សកម្មភាពចុះតាមដាន វាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់​ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) យោងតាមអនុសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី

សកម្មភាពចុះតាមដាន វាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់​ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) យោងតាមអនុសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី

កាលពីថ្ងៃទី៣០ និង៣១ខែមីនា ឆ្នាំ២០១៧ លោកជំទាវ ឆាយ វ៉ាន់នឿន សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស)និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំប្រតិភូ នឹងក្រុមការងារ ក.ជ.ក.ស ចុះតាមដាន វាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) យោងតាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី។ ការចុះតាមដាននេះ មានគោលបំណងចំនួនបី៖១.បង្ហាញពីយន្តការជាតិ រចនាសម្ព័ន្ធ សមាសភាព និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ២.ប្រមូលព័ត៌មាន និង ធាតុចូលសំខាន់ក្នុងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ច្បាប់ជាតិពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍លើកទី៦បញ្ជូនទៅគណៈកម្មាធិការ(CEDAW) នៃអង្គការសហប្រជាជាតិ នាខែតុលាឆ្នាំ២០១៧ ៣.កំណត់បញ្ហាប្រឈម និងវិធានការទាំងឡាយក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព និងច្បាប់ពាក់ព័ន្ធដែលទាក់ទងទៅនឹងការលើកកម្ពស់ស្ថានភាពជីវភាពឋានៈ តួនាទី និងសុខមាលភាពស្រ្តី។ ប្រតិភូ នឹងក្រុមការងារ ក.ជ.ក.សដឹកនាំដោយលោកជំទាវ ឆាយ វ៉ាន់នឿន សមាជិកា ក.ជ.ក.ស បានអញ្ជីញជួបដោយឡែកៗជាមួយនឹងប្រធានមន្ទីរនានានៃរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នងការនគរបាលខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ប្រធានតុលាការខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងក្រុមប្រឹក្សាឃុំ ព្រមទាំងជួបសំណេះសំណាលជាមួយលោកជំទាវអភិបាលរង នៃគណៈភិបាលខេត្តកំពង់ស្ពឺ។

កិច្ចស្វាគមន៍រវាងលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក ស៊ុហ្កាណុ យូអ៊ីជី ប្រធានចូលកាន់តំណែងថ្មីនៃទីភ្នាក់ងារ JICA

កិច្ចស្វាគមន៍រវាងលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក ស៊ុហ្កាណុ យូអ៊ីជី ប្រធានចូលកាន់តំណែងថ្មីនៃទីភ្នាក់ងារ JICA

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក ​ SUGANO Yuichi (ស៊ុហ្កាណុ យូអ៊ីជី) ប្រធានចូលកាន់តំណែងថ្មី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ការកាន់តំណែងរបស់ លោក SUGANO Yuichi ក្នុងនាមជាប្រធានថ្មី និងកោតសសើរកិច្ចសហការរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារ JICA កន្លងមក។ លោក SUGANO Yuichi បានថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់ដល់កិច្ចសហការការងាររវាងទីភ្នាក់ងារ JICA និងក្រសួងកិច្ចការនារីកន្លងមក និងសំណូមពររក្សាកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្តទៀត។  

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការ សកម្មភាពការងារឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការ សកម្មភាពការងារឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី

ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ ក្រសួង និងមន្ទីរកិច្ចការនារី និងដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និង អធិការកិច្ច បានមានអនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖ ទន្ទឹមនឹងសមិទ្ធផលសម្រេចបានជាច្រើន រួមជាមួយនឹងការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងដើម្បីឆ្លើយតបនឹងបញ្ហាសេសសល់មួយចំនួនដែលតម្រូវឱ្យក្រសួងកិច្ចការនារី ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្រុមការងារបញ្ជ្រាបយេនឌ័រនៅតាមក្រសួង អភិបាលរងខេត្តទទួលបន្ទុកកិច្ចការនារី គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ត្រូវចូលរួមសហការគ្នាជាបន្តដោះស្រាយឱ្យបានល្អ ដោយ៖ ទី១- ធ្វើការអភិវឌ្ឍសមត្ថភាពស្រ្តី គាំទ្រ និងការផ្តល់សិទ្ធិព្រមទាំងឱកាសដល់ស្រ្តីបានចូលរួមក្នុងគ្រប់ការងារ ជាពិសេសក្នុងការធ្វើសេចក្តីសម្រេច ការដឹកនាំគ្រប់គ្រង ការកសាងសេដ្ឋកិច្ចគ្រួសារ និងការទទួលបានការគោរព ព្រមទាំងឲ្យតម្លៃពីសមាជិកគ្រួសារនិងសង្គម។ ទី២-បន្តយកចិត្តទុកដាក់ពង្រឹងការតាមដានលើការអនុវត្តច្បាប់ គោលនយោបាយ និង អនុសាសន៍…

វេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា”
|

វេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា”

វេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” បានរៀបចំឡើងនៅវិទ្យាល័យចំនួន៣គឺ វិទ្យាល័យ ជា ស៊ីមត្បែងមានជ័យ វិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ និងវិទ្យាល័យភ្នំដែករវៀង ខេត្តព្រះវិហារ។ វេទិការនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម។ វេទិការនេះសហការរៀបចំឡើងដោយមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជននិងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន ៤២០ នាក់។  

កិច្ចប្រជុំគណៈកម្មាធិការស្តីពីស្ថានភាពស្រ្តី (CSW)លើកទី61នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក

កិច្ចប្រជុំគណៈកម្មាធិការស្តីពីស្ថានភាពស្រ្តី (CSW)លើកទី61នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក

លោកជំទាវរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្តីពីស្ថានភាពស្រ្តី (CSW) លើកទី61នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងការផ្លាស់ប្តូរសាកលលោកនៃការងារ /Women’s Economic Empowerment in the Changing World of Work”

ព្រឹត្តិបត្រ នារីរតនៈ (លេខពិសេស ឆ្នាំទី១១)
|

ព្រឹត្តិបត្រ នារីរតនៈ (លេខពិសេស ឆ្នាំទី១១)

ព្រឹត្តិបត្រ នារីរតនៈ លេខពិសេស ឆ្នាំទី១១ ប្រចាំខែមីនា ឆ្នាំ២០១៧   ទាញយកឯកសារ    

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការបញ្រ្ជាបការយល់ដឹងពីប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការបញ្រ្ជាបការយល់ដឹងពីប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបញ្រ្ជាបការយល់ដឹងពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្រ្តីក្រសួងកិច្ចការនារី និងធ្វើបទបង្ហាញដោយមន្រ្តី ជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រព័ន្ធ FMIS គឺជាមូលដ្ឋានដ៏រឹងមាំក្នុងការធ្វើវិមជ្ឈការនៃការគ្រប់គ្រង និងអនុវត្តថវិកាតាមក្រសួង-ស្ថាប័ន និងតាមដាន វាយតម្លៃលទ្ធផល និងសមិទ្ធិកម្មប្រកបដោយភាពជឿទុកចិត្ត។

សិក្ខាសាលាស្តីពីអាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី

សិក្ខាសាលាស្តីពីអាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី

កាលពីថ្ងៃទី0៩ ខែមីនា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី សហការជាមួយស្ថានទូតអូស្រ្តាលី រៀបចំសិក្ខាសាលាក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវឯកអគ្គរាជទូត ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ និតិវិធី និងគន្លឹះក្នុងការប្រលងយកអាហារូបករណ៍ ក្នុងគោលបំណងជំរុញ និងបង្កើនចំនួនមន្រ្តីរាជការជាស្រ្តីក្នុងការដាក់ពាក្យ និងទទួលបានអាហារូបករណ៍ពេញថ្លៃ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសអូស្រ្តាលី។  

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨​ មីនា ខួបលើកទី១០៦ នៅសាលមហោស្រព កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨​ មីនា ខួបលើកទី១០៦ នៅសាលមហោស្រព កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមអបអរសាទរទិវា អន្តរជាតិនារី ៨ មីនា ២០១៧ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “ស្ត្រី ដើម្បីសុខសន្តិភាព និង វឌ្ឍនភាព” ។ នៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ស្ត្រីកម្ពុជា ត្រូវខិតខំពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀតលើចំណេះដឹង ជំនាញ រក្សាភាពម៉ឺងម៉ាត់ ឧស្សាព្យាយាម អំណត់អត់ធនចូលរួមក្នុងគ្រប់កិច្ចការ និងក្នុងតួនាទីធ្វើសេចក្តីសម្រេចនានា ដោយសារស្ត្រីជាភ្នាក់ងារនាំមកនូវការផ្លាស់ប្តូរឥរិយាបទ ឆ្ពោះទៅបង្កើនសេចក្តីសុខសុវត្ថិភាព និងភាពចម្រើនរុងរឿងក្នុងគ្រួសារ សង្គម និងប្រទេសជាតិ ដូចមានចែកក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា”ស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច…

ពិធីអបអរសាទរខួបទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” នៅទីស្តីការក្រសួងមហាផ្ទៃ
|

ពិធីអបអរសាទរខួបទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” នៅទីស្តីការក្រសួងមហាផ្ទៃ

សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនបាច់ផ្កាដល់លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនាដែលប្រារពឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។