ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A
ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A ចំនួន ៩៥នាក់ ដែលមកពីវិទ្យាល័យនៅរាជធានីភ្នំពេញ។
ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A ចំនួន ៩៥នាក់ ដែលមកពីវិទ្យាល័យនៅរាជធានីភ្នំពេញ។
មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ ភ្នំពេញ — អំពើ ហិង្សាលើកុមារនៅតែជាបញ្ហាដែលនាំឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងសុខាភិបាលយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វក្នុងឆ្នាំ២០១៣បានឲ្យដឹងថា ៥០ភាគរយនៃកុមារកម្ពុជាធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្តនិងផ្លូវភេទ។ ហើយវាក៏ជះឥទ្ធិពលជាអវិជ្ជមានយូរអង្វែងដល់ប្រទេសទាំងមូលខាងសុខភាពនឹងសេដ្ឋកិច្ច។ យ៉ាង ហោចណាស់ មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទៀត ទឹកប្រាក់ចំនួនច្រើនជាង៨៣លានដុល្លារត្រូវបានបាត់បង់ ដោយសារមនុស្សជាច្រើនបាត់បង់ផលិតភាព ដែលបណ្តាលមកពីការទទួលរងអំពើហិង្សាកាលពីពួកគេនៅជាកុមារ។ នេះ ជាលើកដំបូងហើយដែលអង្គការយូនីសេហ្វបានចេញរបាយការណ៍វាយតម្លៃការ ខាតបង់ជាទឹកប្រាក់បណ្តាលមកពីអំពើហិង្សាលើកុមារនៅប្រទេស កម្ពុជា។ ការវាយតម្លៃអំពីការខាតបង់ជាទឹកប្រាក់នេះធ្វើឡើង ដោយយោងតាមរបាយការណ៍ដែលអង្គការនេះបានធ្វើការស្រាវជ្រាវទៅលើ បញ្ហាអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោក ស្រី ដេបូរ៉ាកូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បាននិយាយថា អំពើហិង្សាលើកុមារដែលជាការរំលោភសិទ្ធិកុមារនោះ នៅតែជាបញ្ហាកើតមានក្នុងពិភពលោក។ «អំពើហិង្សាទៅលើក្មេង ស្រី និងក្មេងប្រុសជាបញ្ហានៅក្នុងប្រទេសទាំងអស់។ នៅទូទាំងសកលលោកមានកុមារប្រមាណជិតមួយកោដិនាក់ក្លាយជាកម្មវត្ថុ ក្នុងការធ្វើទារុណកម្ម»។ លោកស្រីមានប្រសាសន៍ថា មានក្មេងស្រីជិត៧០លាននាក់ត្រូវបានគេរាយការណ៍ថា ជាជនរងគ្រោះដោយអំពើហិង្សាលើរាងកាយនៅក្នុងទម្រង់ផ្សេងៗ។ ខណៈពេលដែលកុមារីប្រហែល១២០លាននាក់ជាកម្មវត្ថុនៃការបង្ខំឱ្យ ធ្វើសកម្មភាពផ្លូវភេទផ្សេងៗនោះ កុមារាក៏បានប្រឈមបញ្ហានេះដែរ ហើយពួកគេទទួលរងការឈឺចាប់ដោយអំពើហិង្សារាងកាយ ផ្លូវភេទ និងផ្លូវចិត្ត។ «អំពើហិង្សាលើកុមារកើតមាននៅគ្រប់ទី…
សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនបាច់ផ្កាដល់លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនាដែលប្រារពឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំ កិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដោយអនុវត្តតាមគន្លងថ្មី តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីចែករំលែកវឌ្ឍនភាព បញ្ហាប្រឈមដែលបានអនុវត្តកន្លងមក និងទិសដៅទៅមុខ ក្នុងការលើកកម្ពស់ ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច និងលើកកម្ពស់សមភាពយេនឌ័រ ក្នុងដំណើរការអភិបាលកិច្ច។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗរួមមាន៖ ១).វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ២).ចែករំលែកពីស្ថានភាព និងដំណើរការរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០។ ៣).ស្ថានភាព និងជំហានបន្ទាប់ ក្នុងការអនុវត្ត ផែនការក្របខណ្ឌក្នុងការជ្រើសរើសមន្រ្តីរាជការស៊ីវិលជាស្រ្តី តាមក្រសួង ស្ថាប័នពី ២០%-៥០%។ ៤). បង្ហាញឧបករណ៍និងប្រមូលធាតុចូលលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីតម្រូវការនិងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្រ្តីក្នុងភាពជាអ្នកដឹកនាំ ។ សមាសភាពដែលអញ្ជើញចូមរួមកិច្ចប្រជុំរួមមានប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងក្រុមការងារបច្ចេកទេសយេនឌ័រ (TWGG) សរុបប្រមាណ៣៤រូប ស្រី២៧រូប បុរស ៧រូប ។
អបអរសាទរ ជ័យលាភី និសិ្សត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងវេទិកាយុវជនជជែកពិភាក្សា ស្តីពីសមភាពយេនឌ័រ ដើម្បីចូលរួម អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក )។
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញ បើកវេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគាហ៊ីម៉ាវ៉ារី។ កម្មវិធីនេះជាការជួបជុំគ្នារវាងអ្នកដែលមានបទពិសោធន៍ក្នុងការដឹកនាំក្នុងវិស័យផ្សេងៗ រួមទាំងវិស័យសាធារណៈ និងវិស័យឯកជន មកពីបណ្តាប្រទេសជាង២០ ដែលបានជ្រើសរើស ដើម្បីចែករំលែក និងស្វែងរកដំណោះស្រាយរួមគ្នាពីបញ្ហាភាពជាអ្នកដឹកនាំ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញជាអ្នកដឹកនាំ។ ក្នុងកម្មវិធីបើកវេទិកាភាពជាអ្នកដឹកនាំ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៏ថា ភាពជាអ្នកដឹកនាំមិនគ្រាន់តែជាសមិទ្ធផលជាលក្ខណៈបុគ្គលប៉ុណ្ណោះទេ តែថែមទាំងជាការប្រមូលផ្តុំផ្សាភ្ជាប់ និងចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ រួមទាំងការកសាងក្រុម និងការបង្កើតនូវគំនិតច្នៃប្រឌិត ប្រកបដោយ ទស្សនវិស័យ។ គួរបញ្ជាក់ផងដែរថា វេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល ដែលរៀបចំឡើងដោយ ADB, Global Leadership Academy, Federal Ministry for Economic Cooperation and Development of Germany, GIZ និងDeep Democracy Institute…
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទ វេទិកាអាស៊ី-អុឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងប្រទេស៥៣ (៣០ប្រទេសមកពីទ្វីបអ៊ឺរ៉ុប ២១ប្រទេស មកពីទ្វីបអាសុី សហភាពអុឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) នៅរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ Conference។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” និងបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិ កម្មវិធីជាតិអន្តរវិស័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី។ ស្រ្តីកម្ពុជា តែងទទួលបាន កាលានុវត្តភាពចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ-អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួនាទីសំខាន់ៗ ដោយស្មើភាព និងគ្មានការរើសអើង។…
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