លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី (កិច្ចប្រជុំ តាមរយៈ Video conference) ស្តីពីការដាក់បញ្ចូល សមភាពយេនឌ័រទៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីត-១៩

នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី (កិច្ចប្រជុំ តាមរយៈ Video conference) ស្តីពីការដាក់បញ្ចូល សមភាពយេនឌ័រទៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីត-១៩។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយ UN WOMEN ក្នុងគោលបំណងពិភាក្សាពីស្ថានភាពយេនឌ័រនៅក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ និង ចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិត របស់ប្រទេសនីមួយៗ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដើម្បីកំណត់ឱកាស និងចំនុចអាទិភាព។  ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ រដ្ឋមន្រ្តីក៏បាន លើកឡើងពីបញ្ហាប្រឈមរបស់ស្រ្តីកម្ពុជាក្នុងអំឡុងការរីករាលដាលនៃជំងឺ កូវីដ-១៩ ព្រមទាំងបានលើកឡើងពីអន្តាគមន៍នានារបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការជួយគាំទ្រដល់ស្រ្តី ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់មន្រ្តី/ ភ្នាក់ងារនគរបាលយុត្តិធម៌

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់មន្រ្តី/ ភ្នាក់ងារនគរបាលយុត្តិធម៌

ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់មន្រ្តី/ ភ្នាក់ងារនគរបាលយុត្តិធម៌ រយៈពេល០៣ថ្ងៃបានបញ្ចប់ទៅតាមការគ្រោងទុក។ ជាលទ្ធផល សិក្ខាកាមបានយល់ដឹងអំពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់សេវាជាមូលដ្ឋាន ដល់ស្ត្រី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ         និងសិទ្ធ ជាមូលដ្ឋានរបស់ជនរងគ្រោះនៅក្នុងបទដ្ឋានអប្បបរមា និងរបៀបថែទាំខ្លួនឯងក្នុងនាមជា អ្នកផ្តល់សេវា ។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ  សិក្ខាកាមបានអនុវត្តការសាកល្បងបង្រៀន អំពីមេរៀនបទដ្ឋានអប្បបរមា ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួនក្នុងការក្លាយខ្លួនជាអ្នកបណ្តុះបណ្តាលបន្តទៅអ្នកផ្តល់សេវា នៅថ្នាក់ក្រោមជាតិ។ កត់សំគាល់ឃើញថា ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបានចំនេះដឹង កើនឡើងប្រមាណ៨០% ។ កម្មវិធីបិទវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមអធីបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ដោយមានការចែកជូនវិញ្ញាបនបត្របញ្ជាក់ ការសិក្សាជូនដល់សិក្ខាកាមទាំង០៨ ខេត្ត សរុប២៥នាក់ ប្រុស០៦នាក់។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការ ផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដល់មន្រ្តី/ ភ្នាក់ងារ នគរបាលយុត្តិធម៌

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការ ផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដល់មន្រ្តី/ ភ្នាក់ងារ នគរបាលយុត្តិធម៌

ថ្ងៃ ពុធ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងកិច្ចការនារីដោយមានការគាំទ្រ ពីកម្មវិធីកិច្ចសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ហៅកាត់ថាកម្មវិធី ACCESS បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការ ផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដល់មន្រ្តី/ ភ្នាក់ងារ នគរបាលយុត្តិធម៌ ។ វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព បន្ថែមអំពីរបៀបនៃការឆ្លើយតបជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេឌ័រឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើការបណ្តុះបណ្តាលបន្តដល់អ្នកផ្តល់សេវានៅថ្នាក់ខេត្ត និងស្រុក។ លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវវឌ្ឍសង្គម ជាគណ:អធិបតីនៃអង្គពិធី ដោយមានការចូលរួមពីមន្រ្តីនិងភា្នក់ងារនគរបាលយុត្តិធម៌ នៃមន្ទីរកិច្ចការនារីចំនួន០៨ ខេត្ត មានខេត្តកំពង់ស្ពឺ ព្រះស៊ីហនុ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ រតនគិរី និងខេត្តស្ទឹងត្រែង សរុប ២៥នាក់ ប្រុស៦នាក់។

