សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុង សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហសត្បិ៍ ៨រោច ខែភទ្របទ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។ សិក្ខាសាលានេះមានគោលបំណង៖ ១) ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៨-២០៣០ ។ ២) ដើម្បីផ្សព្វផ្សាយលទ្ធផល និងផលិតផលចំណេះដឹងដែលផលិតដោយក្រសួងកិច្ចការនារី ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថានដែលជាស្ថាប័នប្រតិបត្តិក្នុងការជួយសម្របសម្រួលការងារបម្រែបម្រួលអាកាសធាតុជាមួយក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍសំខាន់ៗ រួមមាន មូលនិធិអភិវឌ្ឍន៍ (NORDIC) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រជាធនធានថវិកានិងបច្ចេកទេស ក្នុងការអនុវត្តផែនការសកម្មភាពក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ។ លោកជំទាវរដ្ឋ មន្រ្តីក៏បានកោតសរសើរ ដល់គណៈកម្មាធិការដឹកនាំ និងសម្របសម្រួលការងារយេនឌ័រនិងការប្រែប្រួលអាកាសធាតុរបស់ក្រសួងកិច្ចការនារីដែលមាន លោកជំទាវ ស៊ីវណ្ណ បុទុម ជាប្រធាន…

សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ

សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ

លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុង សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហសត្បិ៍ ៨រោច ខែភទ្របទ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០  ខែកញ្ញា ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។ សិក្ខាសាលានេះមានគោលបំណង៖ ១) ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៨-២០៣០ ។ ២) ដើម្បីផ្សព្វផ្សាយលទ្ធផល និងផលិតផលចំណេះដឹងដែលផលិតដោយក្រសួងកិច្ចការនារី ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថានដែលជាស្ថាប័នប្រតិបត្តិក្នុងការជួយសម្របសម្រួលការងារបម្រែបម្រួលអាកាសធាតុជាមួយក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍសំខាន់ៗ រួមមាន មូលនិធិអភិវឌ្ឍន៍ (NORDIC) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  ដែលបានគាំទ្រជាធនធានថវិកានិងបច្ចេកទេស ក្នុងការអនុវត្តផែនការសកម្មភាពក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ។ លោកជំទាវរដ្ឋមន្រ្តីក៏បាន ធ្វើការកោតសរសើរដល់គណៈកម្មាធិការដឹកនាំ និងសម្របសម្រួលការងារ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ក្រសួងកិច្ចការនារី (GCCC) សម្ព័ន្ធភាពនៃអង្គការ…

ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីកំណត់សកម្មភាពអទិភាពសម្រាប់ផែនការបន្តក្នុងវិស័យការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់ពីរឆ្នាំខាងមុខ

ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីកំណត់សកម្មភាពអទិភាពសម្រាប់ផែនការបន្តក្នុងវិស័យការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់ពីរឆ្នាំខាងមុខ

ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផតដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីកំណត់សកម្មភាពអទិភាពសម្រាប់ផែនការបន្តក្នុងវិស័យការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់ពីរឆ្នាំខាងមុខទៀត ដោយមានការចូលរួមពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានលោកស្រីអភិបាលរងខេត្ត និងតំណាងមន្ទីរកិច្ចការនារីចំនួន ៥ខេត្ត មានខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងព្រះសីហនុ សរុបមានចំនួន២៧នាក់ ក្នុងនោះមានប្រុសចំនួន ៣នាក់ ។  លទ្ធផលដែលសម្រេចបានគឺ បានដាក់ចេញនូវសកម្មភាពជាយុទ្ធសាស្រ្តមួយចំនួន ជាមួយនឹងការតាំងចិត្តដើម្បីធ្វើឱ្យប្រាកដថាលទ្ធផលនៅក្នុងចុងឆ្នាំ ២០២១  នឹងសម្រេចបានតាមគោលដៅ និងបានដាក់ចេញផែនការសម្រាប់២ឆ្នាំខាងមុខទៀតផងដែរ ។ អ្នកចូលរួមបានបញ្ជាក់ថានឹងបន្តពង្រីកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុកឱ្យបានគ្រប់ស្រុកនៅក្នុងខេត្តគោលដៅ និងបន្តពង្រឹងសម្ថភាពដល់មន្ត្រីមូលដ្ឋាន ដើម្បីធានាថាសេវាដែលផ្តល់ឱ្យ គឺមានគុណភាព ។

វគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២០ ស្តីពី ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ

វគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២០ ស្តីពី ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ

នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២០ ស្តីពី ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងវិធីសាស្រ្តក្នុងការផ្តល់ប្រឹក្សាយោបល់ផ្លូវចិត្តពីចម្ងាយដល់មន្រ្តីវ័យក្មេងរបស់នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ដែលពួកគេនឹងក្លាយទៅជាអ្នកផ្តល់ប្រឹក្សាយោបល់ ដែលមានសមត្ថភាពនិងគុណភាពនាពេលខាងមុខ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រោមកិច្ចសហការរបស់អង្គការចិត្តសាស្រ្តសង្គម អន្តរវប្បធម៌ (TPO) និងគាំទ្រហិរញ្ញវត្ថុដោយកម្មវិធីACCESS។

លោកជំទាវវេជ្ជ. អុឹង  កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (កជកស) បានដឹកនាំគណៈប្រតិភូ មកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ

ខេត្ត រតនគិរី៖ នៅថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង  កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (កជកស) បានដឹកនាំគណៈប្រតិភូ មកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទងនឹងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រី ក្នុងគោលបំណង៖ ១. បង្ហាញពីយន្តការជាតិ រចនាសម្ព័ន្ធ សមាសភាព និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ២. ដើម្បីប្រមូលព័ត៌មាន និងធាតុចូលសំខាន់ៗស្តីពីការអនុវត្តអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ច្បាប់ជាតិពាក់ព័ន្ធ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ជាតិតាមកាលកំណត់នៃអង្គការសហប្រជាជាតិ ៣. ស្វែងយល់ពីបញ្ហាប្រឈម និងវិធានការទាំងឡាយក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខុមាលភាពស្ត្រី។ ដំណើរការនៃការចុះតាមដាន គណៈប្រតិភូបានចូលជួប មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តដើម្បីស្វែងយល់ពីស្ត្រីដែលស្ថិតក្នុងមុខងារសាធារណៈ។ បន្ទាប់មកគណៈប្រតិភូបានសិក្សាស្វែងយល់ពីសេដ្ឋកិច្ចរបស់ស្រ្តី និងបញ្ហាប្រឈម ដំណោះស្រាយសម្រាប់ ជនរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ ដោយជួបផ្ទាល់ជាមួយស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី …

នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង”

នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង”

នៅថ្ងៃពុធ ៧រោច ដល់ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ដល់ ១១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង” នៅខេត្តមណ្ឌលគីរី ។ កម្មវិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីលោកជំទាវ ខៀវ ប៊ុនលីន សមាជិកា ក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និងលោកជំទាវ រិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី ។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់ថ្នាក់ដឹកនាំក្រសួង មន្ទីរកិច្ចការនារី និងស្រ្តីជាអភិបាលរងស្រុក មកពីខេត្តចំនួន៨គឺ ខេត្ត រតនគិរី ស្ទឹងត្រែង កំពង់ចាម ត្បួងឃ្មុំ ព្រះវិហារ ក្រចេះ ព្រៃវែង និងខេត្តសៀមរាប សរុបចំនួន៥៥នាក់ (ស្រី៤៦នាក់ ) ក្នុងគោលបំណងពង្រឹង…

ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការចិញ្ចឹមកូនបែបវិជ្ជមាន

ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការចិញ្ចឹមកូនបែបវិជ្ជមាន

នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការចិញ្ចឹមកូនបែបវិជ្ជមាន ប្រគល់ជូនដល់មន្ទីរកិច្ចការនារីខេត្តតាកែវ ដើម្បីផ្សព្វផ្សាយទៅដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ។

ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវវីត-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីត-១៩

ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវវីត-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីត-១៩

នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវវីត-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីត-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការចិញ្ចឹមកូនបែបវិជ្ជមាន ប្រគល់ជូនដល់មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយទៅដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ។

ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចុះទៅខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈ ការពារជំងឺកូវីត-១៩ និងសម្ភារៈផ្សព្វផ្សាយព័ត៌មានស្តីពីការទប់ស្កាត់ជំងឺកូវីត-១៩

ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចុះទៅខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈ ការពារជំងឺកូវីត-១៩ និងសម្ភារៈផ្សព្វផ្សាយព័ត៌មានស្តីពីការទប់ស្កាត់ជំងឺកូវីត-១៩

នៅថ្ងៃចន្ទ័១៣កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចុះទៅខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈ ការពារជំងឺកូវីត-១៩ និងសម្ភារៈផ្សព្វផ្សាយព័ត៌មានស្តីពីការទប់ស្កាត់ជំងឺកូវីត-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ Unicef ។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ អំពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ អំពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ អំពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់សិក្ខាកាមដែលជាមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិទាំង០៨ខេត្ត ដែលមានអ្នកចូលរួមសរុប៣៤នាក់ ស្រី២៨នាក់  រយៈពេលពីរថ្ងៃបានបញ្ចប់ទៅតាមការគ្រោងទុកក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមក្រសួងកិច្ចកានារី និងលោកស្រី Elizabeth Adler លេខាទី២ ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។ លោកជំទាវ  និងលោកស្រីលេខាទូតបានកោតសសើរសិក្ខាកាមទាំងអស់ដែលខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់អំពីគោលការណ៍ណែនាំនេះ  និងមានក្តីរំភើបចំពោះការប្តេជ្ញាចិត្តរបស់សិក្ខាកាមក្នុងការយកចំនេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រនេះ ទៅបណ្តុះបណ្តាលបន្តដល់អ្នកពាក់ព័ន្ធដែលកំពុងបំពេញការងារក្នុងការជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្តនិងថ្នាក់ស្រុកអោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សកម្មភាពបណ្តុះបណ្តាលនេះ គឺជាការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍សម្ថភាព ដែលឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាចក្ខុវិស័យមួយដែលធ្វើឱ្យសម្រេចបានថែមទៀតក្នុងការធានាការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈក្នុងការជួយស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា។