នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងកិច្ចការនារីបានរៀបចំវេទិកាយុវជនជជែកពិភាក្សាតាមទូរទស្សន៍គ្រោង នឹងរៀបចំចាក់ផ្សាយស្តីពី សមភាពយេនឌ័រ ដើម្បីចូលរួមអបអរសាខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០

នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងកិច្ចការនារីបានរៀបចំវេទិកាយុវជនជជែកពិភាក្សាតាមទូរទស្សន៍គ្រោង នឹងរៀបចំចាក់ផ្សាយស្តីពី សមភាពយេនឌ័រ ដើម្បីចូលរួមអបអរសាខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណងផ្តល់ឱកាសដល់និសិ្សតដែលជាវាគ្មិន សិក្សាស្រាវជ្រាវ ស្វែងយល់ និងបំផុសគំនិត ប្រើប្រាស់សក្តានុពលរបស់ខ្លួន ស្វែងរកគំនិតថ្មីៗ និងផ្តល់សារដល់មហាជនក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ។ កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការជីវិតនៅកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការជីវិតនៅកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការជីវិតនៅកម្ពុជា ដើម្បីសហការគ្នាក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហានានាដែលទាក់ទងនឹងអំពើហិង្សាលើស្រ្តី និងកុមារព្រមទាំងកាត់បន្ថយអំពើហិង្សានៅក្នុងសហគមន៍ និងឃុំ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោក Billy Gorter នាយកប្រតិបត្តិនៃអង្គការជីវិតនៅកម្ពុជា ។

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ គឹម ស៊ីផាត់ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ គឹម ស៊ីផាត់ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ

លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួង ស្ថាប័ន ការលើកកម្ពស់ការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីតាមវិស័យ ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ និងថ្នាក់នាយកដ្ឋាននៃក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ថ្នាក់ដឹកនាំ និងក្រុមការងារបញ្ជ្រាបយេនឌ័រ តាមក្រសួងស្ថាប័ន សរុបចំនួន៩៦នាក់ ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពសំខាន់ៗ ចែករំលែកពត៌មាន មេរៀនបទពិសោធន៍ បញ្ហាប្រឈមព្រមទាំងកំណត់រកអភិក្រមគន្លឹះៗ និងទិសដៅបន្តក្នុងការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ នៅតាមវិស័យ ឱ្យកាន់តែមានប្រសិទ្ធភាព លទ្ធផលរំពឹងទុកដែលកើតចេញពីកិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ ដូចជា៖ (១)ទទូលបាននូវព័ត៌មានបច្ចុប្បន្នភាពនៃគោលនយោបាយ និងនិន្នាការគាំទ្រការបញ្រ្ជាបយេនឌ័រនៅកម្រិតសកល និងកម្រិតជាតិ (២)ទទួលបានអំពីព័ត៌មានពីវឌ្ឍនភាព មេរៀនបទពិសោធន៍ និងកាលានុវត្តភាពក្នុងការអនុវត្តការបញ្រ្ជាបយេនឌ័ររបស់ក្រសួងស្ថានប័ន (៣)ទទួលបាននូវធាតុចូលលើកប្រធានបទសម្រាប់អបអរសាទខួប លើកទី១០៩ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ (៤)ទទួលបានព័ត៌មានគន្លឹះៗសម្រាប់លើកទិសដៅបន្តក្នុងការអនុត្តការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្តី តាមវិស័យរបស់ក្រសួង ស្ថានប័ន ។ កិច្ចប្រជុំនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ស្តីពីការអនុវត្តកម្មវិធីអភិវឌ្ឍប្រចាំប្រទេសឆ្នាំ២០១៩-២០២៣ របស់អង្គការUNFPA

នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ស្តីពីការអនុវត្តកម្មវិធីអភិវឌ្ឍប្រចាំប្រទេសឆ្នាំ២០១៩-២០២៣ របស់អង្គការUNFPA។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមករវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការUNFPA កំណត់លើបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពអាទិភាព និងទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដែលមានអ្នកចូលរួមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ៥០រូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីក៍បានផ្តល់អនុសាសន៍ដល់អង្គប្រជុំចូលរួមមតិយោបល់ឱ្យបានផុលផុស និងគិតគូរពិចារណាក្នុងការរៀបចំផែនការសកម្មភាពឆ្នាំ២០២០ តាមវិស័យរបស់ខ្លួន សំដៅធ្វើយ៉ាងណារួមចំណែកសម្រេចបាននូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាចម្បងៗចំនួន៣គឺ៖ ទី១.ការមិនឆ្លើយតបទៅនឹងតម្រូវការនៃផែនការគ្រួសារ ទី២.អត្រាមរណៈភាពមាតា និងទី៣.ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការរើសអើងគ្រប់គ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី។ ដើម្បីឱ្យការងារនេះអាចសម្រេចទៅបានតាមការរំពឹងទុក តម្រូវឱ្យមានការចូលរួមសហការអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកបច្ចេកទេស និងការគាំទ្រផ្នែកធនធានហិរញ្ញវត្ថុ។

កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី

កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី

” ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្តីសុបិន្តឱ្យធំ (Dream Big) និងកំណត់គោលដៅរបស់ខ្លួនឱ្យធំ (Aim Big) ហើយត្រូវប្រើប្រាស់សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីធ្វើដំណើរឆ្ពោះទៅសម្រចឱ្យបាននូវក្តីសុបិន្ត និងគោលដៅទាំងនោះ ” នេះជាការលើកឡើង របស់លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី៖ Be Your Owner Hero ក្នុងគោលបំណងរួមចំណែក អភិវឌ្ឍសមត្ថភាព សក្តានុពល និងភាពអង់អាចរបស់ស្ត្រី និងយុវតីក្នុងភាពជាអ្នកដឹកនាំ ដែលកើតចេញពីកត្តាខាងក្នុងរបស់យើងម្នាក់ៗ។ សិក្ខាសាលានេះធ្វើឡើងនៅអគារ FACTORY Phnom Penh កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ ។

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០៩ លោកជំទាវរដ្ឋមន្រ្តីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០៩ លោកជំទាវរដ្ឋមន្រ្តីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០៩ លោកជំទាវរដ្ឋមន្រ្តីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ទទួលបន្ទុកជាប្រធានក្រុមការងារ សហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធី “ទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ” លើកទី១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ។ កម្មវិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នាសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស ។

ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួម អធិបតីក្នុងពិធីយុទ្ធនាការ១៦ថ្ងៃ

ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួម អធិបតីក្នុងពិធីយុទ្ធនាការ១៦ថ្ងៃ

ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួម អធិបតីក្នុងពិធីយុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៍ស បញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមប្រធានបទ “រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី “ រៀបចំដោយក្រសួងកិច្ចការនារី ដោយមានការសហការជាមួយអង្គការ UN Women កម្មវិធីACCESS  អង្គការ UNFPA ។ យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី គឺជាយុទ្ធនាការមួយដែលត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ និងជាលក្ខណៈសកល ។ កម្មវិធីនេះប្រារព្ធឡើងនៅទីស្តីការក្រសួងកិច្ចការនារីដែលមានអ្នកចូលរួមទាំងអស់ប្រមាណ ៣៥០នាក់ ក្នុងនោះមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារី   ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រមកពីក្រសួងពាក់ព័ន្ធ អង្គការដៃគូ បងប្អូនកម្មករ កម្មការិនីមកពីរោងចក្រ ចំនួន៩នៅរាជធានីភ្នំពេញ និងចំនួន១មកពីខេត្តតាកែវ ប្អូនៗសិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុន សែន បូរី មួយរយខ្នង ។ យុទ្ធនាការនេះមានគោលបំណង…

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ​រវាងលោកជំទាវ វេជ្ជ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវរដ្ឋមន្រ្តី ក្រសួងសមភាពយេនឌ័រនិងគ្រួសារ នៃសាធារណរដ្ឋកូរ៉េ

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ​រវាងលោកជំទាវ វេជ្ជ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវរដ្ឋមន្រ្តី ក្រសួងសមភាពយេនឌ័រនិងគ្រួសារ នៃសាធារណរដ្ឋកូរ៉េ

លោកជំទាវ វេជ្ជ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវរដ្ឋមន្រ្តី ក្រសួងសមភាពយេនឌ័រនិងគ្រួសារ នៃសាធារណរដ្ឋកូរ៉េ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការងារពង្រឹងសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (The cooperation in the field of gender equality and women’s empowerment) រវាងប្រទេសទាំងពីរ ។

ក្រសួងកិច្ចការនារី រៀបចំពិធីហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកម្ពុជា ស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នងវិស័យអប់រំ “

រាជធានីភ្នំពេញ៖ ក្រសួងកិច្ចការនារី រៀបចំពិធីហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកម្ពុជា ស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នងវិស័យអប់រំ “ ។ ពិធីហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ដែលប្រព្រឹត្តកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ព្រឹក នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោកជំទាវ អុឹម សុីថែ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងភាពជាដៃគូ ក្នុងការស្វែងរកវិធីសាស្ត្រ គំនិតផ្តួចផ្តើម ធាតុចូល និងដាក់ចេញជាផែនការសកម្មភាពជាក់លាក់ ដើម្បីជំរុញឱ្យមានឥរិយាបថវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងសាកលវិទ្យាល័យ។ សមាសភាពចូលរួមប្រមាណ១២០នាក់( ស្រី៧៩នាក់) មកពី៖ ថា្នក់ដឹកនាំក្រសួងកិច្ចការនារីនាយកដ្ឋានពាក់ព័ន្ទ ក្រុមការងារយុវជន ក្រុមការងារសម្របសម្រួល និងគ្រប់គ្រងកម្មវិធីយេនឌ័រក្រុមការងារយេនឌ័រក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារយេនឌ័រក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ…