កាលពីថ្ងៃពុធ ១២រោច ដល់ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី៩ខែសីហាឆ្នាំ២០១៨ នាយដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី តាមរយៈការប្រើប្រាស់ ថវិកាតាមកម្មវិធី(PB2018) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតយេនឌ័រ និងការបញ្រ្ជាបយេនឌ័រ ដល់មន្រ្តីថ្មី ក្រសួង មន្ទីរ ការិយាល័យ កិច្ចការនារី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្ត ក្រុងចំនួន០៦ គឺខេត្តក្រចេះ, ត្បូងឃ្មុំ, រតនៈគិរិ, ព្រះសីហនុ, ពោធិ៍សាត់, និងស្ទឹងត្រែង សរុប អ្នកចូលរួម៥០នាក់,ស្ត្រី៤៧នាក់ ប្រព្រឹត្តទៅ នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង អភិវឌ្ឍន៍សមត្ថ ភាពដល់មន្រ្តីថ្មីរបស់ក្រសួង មន្ទី ការិយាល័យ កិច្ចការនារី និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ នូវចំ ណេះដឹងជាមូលដ្ឋានទាក់ទងគោលគំនិតយេនឌ័រ និងការបញ្រ្ជាបយេនឌ័រក្នុងការជំរុញអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើប្រធានបទដូចខាងក្រោម៖…