នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី ​ដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង​គោល​នយោបាយ​ជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ត្រ​នារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី ​ដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង​គោល​នយោបាយ​ជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ត្រ​នារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី ​ដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង​គោល​នយោបាយ​ជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ត្រ​នារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ជាមួយ​នឹងប្រធាន អនុប្រធាន និងមន្រ្តីបច្ចេកទេសនៃ​ក្រុមការងារ​យេនឌ័រក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល ក្នុងគោលបំណងប្រមួលធាតុចូលសំខាន់ៗពីគ្រប់ក្រសួង ស្ថាប័ន​ធ ដើម្បីឱ្យឯកសារសេចក្កីព្រាងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្ត​នារីរតនៈទី៥ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តប្រកបដោយ​ប្រសិទ្ធភាព ជាពិសេសបានឆ្លើយតប និងគិតគូរដាក់បញ្ចូលតម្រូវការ និងវិធានការនានា​ពីគ្រប់អ្នក​ពាក់​ព័ន្ធទាំងអស់។

វីដេអូ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងគណៈប្រតិភូអន្តរក្រសួងបានចូលរួមឆ្លើយការពាររបាយការណ៍ជាតិលើកទី៦

វីដេអូ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងគណៈប្រតិភូអន្តរក្រសួងបានចូលរួមឆ្លើយការពាររបាយការណ៍ជាតិលើកទី៦

វីដេអូ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងគណៈប្រតិភូអន្តរក្រសួងបានចូលរួមឆ្លើយការពាររបាយការណ៍ជាតិលើកទី៦ លើការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅក្នុងសម័យប្រជុំលើកទី៧៤របស់គណៈកម្មាធិការនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រី្ត(CEDAW) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ Morning Session : http://webtv.un.org/watch/consideration-of-cambodia-1730th-meeting-74th-session-committee-on-the-elimination-of-discrimination-against-women-/6098731169001/?fbclid=IwAR1_Kio9ggSBlQ1xeEmPqh7rgDEhZpObJhM2re8e8TTJ-VOi76Ohw86C1SI Evening Session : http://webtv.un.org/watch/consideration-of-cambodia-contd-1731st-meeting-74th-session-committee-on-the-elimination-of-discrimination-against-women-/6098817305001/?fbclid=IwAR3DRDS6PBFoC2wSgrH_2oIbC7IyKVg1pgwewrQq0Vd_MwuCHpQyl2ij-7U

លោកជំទាវ ម៉េរៀ សាហ្រ្គេន បានកោតសរសើរទៅដល់ក្រសួងកិច្ចការនារីដែលធ្វើអោយវិស័យសមភាពយេនឌ័រនៅកម្ពុជាមានការរីកចម្រើនគួរជាទីកត់សំគាល់

លោកជំទាវ ម៉េរៀ សាហ្រ្គេន បានកោតសរសើរទៅដល់ក្រសួងកិច្ចការនារីដែលធ្វើអោយវិស័យសមភាពយេនឌ័រនៅកម្ពុជាមានការរីកចម្រើនគួរជាទីកត់សំគាល់

នៅទីស្តីការក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងជម្រាបលារបស់លោកជំទាវ ម៉េរៀ សាហ្រ្គេន ឯកអគ្គរាជទូតស៊ុយអ៊ែត ដែលបានចប់អាណត្តិការទូតនៅកម្ពុជា ។

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោចខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោចខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោចខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាបានដឹកនាំសមាជិក សមាជិកាជំនាញ ចុះសិក្សាស្វែងយល់ពី វិស័យការងារនៅក្រសួងកិច្ចការនារី ។ ក្នុងជំនួបនេះ ពិភាក្សាស្វែងយល់ពីយន្តការជាតិក៏ដូចជាឯកសារគតិយុត្តិ និងវឌ្ឍនភាពដែលក្រសួងកិច្ចការនារីបានធ្វើកន្លងមក ពិសេសដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងគណកម្មការទី8នៃរដ្ឋសភា និងក្រសួងកិច្ចការនារី។ ក្នុងឱកាសនេះដែរ ក្រសួងកិច្ចការនារីបានធ្វើបទបង្ហាញពីយុទ្ឋសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់ទី3 និងទី4 និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់ទៅលើការងារលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងបង្ហាញពីច្បាប់គោលនយោបាយ នានា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ។ ក្រសួងកិច្ចការនារីបានសំណូមពរដល់ស្ថាប័នរដ្ឋសភាដែលមានគណកម្មការទី8ទទួលបន្ទុកកិច្ចការនារីសូមឲ្យបញ្ជ្រាបយេនឌ័រទៅតាមគណកម្មការបច្ចេកទេស និងចុងក្រោយសូមឲ្យពង្រឹងវប្បធម៌សន្ទនារវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីការពារផលប្រយោជន៍ស្រ្តី។ ឆ្លើយតបនឹងសំណូមពរទាំងអស់នេះ លោកជំទាវ ឡោក ខេង ដែលជាប្រធានគណកម្មការទី8នៃរដ្ឋសភានីតិកាលទី6 បានគាំទ្រយ៉ាងពេញទំហឹង និងទទួលយកនូវសំណូមពរទាំងអស់នេះ ព្រោះជាការងារដែលសំខាន់។

គណកម្មាធិការដឹកនាំ និងសម្របសម្រួលការងារយនឌ័រនិងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី

គណកម្មាធិការដឹកនាំ និងសម្របសម្រួលការងារយនឌ័រនិងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី

គណកម្មាធិការដឹកនាំ និងសម្របសម្រួលការងារយនឌ័រនិងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី  ដោយបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងគម្រោងការបញ្ជ្រាបយេនឌ័រ ក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ បានរៀបចំសិក្ខាសាលាស្តីពីការគណនាតម្លៃបញ្ជ្រាបយេនឌ័រក្នុងការធ្វើកសិកម្មបែបវៃឆ្លាត និង ការប្រមូលទិន្នន័យបែងចែកតាមដើមគ្រា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃពុធ ៦រោច – ព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  នៅខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុប 58 នាក់ ស្រ្តី២០នាក់។ គោលបំណង នៃសិក្ខាសាលាគឺ ១) ដើម្បីពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការគណនានូវចំណាយ និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបយេនឌរ័ក្នុងកសិកម្មវ័យឆ្លាត ២) ពិនិត្យ និងវិភាគលើគម្រោងវិនិយោគការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៣) ប្រមូលទិន្នន័យបែងចែកតាមភេទដើមគ្រាសម្រាប់គ្រួសារកសិកម្មខ្នាតតូច និងស្រ្តីជាមេគ្រួសារ និងការគណនានូវការចំណាយ និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបយេនឌ័រក្នុងកសិកម្មវ័យឆ្លាត។  

នាព្រឹកថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នៅសណ្ឋាគារសែនជូរីអង្គរ ខេត្តសៀមរាប

នាព្រឹកថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នៅសណ្ឋាគារសែនជូរីអង្គរ ខេត្តសៀមរាប

នាព្រឹកថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នៅសណ្ឋាគារសែនជូរីអង្គរ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ និងគ្រប់គ្រងក្នុងគោលបំណងឆ្លុះបញ្ចាំងលើការអនុវត្តការងារកន្លងមក លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ និងគ្រប់គ្រងដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារីដោយផ្តោតលើប្រសិទ្ធិភាពការងារ មេរៀនបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត និងចំណុចអាទិភាពសម្រាប់កិច្ចការរបន្ត។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោកជំទាវ ឃឺម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ស៊ីន ណម សមាជិកក្រុមប្រឹក្សា និងជាតំណាងអភិបាលខេត្តសៀមរាប លោកស្រីបណ្ឌិត ប៉ែន រ៉ានី ប្រធានកម្មវិធី តំណាងUNDP និងសមាសភាពចូលរួមប្រមាណជា៧០រូបរួមមាន៖ ប្រធាន អនុប្រធាននាយកដ្ឋានក្រសួងកិច្ចការនារី ប្រធានមន្ទីរកិច្ចការនារីរាជធានីខេត្ត ក្រុមការងារកម្មវិធីដំណើរឆ្ពោះទៅមុខដើម្បីសមភាពយេនឌ័រ មជ្ឈមណ្ឌលរដ្ឋលីឌីង និងតំណាងUNDP។

សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្ត របស់កម្មវិធី ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា

សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្ត របស់កម្មវិធី ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា

កាលពីថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានការពារផ្លូវច្បាប់ បានរៀបចំ សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្ត របស់កម្មវិធី ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា។ សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ នៅផ្ទះសំណាក់បុណ្យនី រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ សមាសភាពចូលរួមមាន៖ លោកជំទាវទទួលបន្ទុក លោកជំទាវអគ្គនាយក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នាយកដ្ឋានពាក់ព័ន្ធ មន្រ្តីនៅក្នុងនាយកដ្ឋានការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី ប្រធាន ឬ អនុប្រធាន មន្ទីរកិច្ចការនារិរាជធានី ខេត្តទូទាំង ២៥​ និងប្រធានការិយាល័យកិច្ចការនារីស្រុកចូលរួម សរុបចំនួន៨១នាក់។ សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ មានគោលបំណង ផ្លាស់ប្តូរបទពិសោធន៍ការងារដែលបានអនុវត្តកន្លងមក រកចំណុចខ្លាំង ចំណុចខ្សោយ និងអនុសាសន៍ដើម្បីកែលំអសម្រាប់អនុវត្តបន្តទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទទួលបន្ទុក នាយកដ្ឋានពាក់ព័ន្ធ មន្រ្តីនៅក្នុងនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី ប្រធានឬអនុប្រធានមន្ទីកិច្ចការនារីរាជធានី ខេត្ត ក្រុង សុ្រក ខណ្ឌ…

សិក្ខាសាលាពិនិត្យឡើងវិញពីវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល៧ខែ ឆ្នាំ២០១៨ និងការពង្រឹងសមត្ថភាពក្រុមការងារថ្នាក់ជាតិ

សិក្ខាសាលាពិនិត្យឡើងវិញពីវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល៧ខែ ឆ្នាំ២០១៨ និងការពង្រឹងសមត្ថភាពក្រុមការងារថ្នាក់ជាតិ

កាលពីថ្ងៃពុធ​ ៤កើត ដល់ ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ដល់​១៧ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី រីសត ខេត្តសៀមរាប នាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី តាមរយៈកម្មវិធីមូលនិធិហ្រេត្វហូឡូ (FHF) គម្រោងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងការថែទាំសុខភាពភ្នែក បានរៀបចំសិក្ខាសាលាពិនិត្យឡើងវិញពី វឌ្ឍនភាព និងសមិទ្ធផលការងារយៈពេល ៧ខែនៃឆ្នាំ២០១៨ និងការពង្រឹងសមត្ថភាពក្រុមការងារថ្នាក់ជាតិ ក្រោមអធិបតីលោកជំទាវ ពេជ ពិទូរ្យដ្ឋា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានសមាសភាពចូលរួមសរុបចំនួន២៦នាក់ មកពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្រ្តីនាយកដ្ឋានស្រ្តីនិងសុខភាព,អ្នកតំណាងពីនាយកដ្ឋានព័ត៌មាន​ និងនាយកដ្ឋានយេនឌ័រ នៃក្រសួងកិច្ចការនារី និងតំណាងមូលនិធិហ្រ្វេតហូឡូ។ សិក្ខាសាលានេះ មានគោលបំណង ពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល៧ខែ នៃឆ្នាំ២០១៨ និងផែនការបន្ទាប់សម្រាប់អនុវត្តការងាររយៈពេល៥ខែ ខាងមុខទៀត មុននឹងគម្រោងបញ្ចប់។ កំណត់នូវភាពខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។ ពង្រឹងសមត្ថភាពមន្រ្តីនាយកដ្ឋានស្រ្តី និងសុខភាព និងអ្នកពាក់ព័ន្ធពីជំនាញក្នុងការសម្របសម្រួលការតាមដាន​និងការសរសេររបាយការណ៍ និងសង្កេតមើលការរៀបចំវេទិកាសម្រាប់ស្រ្តី និងក្មេងស្រីដែលរៀបចំដោយមន្ទីរកិច្ចការនារីខេត្ត…

វគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតយេនឌ័រ និងការបញ្រ្ជាបយេនឌ័រ

វគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតយេនឌ័រ និងការបញ្រ្ជាបយេនឌ័រ

កាលពីថ្ងៃពុធ ១២រោច ដល់ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី៩ខែសីហាឆ្នាំ២០១៨ នាយដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី តាមរយៈការប្រើប្រាស់ ថវិកាតាមកម្មវិធី(PB2018) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី​ គោលគំនិតយេនឌ័រ និងការបញ្រ្ជាបយេនឌ័រ ដល់មន្រ្តីថ្មី ក្រសួង មន្ទីរ ការិយាល័យ កិច្ចការនារី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្ត ក្រុងចំនួន០៦ គឺខេត្តក្រចេះ,​ ត្បូងឃ្មុំ, រតនៈគិរិ, ព្រះសីហនុ, ពោធិ៍សាត់,​ និងស្ទឹងត្រែង សរុប អ្នកចូលរួម៥០នាក់,ស្ត្រី៤៧នាក់ ប្រព្រឹត្តទៅ នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង អភិវឌ្ឍន៍សមត្ថ ភាពដល់មន្រ្តីថ្មីរបស់ក្រសួង មន្ទី ការិយាល័យ កិច្ចការនារី និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ នូវចំ ណេះដឹងជាមូលដ្ឋានទាក់ទងគោលគំនិតយេនឌ័រ ​និងការបញ្រ្ជាបយេនឌ័រក្នុងការជំរុញអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើប្រធានបទដូចខាងក្រោម៖…

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី (កកន) បានជួបសំណេះសំណាល និងពិភាក្សាជាមួយនឹងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជានិង ជាអ្នកតំណាងរបស់UNDP ប្រចាំនៅកម្ពុជា

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី (កកន) បានជួបសំណេះសំណាល និងពិភាក្សាជាមួយនឹងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជានិង ជាអ្នកតំណាងរបស់UNDP ប្រចាំនៅកម្ពុជា

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី (កកន) បានជួបសំណេះសំណាល និងពិភាក្សាជាមួយនឹងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជានិង ជាអ្នកតំណាងរបស់UNDP ប្រចាំនៅកម្ពុជា។ ក្រសួងកិច្ចការនារី បានសហការជាមួយនឹង UNDP, UN Women, UNFPA, UNICEF, UNISCO, UN-ACT, OHCHR និង ILO សម្រេចបានសម្មិតផលជាច្រើន រួមមាន (១)នារីរតនៈទីV (កកន និង UNDP) (២)ផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់អំពើហិង្សាលើស្រ្តី (កកន UNWOMAN និង UNDP) (៣) ផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់អំពើហិង្សាលើកុមារ (កកន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹង UNICEF) ។ល។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាប្រចាំនៅកម្ពុជាដែលបានធ្វើកិច្ចសហការព្រមទាំងឧត្ថម្ភជាថវិកានិងបច្ចេកទេសដល់ក្រសួងកិច្ចការនារីដើម្បីចូលរួមអនុវត្តគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា(CMDGs) ទទួលបានជោគជ័យដូចដែរយើងឃើញក្នុងវិស័យអប់រំអត្រាក្មេងស្រីនៅបឋមសិក្សាចូលរៀនច្រើនជាងអត្រារបស់ក្មេងប្រុស។ ក្រសួងកិច្ចការនារីនៅតែបន្តការខិតខឹងប្រឹងប្រែងចូលរួមអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដែលមាននិរន្តភាពកម្ពុជា (CSDGs)…