
Similar Posts

ព្រឹត្តិបត្រ នារីរតនៈ (២០១៤ លេខ៤៩ ឆ្នាំទី៨)
ព្រឹត្តិបត្រ នារីរតនៈ ២០១៤ លេខ៤៩ ឆ្នាំទី៨ ទាញយកឯកសារ

វគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការទប់ស្តាប់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ
ថ្ងៃទី១០ ១២ ១៧ ១៩ ២៤ ២៦ ៣១ ខែ ឧសភា និងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានការពារផ្លុវច្បាប់ ក្រសួងកិច្ចការនារី ក្រោមជំនួយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីACCESS បានរៀបចំបន្តវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការទប់ស្តាប់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ រយៈពេល១៦ ម៉ោង តាមរយៈប្រព័ន្ធអនឡាញZoom បណ្តុះបណ្តាលដោយលោកមេធាវី សុខ សំអឿន និងមានការចូលរួមពីសិក្ខាកាមដែលជាក្រុមការងារ ៤១នាក់ ( ស្រ្តី២៩នាក់)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹងសមត្ថភាពនៃការយល់អំពីច្បាប់នានា ជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ជូនទៅមន្រី្ត/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីមកពីអន្តរនាយកដ្ឋាន ក្រសួងកិច្ចការនារី ដើម្បីអាចយកទៅប្រើប្រាស់ក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃក្នុងនាមមន្រ្តីក្រសួងកិច្ចការនារី ដែលជាអ្នកផ្តល់សេវាក្នុងការជួយជនរងគ្រោះដោយអំពើហិង្សា ឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលដែលមានមេរៀនអំពីច្បាប់នានា និងជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបាន បានបញ្ចប់ទៅដោយជោគជ័យ តាមរយៈ ការធ្វើលំហាត់នៅពេលបញ្ចប់ការបង្រៀនជារៀងរាល់វគ្គ រួមនឹងការតេស្តសមត្ថភាពបញ្ចប់វគ្គ ជាលទ្ធផល គឺសិក្ខាកាមមានការកើនឡើងចំណេះដឹង បើធៀបនឹងការតេស្តសមត្ថភាពមុនពេលចាប់ផ្តើមវគ្គ។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលស្វាគមន៍ លោកជំទាវ Jacinda Ardern នាយករដ្ឋមន្ត្រីប្រទេសណូវែលហ្សេឡង់ (New Zealand)
នារសៀលថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍នៃការអញ្ជើញមកដល់របស់ លោកជំទាវ Jacinda Ardern នាយករដ្ឋមន្ត្រីប្រទេសណូវែលហ្សេឡង់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

វេទិកាអបអរសាទរខួប អនុស្សាវរីយ៏លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ”
វេទិកាអបអរសាទរខួប អនុស្សាវរីយ៏លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ” នៅក្រុមហ៊ុន Tripos Co. Ltd ស្រុកកំពង់ត្រឡាចខេត្ត កំពង់ឆ្នាំង នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២០។ ក្រោមអធិបតីភាពលោកជំទាវស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី គោលបំណង៖ ដើម្បីរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្រ្តី ។ សមាសភាពថ្នាក់ដឹកនាំក្រុមការងាររបស់ក្រសួងកិច្ចការនារី អភិបាលស្រុក, ខេត្តមន្ទីរ កិច្ចការនារី,មន្ទីរការងារបណ្តុះបណា្តលវិជា្ជជីវ: តំណាងក្រុមហ៊ុនកម្មការិនីកម្មកររោងចក្រចំនួន(300នាក់) ។

លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី សារ៉ា នីប អតីតតំណាងស្តីទីប្រចាំប្រទេស នៃUN Women
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី សារ៉ា នីប អតីតតំណាងស្តីទីប្រចាំប្រទេស នៃUN Women (អង្គការសហប្រជាជាតិ សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រ្តី) បានជួបសម្តែងការគួរសម និងជម្រាបលា ក្រោយពីបញ្ចប់ភារកិច្ចនៅកម្ពុជា និងដើម្បីទៅបំពេញភារកិច្ចថ្មី នៅការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាទីប្រឹក្សាជាន់ខ្ពស់ និងអនុប្រធានស្តីទីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។ នៅក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវរដ្ឋមន្រ្តី បានកោតសរសើរចំពោះស្នាដៃ និងលទ្ធផលការងារកន្លងមក ដែលបានកើតឡើង ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី ក៏ដូចជាលទ្ធផលដែលកើតចេញពីការចូលរួមរបស់លោកស្រី សារ៉ា សម្រាប់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រកន្លងមក។ ក្នុងរយៈពេល ជាង៦ឆ្នាំនេះ ក្នុងការងារលោកស្រី អង្គការ UN Women បានចូលរួមគាំទ្រក្រសួងក្នុងការពង្រឹងយន្តការការគាំទ្របច្ចេកទេសលើការបញ្ជ្រាបយេនឌ័រតាមវិស័យ ការតាមដានវាយតម្លៃ ការធ្វើរបាយការណ៍ឆ្លើយតបនឹងអនុសញ្ញា ស្តីពីការទប់ស្កាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (CEDAW) រួមទាំងការងារសម្របសម្រួលក្នុងការងារទប់ស្កាត់អំពើហិង្សាលើស្រ្តីជាដើម។ ក្នុងឱកាសនោះ លោកស្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅលោកជំទាវរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី…