នារសៀលថ្ងៃចន្ទ័១រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារី

នារសៀលថ្ងៃចន្ទ័១រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារី

នារសៀលថ្ងៃចន្ទ័១រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារី។ លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៏បានមានប្រសាសន៏សង្ខេបអំពីវិស័យកិច្ចការនារី ដែលក្រសួងកិច្ចការនារីកំពុងអនុវត្ត ជាពិសេសទាក់ទងនិងវិស័យការពារផ្លូវច្បាប់។ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថា បញ្ហាស្រ្តី និងកុមារ នៅក្នុងប្រទេសតួកគី ក៏មានប្រហាក់ប្រហែលនិងប្រទេសកម្ពុជាដែរ ហើយលោកជំទាវក៏បានស្នើសុំឲ្យកម្ពុជាជួយចែករំលែកបទពិសោធន៏ ជាពិសេសការបង្កើតឲ្យមានច្បាប់ការពារដល់ផលប្រយោជន៏ស្រ្តីនិងកុមារ ព្រោះថាកម្ពុជាមានបទពិសោធន៏ច្រើនក្នុងការបង្កើតច្បាប់។ លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៏ថា ក្រសួងកិច្ចការនារីសូមស្វាគមន៏ជានិច្ចចំពោះរាល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ។  

វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ

វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ

វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ ​​​កាលពីថ្ងៃទី ១០-១២ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារសកម្មភាពជន នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់ កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ នៅសណ្ឋាគារបុប្ផាកោះកុង ខេត្តកោះកុង ក្នុងគោលបំណងបង្កើនការយល់ដឹង និងកំណត់រកវិធានការនានា ក្នុងការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ ដល់មន្ត្រីក្រសួងកិច្ចការនារី ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ខៀវ សិរីវឌ្ឍា ទីប្រក្សាក្រសួងកិច្ចការនារី ដែលមានមន្ត្រីចូលរួមមកពីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តចំនួន ៩ មាន៖មន្ទីរកិច្ចការនារីរាជធានីភ្នំពេញមន្ទីរកិច្ចការនារីខេត្តកណ្តាល មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង មន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ មន្ទីរកិច្ចការនារីខេត្តតាកែវ មន្ទីរកិច្ចការនារីខេត្តកំពត មន្ទីរកិច្ចការនារីខេត្តកែប និងមន្ទីរកិច្ចការនារីខេត្តកោះកុង ព្រមទាំងមន្ទីរជុំវិញខេត្ត សរុបចំនួន ៥៦ នាក់ (ស្រី ៥០ នាក់)។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើមេរៀន ដូចខាងក្រោម៖ ១-ទស្សនៈយេនឌ័រ ២-យេនឌ័រ និងពិការភាព ៣-វិធានការណ៍ក្នុងការលើកកម្ពស់យេនឌ័រ និងពិការភាព ៤- ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ…

ថ្ងៃច័ន្ទ ៩រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២រោច ខែមេសា ឆ្នាំ២០១៨ ការិ. ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានសហការជាមួយមន្ទីកិច្ចការនារីខេត្តកំពត រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ

ថ្ងៃច័ន្ទ ៩រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២រោច ខែមេសា ឆ្នាំ២០១៨ ការិ. ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានសហការជាមួយមន្ទីកិច្ចការនារីខេត្តកំពត រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ

ថ្ងៃច័ន្ទ ៩រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២រោច ខែមេសា ឆ្នាំ២០១៨ ការិ. ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានសហការជាមួយមន្ទីកិច្ចការនារីខេត្តកំពត រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នៅខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចកានារី ដោយមានអ្នកចូលរួមចំនួន៤៦នាក់ ក្នុងនោះមានស្រី៤១នាក់ មកពីខេត្តចំនួន៨ និងចុះផ្សព្វផ្សាយបន្តចំនួនពីរកន្លែង នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ខិតជិតចូលមកដល់ គណ:ប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ខេត្តក្រុង ដឹកដោយលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងទ័ពនៃវរសេនាតូចលេខ២

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ខិតជិតចូលមកដល់ គណ:ប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ខេត្តក្រុង ដឹកដោយលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងទ័ពនៃវរសេនាតូចលេខ២

