សិក្ខាសាលាស្តីពី “សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩”

សិក្ខាសាលាស្តីពី “សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩”

នៅសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តីគ្រប់ខេត្តក្រុង ក្រសួងពាក់ព័ន្ធ សមាគម/សហព័ន្ធសហគ្រិនស្រ្តី និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលចំណង៖ ពង្រឹងយន្តការថ្នាក់ក្រោមជាតិ(មន្ទីរកិច្ចការនារី និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី) ដើម្បីគាំទ្រស្រ្តីនៅតាមសហគមន៍ ក្នុងការធ្វើធុរៈកិច្ចអាជីវកម្ម ជាពិសេសនៅក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរក៏មានវេទិកាតុមូលដែលអោយអ្នកចូលរួមអាចទទួលបាន៖ ១.ស្ថានភាព និងបញ្ហាប្រឈមរបស់ស្រ្តីសហគ្រិន ជាពិសេសក្នុងកំឡុងពលេកូវីដ-១៩ ២.ក្របខ័ណ្ឌនយោបាយ និងកម្មវិធីផ្សេងៗ ដែលកំពុងមាន រឺអាចនឹងមានដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ៣.ឧបករណ៍សម្រាប់ប្រតិបត្តិការ E-Commerce ដើម្បីលើកកម្ពស់ផលិតផលរបស់ ស្រ្តីនៅតាមសហគមន៍ ដែលអាចគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ។

កិច្ចប្រជុំការរៀបចំបណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា និងបោះឆ្នោត ជ្រើសរើសប្រធាន និងអនុប្រធាន បណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា

កិច្ចប្រជុំការរៀបចំបណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា និងបោះឆ្នោត ជ្រើសរើសប្រធាន និងអនុប្រធាន បណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំការរៀបចំបណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា និងបោះឆ្នោត ជ្រើសរើសប្រធាន និងអនុប្រធាន បណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម ដែលជាសមាជិក សមាជិកាគណៈកម្មការប្រឹក្សាយោបល់របស់ បណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា ចំនួន៦ក្រសួងស្ថាប័ន ។ កិច្ចប្រជុំនេះមានគោលបំណង ផ្តល់ការណែនាំផ្នែកគោលនយោបាយដល់បណ្តាញ និងភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈនិងឯកជន។ គួរបញ្ជាក់ផងដែរថា៖ ស្របតាមតម្រូវការបណ្ដាញសហគ្រិនស្ត្រីអាស៊ាន(AWEN) តម្រូវឱ្យ ប្រទេសជាសមាជិកនីមួយៗបង្កើតបណ្ដាញសហគ្រិនស្ត្រី ដែលមានបេសកកម្មក្នុងការពង្រឹងនិងពង្រីកកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍសហគ្រិនភាពស្ត្រី និងជាតំណាងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងក្របខណ្ឌ នេះ ក្រសួងកិច្ចការនារី បានដឹកនាំសម្របសម្រួល ក្នុងការរៀបចំ និងបង្កើតបណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជាប្រមូលផ្តុំដោយតំណាងសមាគមនិងសហព័ន្ធតំណាងឱ្យស្រ្តីក្នុងវិស័យធុរកិច្ច ដែលបច្ចុប្បន្នមានសមាគមធុរកិច្ច ចំនួន០៥ បានចូលរួមជាសមាជិកបណ្ដាញ រួមមាន៖ (១) សមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA) (២) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) (៣) សមាគមភ្នាក់ងារធ្វើដំណើរកម្ពុជា(CATA) (៤) សភាយុវពាណិជ្ជករកម្ពុជា(JIC) (៥) សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា (CPMEC)។ ក្នុងន័យនេះ គណៈកម្មការប្រឹក្សាយោបល់ បណ្ដាញ នឹងត្រូវបានរៀបចំឡើងដោយមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក…

កិច្ចប្រជុំ តាមអនឡាញ ស្តីពី កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ របស់អាស៊ាន

កិច្ចប្រជុំ តាមអនឡាញ ស្តីពី កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ របស់អាស៊ាន

កាលពីថ្ងៃសុក្រ ៥រោច ខែអាសាធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ តាមអនឡាញ ស្តីពី កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ របស់អាស៊ានស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ( 2nd meeting of the ASEAN  Women, Peace and Security Advisory group)។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងធ្វើពិធីប្រគល់ និងទទួលបរិក្ខារការពារ និងសំភារៈអប់រំ ពីជំងឺកូវីដ-១៩ សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨ ឧបត្ថម្ភគាំទ្រ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ។ មន្ទីរកិច្ចការនារីខេត្តចំនួន៨ នឹងទទួលបានអត្ថប្រយោជន៍ពីគ្រោងការណ៍នេះ រួមមាន កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ សៀមរាប ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។ ពិធីប្រគល់សម្ភារៈធ្វើនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។

ការចូលសម្តែងការគួរសមរបស់ឯកឧត្តម Ermemegildo Kupa Lopes អគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើតចំពោះលោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី

ការចូលសម្តែងការគួរសមរបស់ឯកឧត្តម Ermemegildo Kupa Lopes អគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើតចំពោះលោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអនុញ្ញាតជូន ឯកឧត្តម Ermemegildo Kupa Lopes អគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើត ចូលសម្តែងការគួរសម កាលពី ថ្ងៃ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ ឯកឧត្តមអគ្គរដ្ឋទូតបានរំលឹកពីស្មាដៃរបស់ លោកជំទាវរដ្ឋមន្រ្តីក្នុងភាពជាអ្នកដឹកនាំ ដើម្បីកែប្រែស្ថានភាពស្រ្តីនៅប្រទេសកម្ពុជា ដើម្បីសម្រេចបានសមភាពយេនឌ័រ។ ឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងពីប្រវត្តិសាស្រ្តនៃការទាមទារឯករាជ្យរបស់ប្រទេសទីម័រខាងកើត និងការអភិវឌ្ឍន៍ប្រទេសឱ្យឈានទៅមុខជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូតមានប្រសាសន៍កោតសរសើរពីវីរៈភាព និងការដឹកនាំប្រទេសកម្ពុជា ឱ្យសម្រេចបានវឌ្ឍនភាព និងរក្សាសន្តិភាព សន្តិសុខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំង រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំប្រឹងប្រែង ទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩ បានយ៉ាងល្អ។​ លោកជំទាវរដ្ឋមន្រ្តី ក៏មានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត។ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល ។ សព្វថ្ងៃ ប្រទេសកម្ពុជាមានសន្តិភាព…

សិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ

សិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ

ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ ក្នុងគោលបំណង បង្កើនការយល់ដឹងពីក្របខណ្ឌជាតិ អន្តរជាតិ និងស្វែងរកទិសដៅអាទិភាពតាមវិស័យនានា ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ចំពោះស្ត្រីពិការ។ សិក្ខាសាលានេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ក្រសួងនិងមន្ទីរកិច្ចការនារី ២៥ រាជធានី ខេត្ត តំណាងក្រសួងពាក់ព័ន្ធ ផ្នែកឯកជន អង្គការសង្គមស៊ីវិល និងសមាគមជនពិការ ។ សិក្ខាសាលានេះធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម

ព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម នៅសាលមហាស្របខេត្ត និងមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ចាម សូមបញ្ជាក់ផងដែលថា លោកស្រី ឯម ថាវី ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ជំនួសលោកស្រី ដុក ណារុំ ដែលត្រូវចូលនិវត្តន៍ ។

វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ” រយៈពេលពីរថ្ងៃ ក្រោមការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS

វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ” រយៈពេលពីរថ្ងៃ ក្រោមការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS

វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ” រយៈពេលពីរថ្ងៃ ក្រោមការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បានបិទបញ្ចប់ក្រោមអធិបតីភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និង លោកស្រី Elizabeth Edler លេខាទី 2 ស្ថានទូត អូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០នៅក្រសួងកិច្ចការនារី ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមជាមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌មកពី ០៨ខេត្ត ចំនួន២៦នាក់ ក្នុងនោះ មាន ស្រ្តី២១នាក់ ។ ប្រធានបទដែលបានបណ្តុះបណ្តាលក្នុងរយៈពេល២ថ្ងៃនេះគឺមានចំនួន ៦ប្រធានបទ សុទ្ធសឹងជាប្រធានបទដែលបង្ហាញពីការគាំទ្រផ្លូវចិត្តបឋមដល់ជនរងគ្រោះដែលមានវិបត្តិផ្លូវចិត្ត ជាពិសេសរបៀបគាំទ្រពីចំងាយដូចជាតាមទូរស័ព្ទ និងតាមប្រព័ន្ធអនឡាញផ្សេងទៀត ។ វគ្គបណ្តុះបណ្តាលនេះបានចែករំលែកបទពិសោធន៍ពីរបៀបដោះស្រាយដោយផ្តល់ការគាំទ្រ/សង្គ្រោះផ្លូវចិត្ត។ លោកជំទាវបានមានប្រសាសន៍ក្នុងពិធីបិទវគ្គថា “ វគ្គនេះមានអត្ថន័យសម្រាប់អ្នកផ្តល់សេវាដើម្បីប្រើប្រាស់ ជាពិសេសក្នុងស្ថានភាពកូវីតនេះ ដើម្បីធ្វើឱ្យស្ត្រីរង គ្រោះទទួលបានការគាំទ្រពេញលេញទោះក្នុងស្ថានភាពមានវិបត្តិនេះក៏ដោយ ។ លោកជំទាវក៏មានមតិស្នើឱ្យអ្នក ចូលរួមយក…

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញសម្របសម្រួល ការវិភាគយេនឌ័រ និងការស្វែងរកការគាំទ្រមតិ ដល់មន្ត្រីជំនាញតាមវិស័យអទិភាពរបស់ក្រសួងកិច្ចការនារី

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញសម្របសម្រួល ការវិភាគយេនឌ័រ និងការស្វែងរកការគាំទ្រមតិ ដល់មន្ត្រីជំនាញតាមវិស័យអទិភាពរបស់ក្រសួងកិច្ចការនារី

នាយដ្ឋានសមភាពយេនឌ័រ ក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញសម្របសម្រួល ការវិភាគយេនឌ័រ និងការស្វែងរកការគាំទ្រមតិ ដល់មន្ត្រីជំនាញតាមវិស័យអទិភាពរបស់ក្រសួងកិច្ចការនារី សរុបចំនួន៣៦ (ស្រ្តី ២៩នាក់) កាលពី ថ្ងៃ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាសេរីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី និងមានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការផ្តល់ការគាំទ្របច្ចេកទេស ឆ្លើយតបទៅតាមសេចក្តីត្រូវការដល់ក្រសួង ស្ថាប័ន ថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ។

អង្គប្រជុំអន្តរក្រសួងចង្អៀត ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្តាត់អំពើហិង្សាលើស្រ្តី ២០១៩ -២០២៣

អង្គប្រជុំអន្តរក្រសួងចង្អៀត ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្តាត់អំពើហិង្សាលើស្រ្តី ២០១៩ -២០២៣

នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហប្រធាន បានដឹកនាំអង្គប្រជុំអន្តរក្រសួងចង្អៀត ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្តាត់អំពើហិង្សាលើស្រ្តី ២០១៩ -២០២៣ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិការ អន្តរក្រសួង កាលពីព្រឹកថ្ងៃពុធ ១១ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។