លោកជំទាវ ខេង សំវ៉ាដា បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

លោកជំទាវ ខេង សំវ៉ាដា បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គួរបញ្ជាក់ផងដែរ ក្រសួងកិច្ចការនារី គ្រោងរៀបចំវេទិកាក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្រោមប្រធានបទ វេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទ្វីបទាំងពីរ ជាពិសេសពិនិត្យកាលានុវត្តភាពក្នុងការបង្កើតយន្តការរួមក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលេខ១៣២៥ ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ។

លោកជំទាវ គង់ សូរីតា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូសិន ថេកណឡជី (Ocean Technology Co.,Ltd) បានឧបត្ថម្ភ សៀវភៅ Dare to Dream ចំនួន៥០ក្បាល ដល់ក្រសួងកិច្ចការនារី

លោកជំទាវ គង់ សូរីតា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូសិន ថេកណឡជី (Ocean Technology Co.,Ltd) បានឧបត្ថម្ភ សៀវភៅ Dare to Dream ចំនួន៥០ក្បាល ដល់ក្រសួងកិច្ចការនារី

សៀវភៅ “ Dare to Dream (ហ៊ានសុបិន្ត)”៖ លោកជំទាវ គង់ សូរីតា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូសិន ថេកណឡជី (Ocean Technology Co.,Ltd) បានឧបត្ថម្ភ សៀវភៅ Dare to Dream ចំនួន៥០ក្បាល ដល់ក្រសួងកិច្ចការនារីតាមរយៈកម្មវិធីយេនឌ័រ (LWGE)។ សៀវភៅទាំងនេះអាចរកអានបាននៅបណ្ណាល័យរបស់ក្រសួងកិច្ចការនារី និងនៅតាមប្រអប់ឯកសារយេនឌ័រ (Gender Corner) ក្នុងបណ្ណាល័យរបស់សកលវិទ្យាល័យចំនួន៤ដូចជា៖ សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលវិទ្យាល័យកម្ពុជា។ សៀវភៅនេះពិពណ៌នាពីបទពិសោធន៍របស់លោកជំទាវដែលជាផ្លូវទៅកាន់ភាពជោគជ័យ ព្រមទាំងជំរុញឱ្យអ្នកអានឆ្លុះបញ្ចាំងពីអ្វីដែលអ្នកពិតជាចង់បានដើម្បីបានជីវិតមួយមានសុភមង្គល។ ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។

លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD25)

លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD25)

នៅព្រឹកថ្ងៃអង្គារ៍ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD25) ក្រោយសន្និសីទអន្តរជាតិនៃទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត សំដៅរួមចំណែកសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រីក្នុងប្រទេសកម្ពុជា។ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អង្គការUNFPA អង្គការសង្គមសុីវិល និងតំណាងយុវជននៃអង្គការសហប្រជាជាតិ សរុប១៨រូប បុរស៩រូប។

លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក ដេវីដ វឹងហ្គល់វើត នាយកប្រតិបត្តិ ក្រុមហ៊ុន បេវេរេដ កម្ពុជា (Cambodia Beverage) ហៅថា កូកា កូឡា កម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក ដេវីដ វឹងហ្គល់វើត នាយកប្រតិបត្តិ ក្រុមហ៊ុន បេវេរេដ កម្ពុជា (Cambodia Beverage) ហៅថា កូកា កូឡា កម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកិច្ចការនារី ។ លោកនាយកប្រតិបត្តិក្រុមហ៊ុនកូកា កូឡា កម្ពុជា រាយការណ៍យ៉ាងសង្ខេបអំពីលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់បុគ្គលិក និងថ្នាក់ដឹកនាំជាស្រ្តី នៅក្នុងក្រុមហ៊ុន រួមទាំងការគាំទ្រលើការបង្កើតបរិយាកាស នៅកន្លែងការងារ ការអភិវឌ្ឍន៍សមត្ថភាព និងការដាក់កូតា ក្នុងការជ្រើសរើសបុគ្គលិកជាស្រ្តី ។ នៅក្នុងនោះ ក្រុមហ៊ុនក៏បានដាក់គោលដៅ ឱ្យសម្រេចចំនួន ៥០% ជាស្រ្តី ជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន នៅឆ្នាំ២០២៥ខាងមុនេះ ហើយក៏បានស្នើសុំកិច្ចសហការ និងគាំទ្រពីក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូ ដើម្បីសម្រេចគោលដៅនេះ ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះស្នារដៃកន្លងមករបស់ក្រុមហ៊ុន និងការដាក់ចេញនូវគោលដៅ នៅឆ្នាំ២០២៥នេះ លោកជំទាវគាំទ្រចំពោះការស្នើឡើងរបស់តំណាងក្រុមហ៊ុនកូកា…

លោកជំទាវរដ្ឋមន្រ្តី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតជូន អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

លោកជំទាវរដ្ឋមន្រ្តី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតជូន អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨។ អង្គការ UNFPA សហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តោតលើបញ្ហាសំខាន់ៗចំនួន៣ ដូចជា៖ ១)សុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ២)ក្មេងជំទង់និងយុវវ័យ 3)ផ្នែកទិន្នន័យប្រជាសាស្រ្ត។ ក្រសួងកិច្ចការនារីសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNFPA និងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំ​​ ១) ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣ ២)យុទ្ធសាស្រ្តនារីរតនៈទី៥ ៣)ការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង៤)គាំទ្រឱ្យមានការបង្កើតកន្លែងផ្តល់សេវាចម្រុះជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យោងតាមសិ្ថតិរបស់អង្គការសុខភាពពិភពលោក បង្ហាញថានៅក្នុងពិភពលោកស្រ្តីប្រឈមនឹងអំពើហិង្សារហូតដល់ទៅ៣១លាននាក់ក្នុងពេលការរីករាលដាលជំងឺកូវីត១៩។ ការកើនឡើងនៃចំនួនស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងអំឡុងពេលវីរុសកូវីដ១៩ដោយសារ ការរឹតបន្តឹងមិនឱ្យមានការជួបជុំដើម្បីការពារការឆ្លងដែលធ្វើឱ្យកន្លែងធ្វើការមួយចំនួនត្រូវបិទ ឬកាត់បន្ថយម៉ោងធ្វើការ ការរកប្រាក់ចំណូលបានតិចជាងមុន ការភ័យខ្លាចនៃការឆ្លង។ ពិធីប្រគល់សម្ភារៈធ្វើនៅថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។

លិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

លិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

លិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។                                      ក្នុងឱកាសដ៏មហាក្ខត្តឫក្សមង្គលថ្លៃថ្លា ឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៧ យាងចូល ៦៨ព្រះវរស្សា។

លោកជំទាវរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតិឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ចូលជូបសំណេះសំណាល់

លោកជំទាវរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតិឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ចូលជូបសំណេះសំណាល់

កាលពីថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតិឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ចូលជូបសំណេះសំណាល់ ។ ក្នុងកិច្ចសំណេះសំណាល់នេះ សមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់មួយចំនួនដែល សមជិកក្នុងសមាគម បានជួបប្រទះ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-19) ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមសហគ្រិនស្រ្តីកម្ពុជាក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីបញ្ហារបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនស្រ្តី។ ក្នុងឱកាសនេះដែរ សមាគមសហគ្រិនស្រ្តីកម្ពុជា បានឧបត្ថម្ភ អង្ករ ចំនួន ១០តោន ជូនក្រសួងកិច្ចការនារី សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត ក៏ដូចជាប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-19) ។