
Similar Posts

វគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់
នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៏មួយចំនួនដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ស្រុក ខណ្ឌ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារនៅកម្ពុជា ឲ្យមានប្រសិទ្ឋិភាពខ្ពស់ និងជួយជនរងគ្រោះបានទាន់ពេលវេលា។ វគ្គបណ្តុបណ្តាលនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកជំទាវទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការ ។ ក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុបចំនួន៤៥នាក់ ក្នុងនោះបុរសមានចំនួន៣នាក់ ដែលជាមន្រ្តីបង្គោលថ្នាក់ក្រោមជាតិមកពីមន្ទីរកិច្ចការនារីចំនួន៧រាជធានី- ខេត្ត មានកណ្តាល ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កំពង់ចាម កំពង់ឆ្នាំងជាខេត្តម្ចាស់ផ្ទះ និងមន្ត្រីក្រសួងកិច្ចការនារី។

លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចូលរួមជាអធិបតីភាព វេទិការអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០
រាជធានីភ្នំពេញ៖ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ។ ……………….. លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចូលរួមជាអធិបតីភាព វេទិការអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅ រសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាល័យកំបូល ។ គោលបំណងវេទិកានេះ៖ រំលឹកពីការតស៊ូរបស់ស្ត្រីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិ សេរីភាពប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រី្ត និងពិនិត្យលើការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។ សមាសភាពចូលរួមប្រមាណ ២៥០នាក់មកពី៖ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាយកវិទ្យាល័យ អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្ស។ ឧបត្ថម្ភដោយ៖ រាជរដ្ឋាភិបាល (PB)…

វិមាន៧មករា រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូនារីចំនួន ២៥០រូប ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។ តាងនាមស្រ្តីកម្ពុជា លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកា សមាជិក នៃព្រឹទ្ធសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែលការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តី។ ការបន្តគាំទ្ររបស់ព្រឹទ្ធសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងគាំទ្រទាំងស្រុង លើប្រធានបទទិវាអន្តរជាតិនារី…

កិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Briefing on the Development of the ASEAN Regional Plan of Action on Women, Peace and Security (ASEAN RPA on WPS) and Related Matters
នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Briefing on the Development of the ASEAN Regional Plan of Action on Women, Peace and Security (ASEAN RPA on WPS) and Related Matters តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីបង្កើតជាវេទិការមួយសម្រាប់សមាជិកអាស៊ានទាំងអស់ ក៏ដូចជាដៃគូអភិវឌ្ឍន៍បានចូលរួមពិភាក្សា និងផ្ដល់យោបល់ទៅលើគម្រោងនៃការបង្កើតផែនការសកម្មភាពថ្នាក់តំបន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ។ កម្ពុជាតាមរយៈគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី ក៏បានស្ម័គ្រចិត្តធ្វើជាអ្នកដឹកនាំ និងសម្របសម្រួលក្នុងការបង្កើតផែនការសកម្មភាពថ្នាក់តំបន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិភាព នឹងគ្រោងបញ្ចប់រួចដាក់ជូនថ្នាក់ដឹកនាំអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន។

អបអរសាទរ ជ័យលាភី និសិ្សត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងវេទិកាយុវជនជជែកពិភាក្សា ស្តីពីសមភាពយេនឌ័រ
អបអរសាទរ ជ័យលាភី និសិ្សត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងវេទិកាយុវជនជជែកពិភាក្សា ស្តីពីសមភាពយេនឌ័រ ដើម្បីចូលរួម អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក )។

នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងកិច្ចការនារីបានរៀបចំវេទិកាយុវជនជជែកពិភាក្សាតាមទូរទស្សន៍គ្រោង នឹងរៀបចំចាក់ផ្សាយស្តីពី សមភាពយេនឌ័រ ដើម្បីចូលរួមអបអរសាខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០
នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងកិច្ចការនារីបានរៀបចំវេទិកាយុវជនជជែកពិភាក្សាតាមទូរទស្សន៍គ្រោង នឹងរៀបចំចាក់ផ្សាយស្តីពី សមភាពយេនឌ័រ ដើម្បីចូលរួមអបអរសាខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណងផ្តល់ឱកាសដល់និសិ្សតដែលជាវាគ្មិន សិក្សាស្រាវជ្រាវ ស្វែងយល់ និងបំផុសគំនិត ប្រើប្រាស់សក្តានុពលរបស់ខ្លួន ស្វែងរកគំនិតថ្មីៗ និងផ្តល់សារដល់មហាជនក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ។ កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។