សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ

អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក!
| |

អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក!

អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក! World Press Freedom Day 2016 #WPFD2016 ក្នុងឱកាសនៃទិវានេះ ក្រសួងកិច្ចការនារី សូមបង្ហាញការគាំទ្រឲ្យមានការទទួលបានព័ត៌មានស្មើភាពគ្នារវាងបុរស និងស្ត្រី។ លើសពីនេះក្រសួងសូមគាំទ្របណ្តាញព័ត៌មានដែលមិនរើសអើង និងមិនបន្តរក្សាផ្នត់គំនិតដែលរើសអើងលើស្ត្រី និងក្មេងស្រី។

គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ
| |

គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ

«គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ គឺដើម្បីបង្កើតបរិយាកាស និងលទ្ធភាពពេញលេញដល់ស្រ្តី និងបុរស ក្នុងការបង្កើតជម្រើសរបស់ខ្លួន សម្រាប់ចាប់យកការងារ មុខរបរ និងសកម្មភាពនានាក្នុងសង្គមដោយគ្មានការរើសអើង» ប្រសាសន៍ របស់លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ក្នុងពិធីបិទទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥ (Women’s Entrepreneurship day) ។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅកម្ពុជាបានរៀបចំ «ទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥» ក្រោមប្រធានបទ «ស្រ្តី ក្នុងបរិយាកាសការងារប្រកួតប្រជែង – Women in the Context of Challenging Workforce» ដែលមានការចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីវាគ្មិនសំខាន់ៗ និងបានពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងស្រ្តីនៅកន្លែងធ្វើការ៖ បញ្ហាប្រឈម ការផ្លាស់ប្តូរដែលកើតឡើងដោយស្រ្តី តុល្យភាពរវាងការងារនិងជីវិតរស់នៅ និងតម្រូវការទីផ្សារការងារ ។

ទិវាសហគ្រិនស្ត្រី ប្រារព្ធឡើងជាលើកទី៣ នៅកម្ពុជា ដើម្បីស្វែងយល់ពីភាពអស្ចារ្យ របស់ខ្លួនឯង
|

ទិវាសហគ្រិនស្ត្រី ប្រារព្ធឡើងជាលើកទី៣ នៅកម្ពុជា ដើម្បីស្វែងយល់ពីភាពអស្ចារ្យ របស់ខ្លួនឯង

ទិវាសហគ្រិនស្ត្រី WED បានប្រារព្ធឡើង ជាលើកទី៣ ជាមួយប្រធានបទ “ស្វែងយល់ពីភាព អស្ចារ្យរបស់ខ្លួន” និងជាការលើកទឹកចិត្ត ជាពិសេសជំរុញឲ្យ ស្ត្រីមានភាពអង់អាច ដើម្បីក្លាយជាសហគ្រិនស្ត្រីមួយរូប ដែលកើតចេញ ពីភាពអស្ចារ្យរបស់ខ្លួន ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី វេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងសមាជិក សមាជិការ នៃស្ត្រីដែលជាសហគ្រិនជាច្រើនរូបទៀត បានចូលរួម ដែលកម្មវិធី បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ។ ទិវាសហគ្រិនស្ត្រី ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យពាណិជ្ជកម្ម ជាលក្ខណៈសកល​ ហើយក៏ជាថ្ងៃមួយ ដែលស្ត្រីដឹកនាំនៅក្នុងវិស័យ ពាណិជ្ជកម្មជួនជុំគ្នា និងចែករំលែកបទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំ ដល់បណ្តាលអ្នកចូលរួម និងផ្សព្វផ្សាយតាមរយៈ សារព័ត៌មានផងដែរ។ នៅក្នុងកម្មវិធី នេះដែរ លោកស្រីវេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឡើងថ្លែងសន្ទរកថាបើកមកម្មវិធី ហើយលោកស្រី ក៏បានផ្តល់នូវការគាំទ្រ ចំពោះសហគ្រិនស្ត្រីកម្ពុជា…

លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលា

លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលា

ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេវាកម្ម បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី តំណាងស្ថានទូត តំណាងអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុង ដៃគូអភិវឌ្ឍន៍ មន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីទាំង១៤ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមផលិតក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៨០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ទទួលបានការគាំទ្រនិងអនុសាសន៍ សំខាន់ៗសម្រាប់តំរង់ទិសសម្រាប់មជ្ឈមណ្ឌលព័ត៌មានឱ្យមានដំណើរការប្រកបដោយវឌ្ឍនភាពពីអ្នកពាក់ព័ន្ធនានា។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមទស្សនាការតាំងបង្ហាញផលិតផលរបស់ក្រុមផលិតជាស្ត្រីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការនារី តាមរយៈ គម្រោង ការពង្រឹងភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្ត្រីតាមរយៈបច្ចេកវិទ្យាព័ត៌មាននិងការទំនាក់ទំនង ក្រោមជំនួយ របស់ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា បានបង្កើតជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងសេវា ប្រើប្រាស់កុំព្យូទ៍រ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី សម្តេចម៉ែ…

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចនារី និង​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt បានអញ្ជើញចូលរួម​ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាផ្លូវការរវាង​ក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស​នៃសហរដ្ឋអាមេរិក

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចនារី និង​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt បានអញ្ជើញចូលរួម​ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាផ្លូវការរវាង​ក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស​នៃសហរដ្ឋអាមេរិកលើគម្រោងមជ្ឈមណ្ឌលសហគ្រិនស្ត្រីសំរាប់បណ្តុះ​បណ្តាល ធនធាន ការអប់រំ ការទទួលបាន និងពង្រឹងភាពអង់អាច​ផែ្នកសេដ្ឋកិច្ចដល់សហគ្រិនស្រ្តី “WECREATE” កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកិច្ចការនារី ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាផ្លូវការគឺជាការពង្រឹងកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រសួងការបរទេស​នៃសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់ និងជម្រុញឲ្យមានសមភាព​យេនឌ័រ​​នៅក្នុងសហគ្រិនភាព តាមរយៈ ការបង្កើតមជ្ឈមណ្ឌល​សហគមន៍សហគ្រិនស្រ្តីដោយផ្តោតទៅលើការឆ្លើយតបនឹងបញ្ហាដែលស្រ្តីកំពុងជួបប្រទះក្នុងការចាប់ផ្តើមការបង្កើតមុខជំនួញថ្មី ឬធ្វើឲ្យ​អាជីវកម្មរបស់ពួកគេមានភាពរីកចំរើនឡើង។

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាថ្នាក់ដឹកនាំ និងតំណាងក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួង ស្ថាប័នទាំង២៨។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា (ភ្នំពេញ) ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជារួមអំពីវឌ្ឍនភាព កត្តាប្រឈមមេរៀនជាបទពិសោធន៏ និងដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ។ កម្មវិធីនេះរៀបចំដោយក្រសួង​កិច្ចការនារី និងឧបត្ថម្ភដោយ UN WOMEN ប្រចាំកម្ពុជា។

.រាជរដ្ឋាភិបាល នឹងផ្តោតអាទិភាពលើ ការបន្តជំរុញអនុវត្ត “ ផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ”

.រាជរដ្ឋាភិបាល នឹងផ្តោតអាទិភាពលើ ការបន្តជំរុញអនុវត្ត “ ផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ”

…រាជរដ្ឋាភិបាល នឹងផ្តោតអាទិភាពលើ ការបន្តជំរុញអនុវត្ត “ ផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ” សំដៅលុបបំបាត់ឥរិយាបទប្រើអំពើហិង្សាលើស្ត្រី និងពង្រីកវប្បធម៌អហិង្សា ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជា កសាងគ្រួសារមានសុភមង្គល សហគមន៍ និងសង្គមជាតិសុខដុមរមនា។… ដកស្រង់ចេញពី យុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជា ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃ រដ្ឋសភា។ ទាញយកឯកសារ៖ https://drive.google.com/file/d/0B4YeQLTuwDsoZFNzVkh0U0pLQ2c/view

ក្រសួងកិច្ចការនារីគាំទ្រយ៉ាងពេញ​ទំហឹង​ក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តីនិងកុមារ

ក្រសួងកិច្ចការនារីគាំទ្រយ៉ាងពេញ​ទំហឹង​ក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តីនិងកុមារ

ក្រសួងកិច្ចការនារីគាំទ្រយ៉ាងពេញ​ទំហឹង​ក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តីនិងកុមារ។​ យើងចូលរួមទាំងអស់គ្នា​ “Orange the World” ដែលជាថ្ងៃអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្រ្តី​ ទិវានេះមានរយៈពេល១៦ថ្ងៃគិតចាប់ពីថ្ងៃទី២៥​ ខែវិច្ឆិកានេះ។​ ពណ៌ទឹកក្រូច គឺបង្ហាញនូវការគាំទ្រ​ ការពារ​ និងបញ្ឈប់អំពើហិង្សាលើស្រ្តីនិងកុមារ។

ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A

ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A

ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A ចំនួន ៩៥នាក់ ដែលមកពីវិទ្យាល័យនៅរាជធានីភ្នំពេញ។