
Similar Posts

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ គឹម ស៊ីផាត់ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ
លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួង ស្ថាប័ន ការលើកកម្ពស់ការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីតាមវិស័យ ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ និងថ្នាក់នាយកដ្ឋាននៃក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ថ្នាក់ដឹកនាំ និងក្រុមការងារបញ្ជ្រាបយេនឌ័រ តាមក្រសួងស្ថាប័ន សរុបចំនួន៩៦នាក់ ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពសំខាន់ៗ ចែករំលែកពត៌មាន មេរៀនបទពិសោធន៍ បញ្ហាប្រឈមព្រមទាំងកំណត់រកអភិក្រមគន្លឹះៗ និងទិសដៅបន្តក្នុងការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ នៅតាមវិស័យ ឱ្យកាន់តែមានប្រសិទ្ធភាព លទ្ធផលរំពឹងទុកដែលកើតចេញពីកិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ ដូចជា៖ (១)ទទូលបាននូវព័ត៌មានបច្ចុប្បន្នភាពនៃគោលនយោបាយ និងនិន្នាការគាំទ្រការបញ្រ្ជាបយេនឌ័រនៅកម្រិតសកល និងកម្រិតជាតិ (២)ទទួលបានអំពីព័ត៌មានពីវឌ្ឍនភាព មេរៀនបទពិសោធន៍ និងកាលានុវត្តភាពក្នុងការអនុវត្តការបញ្រ្ជាបយេនឌ័ររបស់ក្រសួងស្ថានប័ន (៣)ទទួលបាននូវធាតុចូលលើកប្រធានបទសម្រាប់អបអរសាទខួប លើកទី១០៩ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ (៤)ទទួលបានព័ត៌មានគន្លឹះៗសម្រាប់លើកទិសដៅបន្តក្នុងការអនុត្តការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្តី តាមវិស័យរបស់ក្រសួង ស្ថានប័ន ។ កិច្ចប្រជុំនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ។

គណៈប្រតិភូរបស់ក្រសួងកិច្ចការនារី អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះបរមរូប “ព្រះបរមរតនកោដ្ឋ” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះបរមរូប “ព្រះបរមរតនកោដ្ឋ” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធាពលខេមរភូមិន្ទ នៅវិមានឯករាជ្យ និងមណ្ឌលតម្កល់ព្រះបរមរូប រាជធានីភ្នំពេញ៕

កិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី
លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងក្រុមការងារតាមដានអនុវត្តក្រម ។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ ១.ប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រម ២.បង្ហាញអំពីវឌ្ឍនភាពសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធក្រមប្រតិបត្តិ ៣.ផែនការសកម្មភាព ឆ្នាំ២០២០-២០២១ ៤.យន្តការ និងរបៀបរបបការងាររបស់ក្រុមការងារ និងការតាមដានការអនុវត្តក្រម ។ នៅទីស្តីការក្រសួងកិច្ចការនារី ព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។

កិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដោយអនុវត្តតាមគន្លងថ្មី តាមប្រព័ន្ធអនឡាញ
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំ កិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដោយអនុវត្តតាមគន្លងថ្មី តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីចែករំលែកវឌ្ឍនភាព បញ្ហាប្រឈមដែលបានអនុវត្តកន្លងមក និងទិសដៅទៅមុខ ក្នុងការលើកកម្ពស់ ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច និងលើកកម្ពស់សមភាពយេនឌ័រ ក្នុងដំណើរការអភិបាលកិច្ច។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗរួមមាន៖ ១).វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ២).ចែករំលែកពីស្ថានភាព និងដំណើរការរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០។ ៣).ស្ថានភាព និងជំហានបន្ទាប់ ក្នុងការអនុវត្ត ផែនការក្របខណ្ឌក្នុងការជ្រើសរើសមន្រ្តីរាជការស៊ីវិលជាស្រ្តី តាមក្រសួង ស្ថាប័នពី ២០%-៥០%។ ៤). បង្ហាញឧបករណ៍និងប្រមូលធាតុចូលលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីតម្រូវការនិងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្រ្តីក្នុងភាពជាអ្នកដឹកនាំ ។ សមាសភាពដែលអញ្ជើញចូមរួមកិច្ចប្រជុំរួមមានប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងក្រុមការងារបច្ចេកទេសយេនឌ័រ (TWGG) សរុបប្រមាណ៣៤រូប ស្រី២៧រូប បុរស ៧រូប ។

វគ្គបណ្តុះបណ្តាលស្តីពីសកម្មភាពថ្នាក់ភូមិនដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចនានា
វគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ដល់ជនបង្គោលថ្នាក់តំបន់ស្តីពីការជួញដូរមនុស្ស រៀបចំដោយនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី(កកន) បានចាប់ផ្តើមបើកកាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ នៅមន្ទីរកិច្ចការនារី ខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើក្រោមអធិបតីភាព លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ពៅ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារី ខេត្តស្វាយរៀង។ ក្នុងវគ្គសិក្សានេះមានសិក្ខាកាមចូលរួម ៤២នាក់ (ប្រុស៥នាក់) សុទ្ធតែជាមន្រ្តីបង្គោលថ្នាក់ក្រោមជាតិមកពីមន្ទីរកិច្ចការនារីចំនួន៧ មានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កណ្តាល រាជធានីភ្នំពេញ និងខេត្តស្វាយរៀងជាម្ចាស់ផ្ទះ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពមន្ត្រីបង្គោលទាំងនោះអោយមានលទ្ធភាពអាចធ្វើសកម្មភាពថ្នាក់តំបន់ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសការធ្វើចំណាក់ស្រុកអោយកាន់តែមានប្រសិទ្ធិភាពល្អ។ ច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានដាក់អោយប្រើប្រាស់កាលពីឆ្នាំ២០០៨។ អំពើជួញដូរមនុស្សជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ជនណាដែលលក់ដូរមនុស្សត្រូវផ្តន្ធាទោសដាក់ពន្ធធានាគារពីប្រាំពីរ(៧)ដល់១៥(ដប់ប្រាំ)ឆ្នាំ ប្រសិនជនរងគ្រោះជាអនិតិជនត្រូវដាក់ពន្ធធានាគារពី១៥ឆ្នាំដល់២០ឆ្នាំ។

កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋាន ប្រចាំខែមិថុនា និងកក្កដា បញ្ហាប្រឈម និងលើកទិសដៅបន្ត
ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នាយកដ្ឋានសមភាពយេនឌ័របានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋាន ប្រចាំខែមិថុនា និងកក្កដា បញ្ហាប្រឈម និងលើកទិសដៅបន្ត។ កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានអ្នកចូលរួមសរុប ១៣នាក់ (ស្រ្តី១០នាក់ បុរស៣នាក់)។ កិច្ចប្រជុំបានពិភាក្សាដោយផ្តោតលើរបៀបវារៈមួយចំនួន ហើយជាលទ្ធផលដែលទទួលបាន៖ ១) ក្រុមការងារ បានរួមគ្នាពិនិត្យលើសកម្មភាពការងារនិងលទ្ធផលសម្រេចបានក្នុងរយៈពេលកន្លងមក, បញ្ហាប្រឈម, និងទិសដៅទៅមុខតាមរយៈឧបករណ៍តាមដានសកម្មភាពរបស់នាយកដ្ឋាន (TRACKING TOOL) ព្រមទាំងទទួលបាននូវអនុសាសន៍ណែនាំគន្លឹះៗដើម្បីអនុវត្តសកម្មភាពបន្តឱ្យកាន់តែមានប្រសិទ្ធភាព ២)ទទួលបាននូវការចែករំលែកព័ត៌មានបច្ចុប្បន្នភាពសំខាន់ៗស្តីពីផែនទីបង្ហាញផ្លូវ និងវិធីសាស្រ្តក្នុងការរៀបចំផែនការសកម្មភាពថវិកាឆ្លើយតបនឹងយេនឌ័រ (Gender Responsive Budgeting) និង៣)ទទួលបាននូវការចែករំលែកព័ត៌មានសង្ខេបពីលទ្ធផលដែលបានមកពីការចូលរួមក្នុងកិច្ចប្រជុំនានារបស់មន្រ្តីនាយកដ្ឋាន ដើម្បីទុកជាចំណេះដឹងបន្ថែម។