កិច្ចប្រជុំ តាមយៈប្រព័ន្ធអនឡាញ ដើម្បីផ្តល់ ធាតុចូល ក្នុងការរៀបចំផែនការសកម្មភាព ឆ្នាំ ២០២១ – ២០២៥ របស់ គណៈកម្មធិការ អាស៊ានស្តីពីស្រ្តី

កិច្ចប្រជុំ តាមយៈប្រព័ន្ធអនឡាញ ដើម្បីផ្តល់ ធាតុចូល ក្នុងការរៀបចំផែនការសកម្មភាព ឆ្នាំ ២០២១ – ២០២៥ របស់ គណៈកម្មធិការ អាស៊ានស្តីពីស្រ្តី

នាព្រឹក ថ្ងៃ ទី ២ ខែ កុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ នៃ ក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំ តាមយៈប្រព័ន្ធអនឡាញ ដើម្បីផ្តល់ ធាតុចូល ក្នុងការរៀបចំផែនការសកម្មភាព ឆ្នាំ ២០២១ – ២០២៥ របស់ គណៈកម្មធិការ អាស៊ានស្តីពីស្រ្តី។ អង្គប្រជុំ បានពិភាក្សា លើ បួនចំណុច ដែលរួម មាន៖ -ការលើកកម្ពស់សុវត្ថិភាព និងការការពារស្រ្តី និងក្មេងស្រី -ស្រ្តីនៅក្នុងសេដ្ឋកិច្ច និងការងារ -ស្រ្តី សន្តិភាព និងសន្តិសុខ -ស្រ្តីនឹងបម្រែបម្រួលអាកាសធាតុ

លោកជំទាវ ដេវយ៉ានី ខុប្រ៊ា ហ្គាដេ (Devyani. U. Khobragade) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទៅលើកិច្ចសហប្រតិបត្តិការនានា ជាមួយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

លោកជំទាវ ដេវយ៉ានី ខុប្រ៊ា ហ្គាដេ (Devyani. U. Khobragade) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទៅលើកិច្ចសហប្រតិបត្តិការនានា ជាមួយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ដេវយ៉ានី ខុប្រ៊ា ហ្គាដេ (Devyani. U. Khobragade) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទៅលើកិច្ចសហប្រតិបត្តិការនានា ជាមួយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។ ក្នុងជំនួបពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើការវាយតម្លៃខ្ពស់ទៅលើកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាកន្លងមកទៅលើគម្រោងមួយចំនួនក្នុងការលើកកម្ពស់ភាពអង់អាច និងសុខុមាលភាពដល់ស្ត្រីនិងក្មេងស្រីតាមរយៈការផ្តល់ជំនួយគាំទ្រដល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួងកិច្ចការនារី និងការគាំទ្រទៅលើគម្រោងសាងសង់បន្ទប់ទឹក និងសាលារៀនតាមរយៈគម្រោងឆាប់ទទួលបានផល (Quick Impact Project) នៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គហ្គាហ្គាន (Mekong Gangka Cooperation) ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏មានចំណាប់អារម្មណ៍ទៅលើគម្រោងមួយចំនួនដែលជាការលើកឡើងរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដូចជាគម្រោងអាហារូបត្ថម្ភល្អ និងចំណេះដឹងបច្ចេកវិទ្យាក្នុងវិស័យអប់រំ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈការដាក់ចេញនូវគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដល់ស្ត្រី ជាពិសេសពង្រឹងផ្នែកចំណេះដឹងឌីជីថលដល់ពួកគាត់ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ នាក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សាធារណរដ្ឋឥណ្ឌា លើគម្រោង…

លិខិតអបអរសាទរ៖​ ខួបលើកទី៣៦ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លិខិតអបអរសាទរ៖​ ខួបលើកទី៣៦ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫកឧត្តុងឧត្តម ខួបលើកទី៣៦ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធ របស់ គណៈកម្មាការអាស៊ានដើម្បីស្រ្តី

កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធ របស់ គណៈកម្មាការអាស៊ានដើម្បីស្រ្តី

នៅថ្ងៃទី១៥-១៦​ ខែធ្នូ ឆ្នាំ២០២០ ក្រសួងកិច្ចការនារីបានរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី តាមរយៈប្រព័ន្ធវីដេអូ ខណៈពេលដែលប្រទេសកម្ពុជាទទួលតំណែងជាប្រធានគណៈកម្មាការអាស៊ានស្ដីពីស្រ្តីចាប់ពីចុងខែធ្នូឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីប្រទេសប្រ៊ុយណេដារ៉ូសាឡឹម បានផុតអាណិត្តនៅក្នុងឆ្នាំ២០២០។ កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្រោមប្រធានបទ “ការជម្រុញឱ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមកររបស់ស្រ្តីលើឆាកនយោបាយ” នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធានរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី។ កិច្ចប្រជុំប្រចាំឆ្នាំ បានពិភាក្សាយ៉ាងស៊ីជម្រៅទៅលើសេចក្ដីព្រាងផែនការសកម្មភាពថ្មីរបស់គណៈកម្មាការអាស៊ានស្ដីពីស្រ្តី ឆ្នាំ ២០២១-២០២៥ ដើម្បីដាក់ជូន រដ្ឋមន្រ្តីស្រ្តីអាស៊ាន ដើម្បីពិនិត្យនិងសម្រេចនៅត្រីមាសទី១ ឆ្នាំ២០២១។ កិច្ចប្រជុំបានឯកភាពលើការដាក់ចេញនូវឯកសារសំខាន់ៗមួយចំនួនក្នុងការអនុវត្តនិងធានាថាយេនឌ័រត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយក្នុងសកម្មភាពរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី គណៈកម្មាធិការអាស៊ានក្នុងការលើកកម្ពស់និងការការពារសិទ្ធដល់ស្រ្តី និងកុមារ ស្ថាប័នអន្តរវិស័យអាស៊ាន ក៏ដូចជាការចូលរួមពីសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធស្រ្តី និងក្មេងស្រី។ ស្របពេលក្នុងកិច្ចប្រជុំគណៈកម្មាការអាស៊ានដើម្បីស្រ្តីនេះផងដែរ ​វត្តមានរបស់អាស៊ានបូកបី ប្រទេសចិន ជប៉ុន និងកូរ៉េ ក៏បានចូលរួមក្នុងកិច្ចប្រជុំលើកទី១២របស់គណៈកម្មាការអាស៊ានដើម្បីស្រ្តីបូកបី តាមរយៈប្រព័ន្ធវីដេអូ  ។​ សិក្ខាសាលាចំនួនពីរបានរៀបចំឡើង ១) សិក្ខាសាលា ស្ដីពី ការជម្រុញឱ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមលើឆាកនយោបាយនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងទទួលបានធាតុចូលលើ ភាពជោគជ័យ និងបញ្ហាប្រឈមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងនយោបាយក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន…

ក្រសួងកិច្ចការនារី ដែលជាប្រធានក្រុមការងារខមមីត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅអនុតំបន់មេគង្គ បានដឹកនាំក្រុមការងារខមមីតកម្ពុជា និងមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី១៤

ក្រសួងកិច្ចការនារី ដែលជាប្រធានក្រុមការងារខមមីត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅអនុតំបន់មេគង្គ បានដឹកនាំក្រុមការងារខមមីតកម្ពុជា និងមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី១៤

កាលពីថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងកិច្ចការនារី ដែលជាប្រធានក្រុមការងារខមមីត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅអនុតំបន់មេគង្គ បានដឹកនាំក្រុមការងារខមមីតកម្ពុជា (សមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នអយ្យការ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអវុធហត្ថលើផ្ទៃប្រទេស  គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស) និងមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី១៤ តាមរយៈសន្និសីទវីដេអូ ជាមួយប្រទេស៥ផ្សេងទៀតនៃទន្លេមេគង្គរួមមាន ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៍ និងវៀតណាម ក្រោមប្រធានបទ “អភិក្រមគ្រប់ជ្រុងជ្រោយដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស “។ អង្គប្រជុំបានរាយការណ៍ពីបច្ចុប្បន្នភាព និងចែករំលែកនូវបទពិសោធន៍ល្អ បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផែនការសកម្មភាពអនុតំបន់មេគង្គ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំង៦ និងការដាក់ចេញនូវវិធានការដែលមាននវានុវត្ត ជាពិសេសដោះស្រាយអំពើជួញដូរមនុស្សក្នុងបរិបទកូវីដ១៩។ ជាលទ្ធផលកិច្ចប្រជុំ បានឯកភាព៖ បង្កើតយន្តការបញ្ជូនឆ្លងដែន (Transnational Referral Mechanism) ពន្យាពេលផែនការសកម្មភាពអនុតំបន់មេគង្គ…

សារលិខិតជូនពរ៖ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់

សារលិខិតជូនពរ៖ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់

សារលិខិតជូនពរ៖ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៦៦ ឈានចូល ៦៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នាពេលខាងមុខនេះ។  

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា

រសៀលថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ចូលសម្តែងការគួសម និងពិភាក្សាការងារទាក់ទងនិងព្រឹត្តិការណ៍ ស្រ្តី សន្តិភាព និងសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ ស្នើសុំលោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យប្រទេសដ៏ទៃទៀត ជួយបន្តយកចិត្តទុកដាក់ និងបន្តដាក់ប្រធានបទ ស្រ្តី សន្តិភាព និងសន្តិសុខ ជាប្រធានបទសម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ខាងមុខទៀត ។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមទៀតដែរថាបញ្ហាមួយចំនួនទៀតដូចជា ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល បញ្ហាសិទ្ធិស្រ្តី និងស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ក៏គួរតែត្រូវបានលើកយកមកពិភាក្សា និងយកចិត្តទុកដាក់ផងដែរ ។  

ពិធីបើកកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

ពិធីបើកកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

តំណាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកាកូឡាកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈ ក្នុងភាពជាដៃគូ ដើម្បីចូលរួមលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី

តំណាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកាកូឡាកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈ ក្នុងភាពជាដៃគូ ដើម្បីចូលរួមលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី

តំណាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកាកូឡាកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈ ក្នុងភាពជាដៃគូ ដើម្បីចូលរួមលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី ។ —————- នៅទីស្តីការក្រសួងកិច្ចការនារី នារសៀលថ្ងៃ ចន្ទ ១០កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន Cambodia Beverage Company Ltd ពិធីចុះហត្ថលេខានេះ ដោយឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក អគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី និងលោកស្រី ឡាវ ស្រីដែត នាយិកាផែ្នកពាណិជ្ជកម្មប្រចាំប្រទេស ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី ។ ក្រសួងកិច្ចការនារី និងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត មានទស្សនៈវិស័យរួមគ្នាក្នុងការជំរុញភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, បណ្តុះស្មារតីជាសហគ្រិនភាពនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី…