លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
|

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញ បើកវេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគាហ៊ីម៉ាវ៉ារី។ កម្មវិធីនេះជាការជួបជុំគ្នារវាងអ្នកដែលមានបទពិសោធន៍ក្នុងការដឹកនាំក្នុងវិស័យផ្សេងៗ រួមទាំងវិស័យសាធារណៈ និងវិស័យឯកជន មកពីបណ្តាប្រទេសជាង២០ ដែលបានជ្រើសរើស ដើម្បីចែករំលែក និងស្វែងរកដំណោះស្រាយរួមគ្នាពីបញ្ហាភាពជាអ្នកដឹកនាំ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញជាអ្នកដឹកនាំ។ ក្នុងកម្មវិធីបើកវេទិកាភាពជាអ្នកដឹកនាំ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៏ថា ភាពជាអ្នកដឹកនាំមិនគ្រាន់តែជាសមិទ្ធផលជាលក្ខណៈបុគ្គលប៉ុណ្ណោះទេ តែថែមទាំងជាការប្រមូលផ្តុំផ្សាភ្ជាប់ និងចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ រួមទាំងការកសាងក្រុម និងការបង្កើតនូវគំនិតច្នៃប្រឌិត ប្រកបដោយ ទស្សនវិស័យ។ គួរបញ្ជាក់ផងដែរថា វេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល ដែលរៀបចំឡើងដោយ ADB, Global Leadership Academy, Federal Ministry for Economic Cooperation and Development of Germany, GIZ និងDeep Democracy Institute…

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន
|

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន

កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាថ្នាក់ដឹកនាំ និងតំណាងក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួង ស្ថាប័នទាំង២៨។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា (ភ្នំពេញ) ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជារួមអំពីវឌ្ឍនភាព កត្តាប្រឈមមេរៀនជាបទពិសោធន៏ និងដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ។ កម្មវិធីនេះរៀបចំដោយក្រសួង​កិច្ចការនារី និងឧបត្ថម្ភដោយ UN WOMEN ប្រចាំកម្ពុជា។

អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក!
| |

អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក!

អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក! World Press Freedom Day 2016 #WPFD2016 ក្នុងឱកាសនៃទិវានេះ ក្រសួងកិច្ចការនារី សូមបង្ហាញការគាំទ្រឲ្យមានការទទួលបានព័ត៌មានស្មើភាពគ្នារវាងបុរស និងស្ត្រី។ លើសពីនេះក្រសួងសូមគាំទ្របណ្តាញព័ត៌មានដែលមិនរើសអើង និងមិនបន្តរក្សាផ្នត់គំនិតដែលរើសអើងលើស្ត្រី និងក្មេងស្រី។

គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ
| |

គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ

«គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ គឺដើម្បីបង្កើតបរិយាកាស និងលទ្ធភាពពេញលេញដល់ស្រ្តី និងបុរស ក្នុងការបង្កើតជម្រើសរបស់ខ្លួន សម្រាប់ចាប់យកការងារ មុខរបរ និងសកម្មភាពនានាក្នុងសង្គមដោយគ្មានការរើសអើង» ប្រសាសន៍ របស់លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ក្នុងពិធីបិទទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥ (Women’s Entrepreneurship day) ។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅកម្ពុជាបានរៀបចំ «ទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥» ក្រោមប្រធានបទ «ស្រ្តី ក្នុងបរិយាកាសការងារប្រកួតប្រជែង – Women in the Context of Challenging Workforce» ដែលមានការចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីវាគ្មិនសំខាន់ៗ និងបានពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងស្រ្តីនៅកន្លែងធ្វើការ៖ បញ្ហាប្រឈម ការផ្លាស់ប្តូរដែលកើតឡើងដោយស្រ្តី តុល្យភាពរវាងការងារនិងជីវិតរស់នៅ និងតម្រូវការទីផ្សារការងារ ។

ទិវាសហគ្រិនស្ត្រី ប្រារព្ធឡើងជាលើកទី៣ នៅកម្ពុជា ដើម្បីស្វែងយល់ពីភាពអស្ចារ្យ របស់ខ្លួនឯង
|

ទិវាសហគ្រិនស្ត្រី ប្រារព្ធឡើងជាលើកទី៣ នៅកម្ពុជា ដើម្បីស្វែងយល់ពីភាពអស្ចារ្យ របស់ខ្លួនឯង

ទិវាសហគ្រិនស្ត្រី WED បានប្រារព្ធឡើង ជាលើកទី៣ ជាមួយប្រធានបទ “ស្វែងយល់ពីភាព អស្ចារ្យរបស់ខ្លួន” និងជាការលើកទឹកចិត្ត ជាពិសេសជំរុញឲ្យ ស្ត្រីមានភាពអង់អាច ដើម្បីក្លាយជាសហគ្រិនស្ត្រីមួយរូប ដែលកើតចេញ ពីភាពអស្ចារ្យរបស់ខ្លួន ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី វេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងសមាជិក សមាជិការ នៃស្ត្រីដែលជាសហគ្រិនជាច្រើនរូបទៀត បានចូលរួម ដែលកម្មវិធី បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ។ ទិវាសហគ្រិនស្ត្រី ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យពាណិជ្ជកម្ម ជាលក្ខណៈសកល​ ហើយក៏ជាថ្ងៃមួយ ដែលស្ត្រីដឹកនាំនៅក្នុងវិស័យ ពាណិជ្ជកម្មជួនជុំគ្នា និងចែករំលែកបទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំ ដល់បណ្តាលអ្នកចូលរួម និងផ្សព្វផ្សាយតាមរយៈ សារព័ត៌មានផងដែរ។ នៅក្នុងកម្មវិធី នេះដែរ លោកស្រីវេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឡើងថ្លែងសន្ទរកថាបើកមកម្មវិធី ហើយលោកស្រី ក៏បានផ្តល់នូវការគាំទ្រ ចំពោះសហគ្រិនស្ត្រីកម្ពុជា…