ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៦ ឆ្នាំទី១១
|

ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៦ ឆ្នាំទី១១

ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៦ ឆ្នាំទី១១   ទាញយកឯកសារ  

សេចក្តីជូនដំណឹងស្តីពីនីតិវិធី និងវិញ្ញាសាសម្រាប់ប្រឡងជ្រើសរើសមន្ត្រីចូលបំរើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧
|

សេចក្តីជូនដំណឹងស្តីពីនីតិវិធី និងវិញ្ញាសាសម្រាប់ប្រឡងជ្រើសរើសមន្ត្រីចូលបំរើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧

វេទិកានារីរតនៈ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា”

វេទិកានារីរតនៈ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា”

កាលពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តាមរយៈកិច្ចសហការ រវាងមន្ទីរកិច្ចការនារីនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” បានធ្វើឡើង នៅវិទ្យាល័យចំនួន៣គឺ វិទ្យាល័យហ៊ុនសែនថ្មី(ស្រុកតំបែរ) វិទ្យាល័យជាស៊ីមកណ្តោលជ្រុំ(ស្រុកពញ្ញាក្រែក)និងវិទ្យាល័យសម្តេចម៉ែ(ស្រុកត្បូងឃ្មុំ)ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកជំទាវ ឡុងសុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម តាមរយៈការប្រើប្រាស់ថវិការាជរដ្ឋាភិបាល(PB)។           

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

នាងខ្ញុំ ខ្ញុំបាទ ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងកិច្ចការនារី សូមក្រាបបង្គំបួងសួង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រនិងអស់វត្ថុស័ក្តិសិទ្ធក្នុងលោក ព្រះប្រទានពរជ័យ សិរីមង្គល សព្វសាធុការ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨១ យាងចូល ៨២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

ពិព័រណ៍គ្រឿងអលង្ការនិងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣

ពិព័រណ៍គ្រឿងអលង្ការនិងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣

កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ពិព័រណ៍គ្រឿងអលង្ការនិងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដែលរៀបចំដោយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឍមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សិក្ខាសាលាស្វែងរកការគាំទ្រមតិក្នុងការបញ្រ្ជាបនិងដាក់បញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនានា ទាក់ទងនឹងសុខភាពភ្នែក

សិក្ខាសាលាស្វែងរកការគាំទ្រមតិក្នុងការបញ្រ្ជាបនិងដាក់បញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនានា ទាក់ទងនឹងសុខភាពភ្នែក

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវវេជ្ជ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្វែងរកការគាំទ្រមតិក្នុងការបញ្រ្ជាបនិងដាក់បញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនានា ទាក់ទងនឹងសុខភាពភ្នែក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ និងមានអ្នកសមាសភាពចូលរួម មកពី មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាល ចំនួន១០ ព្រមទាំងស្រុកប្រតិបត្តិ អ្នកឯកទេសភ្នែក កម្មវិធីជាតិសុភាពភ្នែក មូលនិធិហ្រ្វេតហូឡូ និងពេទ្យព្រះអង្គឌួង សរុបចំនួន១០០នាក់។ សិក្ខាសាលានេះ មានគោលបំណង ១)ស្វែងយល់ពីផែនការយុទ្ធសាស្ត្រ នារីរតនៈទី៤ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ផែនការយុទ្ធសាស្ត្រជាតិសុខភាពភ្នែក និងបច្ចុប្បន្នភាពនៃកម្មវិធី និង២)ស្វែងយល់ពីបច្ចុប្បន្នភាពក្នុងការគិតគូរពីបញ្ហាយេនឌ័រ និងសុខភាពភ្នែកដើម្បីពិនិត្យលទ្ធភាពក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងផែនការយុទ្ធសាស្ត្រ និងកម្មវិធីនានា ដែលទាក់ទងនឹងសុខភាពភ្នែកនៅកម្ពុជា។  

សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧
|

សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧

សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០១៦ ៦១២ ៤៥៩ / ០១២ ៣៩៧ ៦៣៨ / ០៨៨ ៦៧៧ ៨៨៨៨ និង នៅតាមមន្ទីរកិច្ចការនារីរាជធានី ខេត្ត និងក្រសួងកិច្ចការនារី រៀងរាល់ម៉ោងធ្វើការ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី-វេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី-វេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន

កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាធ្លុងមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ាន មានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវសក្តានុពលផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី។ ជាថ្មីម្តងទៀត ការវិនិយោគដើម្បីបង្កើនចំណែករបស់ស្រ្តីចូលរួមក្នុងវិស័យពាណិជ្ជកម្មជាតិ និងថ្នាក់តំបន់ និងចូលរួមក្នុងការបង្កើនប្រាក់ចំណូលជាតិ គឺជា យុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ មួយសម្រាប់សង្គមជាតិ សេដ្ឋកិច្ច អាជីវកម្មឯកជននិងផ្ទាល់ខ្លួន និងឈានទៅដល់ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល។ ដកស្រង់ចេញពីសុន្ទរកថា លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ។   

កិច្ចប្រជុំរវាងលោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកអគ្គរដ្ឋទូតឥណ្ឌា

កិច្ចប្រជុំរវាងលោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកអគ្គរដ្ឋទូតឥណ្ឌា

កាលពីថ្ងៃទី១៧ ខែឧសភា នៅទីស្តីការក្រសួង លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញ្ញាតឱ្យឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅកម្ពុជា ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះ ភាពជឿជាក់ និងកិច្ចសហការល្អពីសំណាក់ រដ្ឋាភិបាល​ឥណ្ឌា មកលើរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម Naveen Srivastava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ្តការរវាងភាគីទាំងពីរកន្លងមកនិងមានប្រសាសន៍ថារដ្ឋាភិបាល​ឥណ្ឌានឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងស្តីពី ការពង្រឹងសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និងក្មេងស្រី និងបន្តផ្តល់វគ្គបណ្តុះបណ្តាលខ្លីនៅប្រទេសឥណ្ឌាដល់មន្រ្តីរាជការ។ ឯកឧត្តមក៏បានបន្តថារដ្ឋាភិបាល​ឥណ្ឌានឹងសហការឧបត្ថមគម្រោងទឹកស្អាតសម្រាប់សហគមន៍ដែលខ្វះខាត ស្របតាមសម្នើររបស់លោកជំទាវរដ្ឋមន្រ្តី។ ជាកិច្ចបញ្ចប់លោកជំទាវរដ្ឋមន្រ្តីបានជូនពរ ឱ្យឯកឧត្តមទទួលបានភាពជោគជ័យគ្រប់កិច្ចការនិងភារៈកិច្ចថ្មីរបស់ឯកឧត្តម។   

ពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ២៥៦១

ពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ២៥៦១

ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារីរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ២៥៦១ ក្នុងនោះមានកម្មវិធីចែកថវិកាឧបត្ថម្ភ ចាប់រង្វាន់ សូត្រមន្ត និងរបាំត្រុដិ។ សូមទេព្តាឆ្នាំថ្មី ប្រទានពរជ័យដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស​សូមទទួលបាននូវ​ពុទ្ធពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។