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ខិតជិតចូលមកដល់ គណ:ប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ខេត្តក្រុង ដឹកដោយលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងទ័ពនៃវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ស្ថិតក្នុងស្រុកសៀមប៉ាង ព្រំប្រទល់ប្រទេសឡាវ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និងពលទាហាន លោកជំទាវរដ្ឋមន្រ្តីក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹកគិតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនវីរៈជនការពារមាតុភូមិកម្ពុជាយើង។តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងកិច្ចការនារី លោកជំទាវរដ្ឋមន្រ្តីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការថែរក្សាការពារ បូរណភាពទឹកដី ជាពិសេសការអនុវត្តន៍យ៉ាងម៉ើងម៉ាត់បំផុត នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន គឺ “ខិតខំការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ”។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី…

កាលពីថ្ងៃអង្គារ ១០រោចខែចែត្រនព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា គ.ស២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត អនុសញ្ញា “ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ”

កាលពីថ្ងៃអង្គារ ១០រោចខែចែត្រនព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា គ.ស២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត អនុសញ្ញា “ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ៖ ការលើកកម្ពស់សមភាព ក្នុងអាពាហ៍ពិពាហ៍គ្រួសារ និងច្បាប់ពាក់ព័ន្ធក្រោមអធិបតីពីលោកជំទាវប៊ន សុភី អភិបាលរងនៃគណ:អភិបាលខេត្តក្រចេះ លោកជំទាវឃុន លក្ស្មី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាសមាជិក នៃក្រុុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅរយៈពេល២ថ្ងៃនៅសាលាខេត្តក្រចេះមានអ្នកចូលរួមប្រមាណ៦០រូប មកពីអន្តរស្ថាប័នខេត្តចំនួនប្រាំមាន៖ខេត្តក្រចេះ,ខេត្តស្ទឹងត្រែង,ខេត្តត្បូងឃ្មុំ,ខេត្តរតនៈគិរី និងមណ្ឌលគិរី។ វគ្គបណ្តុះបណ្តាលមានគោលបំណងដេីម្បី -ពង្រឹងសមត្ថភាពលើការយល់ដឹងអំពីគោលការណ៍គ្រឹះនិងខ្លឹមសារសំខាន់ៗ លើមាត្រានិមួយៗ នៃអនុសញ្ញា (ស៊ីដ CEDAW) ព្រមទាំងធ្វើការឆ្លុះបញ្ចាំងលើច្បាប់ជាតិ។ -យល់អំពីសិទ្ធិសមភាពក្នុងអាពាហ៍ពិពាហ៍និងគ្រួសារដែលមានចែងក្នុងច្បាប់ជាតិ។ ដើម្បីជម្រុញឱ្យមានការផ្សព្វផ្សាយបន្តទៅតាមអង្គភាពនិងមូលដ្ឋានរបស់ខ្លួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីស្រ្តីនៃ​ក្រសួងកិច្ចការនារី បានចុះតាមដានវាយតម្លៃ​ ការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ

កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីស្រ្តីនៃ​ក្រសួងកិច្ចការនារី បានចុះតាមដានវាយតម្លៃ​ ការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ

កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីស្រ្តីនៃ​ក្រសួងកិច្ចការនារី បានចុះតាមដានវាយតម្លៃ​ ការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ​ អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​ តេជោ​ នាយករដ្ឋមន្រ្តី​ និងច្បាប់ពាក់ព័ន្ធនៅខេត្តត្បូងឃ្មុំ​ ​ គណៈប្រតិភូ​ ដឹកនាំដោយលោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី​ (ក.ជ.ក.ស) ១.លោកជំទាវ​ រ៉ន​ សិរីលក្ខណា​ អគ្គលេខាធិការរង​ និងអគ្គលេខាដ្ឋាន​ គ.ជ.ប.ជ​ ក្រសួងមហាផ្ទៃ ២.លោកស្រី​ ជូ​ សុខធារី​ អគ្គលេខាធិការរង​ ក.ជ.ក.ស ៣.លោក​ យិន​ សារាយ​ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល​ និងហិរញវត្ថុ​ ក្រសួងបរិស្ថាន ៤.លោក​ ស៊ុ​ វណ្ណសាន​ អនុប្រធានផ្នែក​ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍​ ក.ជ.ក.ស ៥.កញ្ញា​ ទឺ​ រស្មី​ ប្រធានក្រុមកិច្ចការ​ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍​ ក.ជ.ក.ស ៦.លោកស្រី​ ហ៊ូ​ កញ្ញា​ ប្រធានក្រុមកិច្ចការ​ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍​ ក.ជ.ក.ស ៧.លោក​…

