សេចក្តីជូនដំណឹងស្តីពីការអញ្ជើញបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរមកបង្ហាញខ្លួន
|

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរមកបង្ហាញខ្លួន

ក្រសួងកិច្ចការនារី សូមជម្រាបជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនៅទីស្តីការក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត នាសម័យប្រឡងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ សូមមកបង្ហាញខ្លួន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅនាយកដ្ឋានរដ្ឋបាល បុគ្គលិក។ បើបេក្ខជនមិនបានបង្ហាញខ្លួនតាមពេលកំណត់ ក្រសួងពុំទទួលខុសត្រូវចំពោះការបាត់បង់ក្របខ័ណ្ឌឡើយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០១៧ ៣៣៣ ៦១៣ / ០១៦ ៦១២ ៤៥៩

ក្រសួងកិច្ចការនារី ទទួលស្វាគមន៍ ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា របស់កម្មវិធីនាវាអាស៊ីអាគ្នយ៍និងជប៉ុន លើកទី៤៤

ក្រសួងកិច្ចការនារី ទទួលស្វាគមន៍ ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា របស់កម្មវិធីនាវាអាស៊ីអាគ្នយ៍និងជប៉ុន លើកទី៤៤

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី បានទទួលស្វាគមន៍ ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា របស់កម្មវិធីនាវាអាស៊ីអាគ្នយ៍និងជប៉ុន លើកទី៤៤ ចំនួន ២៩នាក់ (ស្រ្តី ១៤នាក់) ដើម្បីចូលសំណេះសំណាល ក្រោមអធិបតីភាពរបស់ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និង លោក ហោ សំណាង អនុប្រធាន សមាគមនាវាអាស៊ីអាគ្នេយ៍កម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ លោកជំទាវ ឃឹម ចំរើន បានសង្ខេបពីយុទ្ធសាស្ត្រនារីរតនៈទី៤ និងមានមតិផ្តាំផ្ញើ លើកទឹកចិត្តឱ្យមានសាមគ្គី និងមានមោទនភាពចំពោះជាតិ។ លោកជំទាវ ក៏បាន ផ្តល់សៀវភៅ យុទ្ធសាស្រ្តនារីរតនៈទី៤ និងសៀវភៅប៉ាន់ប្រមាណអំពី យេនឌ័រនៅកម្ពុជា ព្រមទាំងឧបត្ថម្ភថវិកាដល់ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន ២លានរៀលគត់ផងដែរ។

វគ្គបណ្តុះបណ្តាល ស្តីពី សុខមាលភាពសង្គម

វគ្គបណ្តុះបណ្តាល ស្តីពី សុខមាលភាពសង្គម

ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានស្រ្តីនិងការអប់រំ នៃក្រសួងកិច្ចការនារី បានរៀបចំ នៅខេត្តរតនគីរី ក្រោមអធិបតីភាពលោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី  ក្នុងគោលបំណងដើម្បីជួយឲ្យស្រ្តីនិងក្មេងស្រី បានយល់ដឹងពីសិទ្ធិទទួលបានការ​គ្រប់គ្រង​អចលនទ្រព្យ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងសិល្ប:ក្នុងការរស់នៅប្រកបដោយសមធម៌​យេនឌ័រ។   មេរៀនវគ្គបណ្តុះបណ្តាលមាន៖ ១.ភេទនិងយេនឌ័រ ២.តម្រូវការយេនឌ័រ ៣.សមធម៌និងសមភាពយេនឌ័រ ៤.ស្រ្តីនិងកម្មសិទ្ធិដីធ្លី ៥.សិល្ប:ក្នុងការនិយាយនិងចរចា ៦.ដំណើរជីវិត ៧.សិល្ប:ក្នុងការរស់នៅ ៨.ការប្រាស្រ័យទាក់ទង ៩.តួនាទីស្វាមីនិងភរិយា ១០.តួនាទីមាតាបិតា និងបុត្រធីតា ១១.អត្រានុកូលដ្ឋាន ១២.សំបុត្រកំណើត ១៣.សំបុត្រអាពាហ៏ពិពាហ៏ ១៣. សំបុត្របរណៈភាព   សិក្ខាកាមចូលរួមសរុបចំនួន៤១នាក់ (ប្រុស៧នាក់)។

ក្រសួងកិច្ចការនារី បានវគ្គបណ្តុះបណ្តាលស្តីពីការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត

ក្រសួងកិច្ចការនារី បានវគ្គបណ្តុះបណ្តាលស្តីពីការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត

ព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧ នៅខេត្តកំពង់ឆ្នាំង នាយកដ្ឋានរដ្ឋបាលបុគ្គលិក នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត ស្រុក ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី អ៊ុក សុខមុនី អនុប្រធាននាយកដ្ឋានរដ្ឋបាលបុគ្គលិក ក្រសួងកិច្ចការនារី និងលោកស្រី អុិត នឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាពដល់ មន្ត្រី ដែលនៅថ្នាក់មន្ទីរ ខេត្ត ស្រុកកិច្ចការនារី អោយយល់ពីការងារគ្រប់គ្រងរដ្ឋបាល ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួម អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ និងមន្ត្រីមកពីខេត្តចំនួន៨ រួមមាន កណ្តាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពត កែប ព្រះសីហនុ និងកោះកុង សរុបចំនួន៥០នាក់ (ស្ត្រី៤៤នាក់)…

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសទីប្រឹក្សាផ្នែកច្បាប់រយៈពេលខ្លី
|

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសទីប្រឹក្សាផ្នែកច្បាប់រយៈពេលខ្លី

សូមទាយយកពិពណ៌នាតួនាទីលម្អិត៖ https://drive.google.com/open?id=0By4DrHxo3C94cDN6bHpqU01ua1U

លិខិតថ្លែងអំណរគុណនិងសាទរចំពោះលិខិតថ្លែងការណ៍លេខពិសេសរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧
| |

លិខិតថ្លែងអំណរគុណនិងសាទរចំពោះលិខិតថ្លែងការណ៍លេខពិសេសរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

លិខិតថ្លែងអំណរគុណនិងសាទរចំពោះលិខិតថ្លែងការណ៍លេខពិសេសរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧ (សូមអានសេចក្តីថ្លែងការណ៍៖ https://demo.mowa.gov.kh/detail/1955)

វគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់កិច្ចការពារជនពិការដែលឆ្លើយតបនឹងយេនឌ័រ

វគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់កិច្ចការពារជនពិការដែលឆ្លើយតបនឹងយេនឌ័រ

ក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹង យេនឌ័រ នៅសណ្ឋាគារ ពេជ្រដា ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព លោកជំទាវ ញែម មរកត អនុរដ្ឋលេខា ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ ។   វគ្គនេះមានគោលបំណង បង្កើនការយល់ដឹងនិងកំណត់រកវិធានការនានា ក្នុងការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតប នឹងយេនឌ័រ ដល់មន្ត្រីក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ។ សមាសភាពចូលមកពីក្រសួងនិងមន្ទីរ ពាក់ពន្ធ័មាន៖ ១-ក្រសួងពាណិជ្ជកម្ម ២-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៣-ក្រសួងអប់រំយុវជន និងកីឡា ៤-ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ និងមន្ទីរខេត្តក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ រតនគីរី ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ ព្រះសីហនុ កោះកុង កំពត កែប និងមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី សរុបចំនួន49នាក់ (ស្ត្រី៣៩នាក់)។​

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនុសញ្ញាស៊ី-ដ “ការលុបបំបាត់រាល់ទម្រង់នៃការរើសរើងប្រឆាំងនឹងនារីភេទ” និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនុសញ្ញាស៊ី-ដ “ការលុបបំបាត់រាល់ទម្រង់នៃការរើសរើងប្រឆាំងនឹងនារីភេទ” និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី(ក.ជ.ក.ស) បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនុសញ្ញាស៊ី-ដ “ការលុបបំបាត់រាល់ទម្រង់នៃការរើសរើងប្រឆាំងនឹងនារីភេទ” និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញលើការអនុវត្តអនុសញ្ញា ស៊ី-ដ (CEDAW) អោយមានសង្គតិភាពទៅនឹង ច្បាប់ជាតិនិងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និងដើម្បីពិនិត្យមើលឡើងពិនិត្យមើលឡើងវិញលើភាពខ្វះចន្លោះតាមរយៈរបាយការណ៍ជាតិលើកទី៤ និងទី៥នៃការអនុវត្តអនុសញ្ញា ស៊ី-ដ (CEDAW) នៅប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុន ឈិតវាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រែយ៍ ក.ជ.ក.ស និងលោកជំទាវ កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តរតនៈគិរី និងមានសមាសភាពចូលរួមសរុប ៦០នាក់ (ប្រុស១៨នាក់) មកពីមន្ទីរពាក់ព័ន្ធចំនួន៥ខេត្តគឺ់ ខេត្តស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ និងខេត្តរតនៈគិរី ដែលជាខេត្តគោលដៅ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅសាលប្រជុំសាលាខេត្តរតនៈគិរី។

វគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់

វគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់

នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៏មួយចំនួនដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ស្រុក ខណ្ឌ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារនៅកម្ពុជា ឲ្យមានប្រសិទ្ឋិភាពខ្ពស់ និងជួយជនរងគ្រោះបានទាន់ពេលវេលា។ វគ្គបណ្តុបណ្តាលនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកជំទាវទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការ ។ ក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុបចំនួន៤៥នាក់ ក្នុងនោះបុរសមានចំនួន៣នាក់ ដែលជាមន្រ្តីបង្គោលថ្នាក់ក្រោមជាតិមកពីមន្ទីរកិច្ចការនារីចំនួន៧រាជធានី- ខេត្ត មានកណ្តាល ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កំពង់ចាម កំពង់ឆ្នាំងជាខេត្តម្ចាស់ផ្ទះ និងមន្ត្រីក្រសួងកិច្ចការនារី។