គម្រោង​ថ្មី​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​នយោបាយ​ច្រើន​ជាង​មុន
|

គម្រោង​ថ្មី​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​នយោបាយ​ច្រើន​ជាង​មុន

គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាច​​រួម​ចំណែក​ធ្វើ​ឲ្យ​តំណាង​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​មាន​ការ​កើន​ឡើង​ ហើយ​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​នឹង​ចូលរួម​ក្នុង​សកម្មភាព​នៃ​ដំណើរការ​បោះឆ្នោត​ខាង​មុខ​ច្រើន​ជាង​មុន។ ភ្នំពេញ — ការ​រើស​អើង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​ដាក់​ឲ្យ​ស្រ្តី​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នៅ​លេខ​រៀង​ក្រោយ​គេ​ និង​កង្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី គឺ​ជា​កត្តា​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ចំនួន​តំណាង​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​នៅ​តែ​មាន​ចំនួន​តិច​តួច។ កង្វះ​ចំនួន​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​ បាន​ធ្វើ​ឲ្យ​គោល​នយោបាយ​ជាតិ​កម្ពុជា​ មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្តែង​របស់​ស្ត្រី​កម្ពុជា​បាន។ បើ​ទោះ​ជា​ស្ត្រី​នៅ​កម្ពុជា​មាន​៥២% នៃ​ចំនួន​ប្រជាជន​សរុប​ក្តី​ ប៉ុន្តែ​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​កិច្ចការ​នយោបាយ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​បញ្ហា​សំខាន់ៗ​ក្នុង​សង្គម​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ​ការ​រើសអើង​លើ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​មិន​ឲ្យ​តម្លៃ​ស្ត្រី​ជា​បេក្ខនារី​ក្នុង​ការ​ដណ្តើម​យក​សំឡេង​ឆ្នោត និង​កង្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​ គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ចម្បងៗ​ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ក្លាយ​ជា​តំណាង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ នេះ​បើ​យោង​តាម​កិច្ច​ពិភាក្សា​មួយ​ក្នុង​កម្មវិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ នា​ថ្ងៃ​ពុធ​នេះ​ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨​កាន់​តែ​ខិត​ជិត​មក​ដល់។​ គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាចរួម​ចំណែក​ធ្វើ​ឲ្យ​តំណាង​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​មាន​ការ​កើន​ឡើង​ ហើយ​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​នឹង​ចូលរួម​ក្នុង​សកម្មភាព​នៃ​ដំណើរការ​បោះឆ្នោត​ខាង​មុខ​ច្រើន​ជាង​មុន។ ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​ការ​អនុវត្ត​គម្រោង​នេះ​ លោកជំទាវ​ អឹុង កន្ថាផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ លើក​ឡើង​ថា ​ចំនួន​ស្ត្រី​កម្ពុជា​ចូលរួម​ក្នុង​នយោបាយ ​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​អាស៊ាន។ លោកស្រី​លើក​ឡើង​ពី​មូលហេតុ​ ដែល​ស្រ្តី​គប្បី​ចូលរួម​នយោបាយ​ឲ្យ​កាន់​តែ​ច្រើន។ លោកស្រី​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា៖​«ស្ត្រី​ក៏​ចង់​បាន​ស្រ្តី​ជា​សំឡេង​ខ្លួន​ដែរ លើក​បញ្ហា​របស់​ខ្លួន​ឯង​ ដែល​កន្លង​មក​ស្ត្រី​ឃើញ​ថា ​អ្នក​ដែល​ធ្វើ​នយោបាយ​ លោក​មិន​បាន​លើក​បញ្ហា​ខ្លួន​ឲ្យ​ពិត​ជាក់ស្តែង ដោយសារ​លោក​មិន​បាន​ជួប​បញ្ហា​ហ្នឹង​ដោយ​ខ្លួន​គាត់។ ទី២​ ស្ត្រី​ដឹក​នាំ​ជីវិត​ខ្លួន​ខុស​ពី​បុរស។ យើង​ពាក់ព័ន្ធ​លើ​រឿង​សង្គមកិច្ច​ច្រើន។ ទី៣​ តាម​រដ្ឋធម្មនុញ្ញ​ចែង​ថា ​តាំង​ពី​កំណើត​មក​ ប្រជា​ពលរដ្ឋ​គ្រប់រូប​ទាំង​បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា»។ លោកជំទាវ…

សូមបេក្ខជនដែលបានដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ
|

សូមបេក្ខជនដែលបានដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ

សូមបេក្ខជនដែលបានដាក់ពាក្យប្រលងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារីទាំងអស់ អញ្ជើញទៅដល់មណ្ឌលប្រលង ” វិទ្យាល័យជាស៊ីមសាមគ្គី” ឲ្យបានមុនម៉ោង ១២:៣០នាទីថ្ងៃត្រង់។

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ​ និងរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណៈភាព​ឯកឧត្តមទេពបញ្ញាកោសល្យវិជ្ជា​ ឆេង​ ផុន​

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ​ និងរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណៈភាព​ឯកឧត្តមទេពបញ្ញាកោសល្យវិជ្ជា​ ឆេង​ ផុន​

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ​ និងរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណៈភាព​ឯកឧត្តមទេពបញ្ញាកោសល្យវិជ្ជា​ ឆេង​ ផុន​ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ និងអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយក្រសួងកិច្ចការនារី

គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយក្រសួងកិច្ចការនារី

គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយក្រសួងកិច្ចការនារី បានចូលរួមក្នុងកម្មវិធី JENESYS 2015 សម្រាប់ប្រទេសតំបន់មេគង្គ ទាំង៥។ តាមរយៈកម្មវិធីនេះពួកគេបានចូលរួមក្នុង សន្និសីទពិភពលោកស្តីពីស្ត្រី (WAW! 2015) ក៏ដូចជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ នៅទីក្រុងតូក្យូ និង ខេត្តឈីបា ប្រទេសជប៉ុន។

ស្រ្តី និងក្មេងស្រី ត្រូវខិតខំពង្រឹងសមត្ថភាព និងទំនុកចិត្តខ្លួនឯង

ស្រ្តី និងក្មេងស្រី ត្រូវខិតខំពង្រឹងសមត្ថភាព និងទំនុកចិត្តខ្លួនឯង

ស្រ្តី និងក្មេងស្រី ត្រូវខិតខំពង្រឹងសមត្ថភាព និងទំនុកចិត្តខ្លួនឯង ដើម្បីចូលរួមកិច្ចអភិវឌ្ឍសង្គមក្នុងភាពជាដៃគូជាមួយបុរស។ នេះក៏ជាកត្តារួមចំណែកមួយ ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតមិនជឿនលឿនមួយចំនួនដែលរើសអើងស្រ្តីក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេច។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
|

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញ បើកវេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគាហ៊ីម៉ាវ៉ារី។ កម្មវិធីនេះជាការជួបជុំគ្នារវាងអ្នកដែលមានបទពិសោធន៍ក្នុងការដឹកនាំក្នុងវិស័យផ្សេងៗ រួមទាំងវិស័យសាធារណៈ និងវិស័យឯកជន មកពីបណ្តាប្រទេសជាង២០ ដែលបានជ្រើសរើស ដើម្បីចែករំលែក និងស្វែងរកដំណោះស្រាយរួមគ្នាពីបញ្ហាភាពជាអ្នកដឹកនាំ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញជាអ្នកដឹកនាំ។ ក្នុងកម្មវិធីបើកវេទិកាភាពជាអ្នកដឹកនាំ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៏ថា ភាពជាអ្នកដឹកនាំមិនគ្រាន់តែជាសមិទ្ធផលជាលក្ខណៈបុគ្គលប៉ុណ្ណោះទេ តែថែមទាំងជាការប្រមូលផ្តុំផ្សាភ្ជាប់ និងចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ រួមទាំងការកសាងក្រុម និងការបង្កើតនូវគំនិតច្នៃប្រឌិត ប្រកបដោយ ទស្សនវិស័យ។ គួរបញ្ជាក់ផងដែរថា វេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល ដែលរៀបចំឡើងដោយ ADB, Global Leadership Academy, Federal Ministry for Economic Cooperation and Development of Germany, GIZ និងDeep Democracy Institute…

រាជរដ្ឋាភិបាល នឹងផ្តោតអាទិភាពលើ ការបន្តជំរុញអនុវត្ត

រាជរដ្ឋាភិបាល នឹងផ្តោតអាទិភាពលើ ការបន្តជំរុញអនុវត្ត

រាជរដ្ឋាភិបាល នឹងផ្តោតអាទិភាពលើ ការបន្តជំរុញអនុវត្ត “ ផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ” សំដៅលុបបំបាត់ឥរិយាបទប្រើអំពើហិង្សាលើស្ត្រី និងពង្រីកវប្បធម៌អហិង្សា ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជា កសាងគ្រួសារមានសុភមង្គល សហគមន៍ និងសង្គមជាតិសុខដុមរមនា។… ដកស្រង់ចេញពី យុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជា ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃ រដ្ឋសភា។

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន
|

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាថ្នាក់ដឹកនាំ និងតំណាងក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួង ស្ថាប័នទាំង២៨។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា (ភ្នំពេញ) ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជារួមអំពីវឌ្ឍនភាព កត្តាប្រឈមមេរៀនជាបទពិសោធន៏ និងដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ។ កម្មវិធីនេះរៀបចំដោយក្រសួង​កិច្ចការនារី និងឧបត្ថម្ភដោយ UN WOMEN ប្រចាំកម្ពុជា។

ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ

ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ

ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេវាកម្ម បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី តំណាងស្ថានទូត តំណាងអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុង ដៃគូអភិវឌ្ឍន៍ មន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីទាំង១៤ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមផលិតក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៨០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ទទួលបានការគាំទ្រនិងអនុសាសន៍ សំខាន់ៗសម្រាប់តំរង់ទិសសម្រាប់មជ្ឈមណ្ឌលព័ត៌មានឱ្យមានដំណើរការប្រកបដោយវឌ្ឍនភាពពីអ្នកពាក់ព័ន្ធនានា។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមទស្សនាការតាំងបង្ហាញផលិតផលរបស់ក្រុមផលិតជាស្ត្រីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការនារី តាមរយៈ គម្រោង ការពង្រឹងភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្ត្រីតាមរយៈបច្ចេកវិទ្យាព័ត៌មាននិងការទំនាក់ទំនង ក្រោមជំនួយ របស់ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា បានបង្កើតជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងសេវា ប្រើប្រាស់កុំព្យូទ៍រ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី សម្តេចម៉ែ…

ក្របខណ្ឌយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ

ក្របខណ្ឌយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ

ក្របខណ្ឌយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ នារីរតនៈ ទី៤ (ឆ្នាំ២០១៤-២០១៨) ទាញយកឯកសារ