កិច្ចសហការ រវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា”

កិច្ចសហការ រវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា”

កាលពីថ្ងៃទី០២ដល់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ តាមរយៈកិច្ចសហការ រវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” បានធ្វើឡើង នៅវិទ្យាល័យចំនួន៣គឺ វិទ្យាល័យស្រែអំបិល(ស្រុកស្រែអំបិល) វិទ្យាល័យកោះកុង(ក្រុងខេមរភូមិន្ទ)និងអនុវិទ្យាល័យជាស៊ីមស្មាច់ជ័យ(ក្រុងខេមរភូមិន្ទ)ខេត្តកោះកុង វេទិកានារីរតនៈនេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រីប្រធានមន្ទីរខេត្តកោះកុង ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម និងស្វែងយល់អំពីឬសគល់អំពើហិង្សា ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល(PB)។

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW)

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW)

ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ផ្នែកផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) ដែលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ ប្រពឹត្តិឡើងរយៈពេលបីថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៍មាន និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស និងលោកនាយករងរដ្ឋបាលខេត្តកំពង់ធំ និងមានសមាសភាពចូលរួមអន្តរក្រសួងចំនួន១៤ និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ សរុបចំនួន៤៥ នាក់ (ស្ត្រី២៨នាក់) ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល តាមកម្មវិធី(BP) ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងផ្តល់ និងបង្កើនចំណេះដឹងដល់អ្នកចូលដូចជា៖ – យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឯកសារវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការការអនុវត្តអនុសញ្ញា (ស៊ី-ដ…

វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការស្រ្តី និងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារី ជាមួយអង្គការជាតិ និងអន្តរជាតិ នៅខេត្តរតនៈគីរី

វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការស្រ្តី និងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារី ជាមួយអង្គការជាតិ និងអន្តរជាតិ នៅខេត្តរតនៈគីរី

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការស្រ្តី និងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារី ជាមួយអង្គការជាតិ និងអន្តរជាតិ នៅខេត្តរតនៈគីរី ចាប់ផ្តើមពីថ្ងៃទី13-15 ខែមីនា ឆ្នាំ2018។ ក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាក្រសួងកិច្ចការនារី លោកស្រី ឪ រ៉ានី អគ្គនាយករង និងលោកស្រី ចក់ ម៉ើល ប្រធានមន្ទីរកិច្ចការនារីខេត្តរតនៈគីរី។ ក្នុងគោលបំណង ដើម្បីឲ្យសិក្ខាកាមយល់ដឹងពីកិច្ចស្រ្តី និងអាស៊ាន និងសារៈសំខាន់នៃការធ្វើលិខិតគាំទ្រ ដើម្បីចុះកិច្ចព្រមព្រៀងជាដៃគូអភិវឌ្ឍន៍ ដល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រធានបទដែលលើកយកមកបណ្តុះបណ្តាលមាន7÷ ទី1- ព័ត៌មានទូទៅពីអាស៊ាន ទី2- កម្ពុជា និងអាស៊ាន ទី3- ស្ត្រី និងកិច្ចការអាស៊ាន ទី4- ស្ត្រី កុមារ និងកិច្ចការអាស៊ាន ទី5- សមាហរណកម្មសេដ្ឋកិច្ច ទី6- សារៈសំខាន់នៃលិខិតគាំទ្រ និងការចុះកិច្ចព្រមព្រៀង។ ទី7- គោលការណ៍ណែនាំ និងនិតិវិធីក្នុងការរៀបចំកិច្ចព្រមព្រៀង។ សិក្ខាកាមដែលអញ្ជើញចូលរួមមកពីក្រសួងកិច្ចការនារី ខេត្តមណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ…

នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដល់ស្រ្តីជាអ្នកដឹកនាំ

នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដល់ស្រ្តីជាអ្នកដឹកនាំ

នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដល់ស្រ្តីជាអ្នកដឹកនាំចាប់ពីប្រធាន/អនុប្រធានការិ យាល័យកិច្ចការនារីនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមកពី រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង សរុបចំនួន៥២ (ស្រ្តី ៤២នាក់) ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដោយប្រើប្រាស់ថវិកា ជាតិ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាស្តីទីខេត្ត ចាប់ពីថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង។