នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី (កកន) បានជួបសំណេះសំណាល និងពិភាក្សាជាមួយនឹងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជានិង ជាអ្នកតំណាងរបស់UNDP ប្រចាំនៅកម្ពុជា។ ក្រសួងកិច្ចការនារី បានសហការជាមួយនឹង UNDP, UN Women, UNFPA, UNICEF, UNISCO, UN-ACT, OHCHR និង ILO សម្រេចបានសម្មិតផលជាច្រើន រួមមាន (១)នារីរតនៈទីV (កកន និង UNDP) (២)ផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់អំពើហិង្សាលើស្រ្តី (កកន UNWOMAN និង UNDP) (៣) ផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់អំពើហិង្សាលើកុមារ (កកន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹង UNICEF) ។ល។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាប្រចាំនៅកម្ពុជាដែលបានធ្វើកិច្ចសហការព្រមទាំងឧត្ថម្ភជាថវិកានិងបច្ចេកទេសដល់ក្រសួងកិច្ចការនារីដើម្បីចូលរួមអនុវត្តគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា(CMDGs) ទទួលបានជោគជ័យដូចដែរយើងឃើញក្នុងវិស័យអប់រំអត្រាក្មេងស្រីនៅបឋមសិក្សាចូលរៀនច្រើនជាងអត្រារបស់ក្មេងប្រុស។ ក្រសួងកិច្ចការនារីនៅតែបន្តការខិតខឹងប្រឹងប្រែងចូលរួមអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដែលមាននិរន្តភាពកម្ពុជា (CSDGs)…