លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីនិងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិស្រ្តីនិងកុមារ បានចូលរួមកិច្ចប្រជុំ ASEAN Regional Workshop on Fostering Greater Understanding, Tolerance and a Sense of Regional Agendas Among the Peoples of ASEAN តាមរយៈវីដេអូអនឡាញ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណងបង្កើតជាវេទិការួមមួយសម្រាប់សមាជិកអាស៊ានទាំងអស់ ចូលរួមដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងដំបូងបំផុតរបស់ឯកសារ Strategic Policy Framework on Promoting an ASEAN Adaptive Community of Greater Understanding, Tolerance and a sense of Regional Agendas Among…