្រាបលា ក្រោយពីបញ្ចប់ភារកិច្ចនៅកម្ពុជា និងដើម្បីទៅបំពេញភារកិច្ចថ្មី នៅការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាទីប្រឹក្សាជាន់ខ្ពស់ និងអនុប្រធានស្តីទីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។ នៅក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវរដ្ឋមន្រ្តី បានកោតសរសើរចំពោះស្នាដៃ និងលទ្ធផលការងារកន្លងមក ដែលបានកើតឡើង ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី ក៏ដូចជាលទ្ធផលដែលកើតចេញពីការចូលរួមរបស់លោកស្រី សារ៉ា សម្រាប់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រកន្លងមក។ ក្នុងរយៈពេល ជាង៦ឆ្នាំនេះ ក្នុងការងារលោកស្រី អង្គការ UN Women បានចូលរួមគាំទ្រក្រសួងក្នុងការពង្រឹងយន្តការការគាំទ្របច្ចេកទេសលើការបញ្ជ្រាបយេនឌ័រតាមវិស័យ ការតាមដានវាយតម្លៃ ការធ្វើរបាយការណ៍ឆ្លើយតបនឹងអនុសញ្ញា ស្តីពីការទប់ស្កាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (CEDAW) រួមទាំងការងារសម្របសម្រួលក្នុងការងារទប់ស្កាត់អំពើហិង្សាលើស្រ្តីជាដើម។ ក្នុងឱកាសនោះ លោកស្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅលោកជំទាវរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី…

លោកជំទាវ ខេង សំវ៉ាដា បានដឹកនាំក្រុមការងារសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំអាស៊ាន

លោកជំទាវ ខេង សំវ៉ាដា បានដឹកនាំក្រុមការងារសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំអាស៊ាន

កាលពីព្រឹកថ្ងៃ ពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាធិការអាស៊ានស្ដីពីស្រ្តី (ACW Vice Chair) បានដឹកនាំក្រុមការងារសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំអាស៊ាន ស្ដីពី “Fifteen Coordinating Conference on the ASEAN Socio-Cultural Community (15th SOC-COM)” តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងជូនជាវេទិកាមួយសម្រាប់អង្គភាពនានារបស់អាស៊ាន (ASEAN Sectoral Bodies and Entities) ដែលស្ថិតក្រោមឆ័ត្រនៃសហគមន៍សង្គមនិងវប្បធម៌អាស៊ាន (ASCC) បង្ហាញអំពីការធ្វើបច្ចុប្បន្នភាពការងារ ស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិលើឯកសារមេ ASCC Blueprint 2025 និងចែករំលែកបទពិសោធន៍ថ្មីៗនៃកិច្ចសហការនានា ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃមេរោគ កូវីដ-១៩ ក្នុងតំបន់អាស៊ាន។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្វាយព្រះពរ សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្វាយព្រះពរ សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្វាយព្រះពរ សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃព្រះរាជពិធីចំរើនព្រះជន្មគម្រប់៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

អាហារសាមគ្គី និងពិធីសំណេះសំណាលជាមួយជនមានពិការភាព ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី

អាហារសាមគ្គី និងពិធីសំណេះសំណាលជាមួយជនមានពិការភាព ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី

មិនទុកនរណាម្នាក់ឱ្យនៅឯកា៖ អាហារសាមគ្គី និងពិធីសំណេះសំណាលជាមួយជនមានពិការភាព ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកវិស័យពិការភាព និងសមាគមតន្ត្រីសំនៀងជនពិការ រួមជាមួយសប្បុរសជនជាច្រើនរូប បានរៀបចំ ដើម្បីលើកទឹកចិត្តពួកគាត់ ឱ្យរស់នៅប្រកបដោយក្តីសង្ឃឹមក្នុងជីវិត ។ ពិធីសំណេះសំណាលនេះជាឱកាសដ៏ល្អមួយ បានធ្វើឡើងដើម្បីបង្ហាញសប្បុរសជននានា និងសង្គមទាំងមូល ឱ្យកាន់តែបានស្គាល់ និងបានដឹងថា ជនពិការពិតជាមានការលំបាកណាស់ នៅក្នុងការរស់នៅ ។ សប្បុរសជនខ្មែរ និងប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះជនមានពិការភាព ព្រមទាំងបន្តលើកទឹកចិត្តដល់ពួកគាត់ ឱ្យតស៊ូក្នុងជីវិត ដើម្បីរស់នៅប្រកបដោយក្តីសង្ឃឹមជានិច្ច។ លោកជំទាវបានលើកឡើងថា សកម្មភាពជួយដល់ជនមានពិការភាព ជាការរួបរួមគ្នា ជួយបង្កឱកាសដល់ជនមានពិការ មានការងារ មានមុខរបរ និងជីវភាពរស់នៅដោយសមរម្យដូចជនមានកាយសម្បទាពេញលេញដែរ។

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះទស្សនៈកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងតំបន់ទេសចរណ៍ប្រាសាទអង្គរ ខេត្តសៀមរាប

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះទស្សនៈកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងតំបន់ទេសចរណ៍ប្រាសាទអង្គរ ខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំងសហការី បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តសៀមរាប ដែលអមដំណើរដោយលោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារី ខេត្តសៀមរាប រួមទាំងមន្ត្រីរាជការមន្ទីរខេត្ត ។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានគោលបំណងស្វែងយល់អំពីវឌ្ឍនភាព និងតម្រូវការបន្ថែមរបស់មជ្ឈមណ្ឌល នៅពេលស្ថានការក្រោយ Covid-19ត្រូវបញ្ចប់ ដើម្បីបង្កើនចង្វាក់ផលិតកម្ម និងស្វែងរកទីផ្សារ ដូចជា៖ រៀបចំវេទិការជាមួយនឹងវិស័យឯកជនដើម្បីឲ្យតំណាងមជ្ឈមណ្ឌល វិស័យឯកជន អ្នកផលិតក្នុងសហគមន៍ និងសហគ្រិនមានឱកាសពិគ្រោះយោបល់លើតម្រូវការទីផ្សារ។ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនទៅលើការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភស្ត្រីផ្នែកបច្ចេកវិទ្យាបន្ថែមទៅលើការអភិវឌ្ឍធុរកិច្ចតាមអនឡាញក្រោយ Covid-19។ ចំពោះវគ្គបណ្តុះបណ្តាលដែលបានធ្វើកន្លងមក លោកជំទាវបានសំណូបពរឲ្យធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សា ផ្នែកសិប្បកម្មឲ្យទាន់សម័យទៅលើតម្រូវការទីផ្សារ។ ក្នុងនោះផងដែរលោកជំទាវបានណែនាំប្រធានមជ្ឈមណ្ឌលឲ្យរៀបចំសកម្មភាពឲ្យមានភាពទាក់ទាញដៃគូឲ្យមករៀបចំសឹក្ខាសាលានៅក្នុងមជ្ឈមណ្ឌល និងភ្ញៀវទេសចរណ៍ឲ្យចុះទស្សនកិច្ខមជ្ឈមណ្ឌលដោយបង្ហាញសកម្មភាពផលិតកម្ម និងផលិតផលចុងក្រោយរបស់ខ្មែរ រួមទាំងការធ្វើបដសណ្ឋារកិច្ច។ ហើយនារសៀលថ្ងៃដដែល លោកជំទាវរដ្ឋមន្ត្រីបានបន្តដំណើរទស្សនកិច្ចការជួសជុលប្រសាទកណ្តាលស្រះស្រង់ និងដឹកនាំក្រុមការងារជិះកង់នៅបរិវេណប្រសាទអង្គរដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យទេសចរណ៍វប្បធម៌ និងការធ្វើលំហាត់ប្រាណដើម្បីសុខភាព ។