វគ្គបណ្តុះបណ្តាលស្តីពីសកម្មភាពថ្នាក់ភូមិនដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចនានា

វគ្គបណ្តុះបណ្តាលស្តីពីសកម្មភាពថ្នាក់ភូមិនដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចនានា

វគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ដល់ជនបង្គោលថ្នាក់តំបន់ស្តីពីការជួញដូរមនុស្ស រៀបចំដោយនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី(កកន) បានចាប់ផ្តើមបើកកាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ នៅមន្ទីរកិច្ចការនារី ខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើក្រោមអធិបតីភាព លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ពៅ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារី ខេត្តស្វាយរៀង។ ក្នុងវគ្គសិក្សានេះមានសិក្ខាកាមចូលរួម ៤២នាក់ (ប្រុស៥នាក់) សុទ្ធតែជាមន្រ្តីបង្គោលថ្នាក់ក្រោមជាតិមកពីមន្ទីរកិច្ចការនារីចំនួន៧ មានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កណ្តាល រាជធានីភ្នំពេញ និងខេត្តស្វាយរៀងជាម្ចាស់ផ្ទះ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពមន្ត្រីបង្គោលទាំងនោះអោយមានលទ្ធភាពអាចធ្វើសកម្មភាពថ្នាក់តំបន់ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសការធ្វើចំណាក់ស្រុកអោយកាន់តែមានប្រសិទ្ធិភាពល្អ។ ច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានដាក់អោយប្រើប្រាស់កាលពីឆ្នាំ២០០៨។ អំពើជួញដូរមនុស្សជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ជនណាដែលលក់ដូរមនុស្សត្រូវផ្តន្ធាទោសដាក់ពន្ធធានាគារពីប្រាំពីរ(៧)ដល់១៥(ដប់ប្រាំ)ឆ្នាំ ប្រសិនជនរងគ្រោះជាអនិតិជនត្រូវដាក់ពន្ធធានាគារពី១៥ឆ្នាំដល់២០ឆ្នាំ។

លិខិតជូនពរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ

លិខិតជូនពរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ

វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដល់អ្នកដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី រាជធានីខេត្ត

វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដល់អ្នកដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី រាជធានីខេត្ត

ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ នាយកដ្ឋានសមភាពយេនឌ័រ ក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដល់អ្នកដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី រាជធានីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន​រដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី លោកជំទាវ គួច ចន្ថា សមាជិកា​ក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាល​ខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថ ភាពប្រធាន អនុប្រធានការិយាល័យ ក្រសួង និងមន្ទីរកិច្ចការនារីរាជធានីខេត្ត ស្តីពីភាពជាអ្នកដឹកនាំនិងគ្រប់គ្រងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួមជាមន្ត្រី អនុប្រធាននិងប្រធានការិយាល័យ និងអនុប្រធានមន្ទីរ មកពីទីស្តីការក្រសួង ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កែប ព្រះសីហនុ និងខេត្តកំពត សរុប ៤៩នាក់ (ស្ត្រី៣៧នាក់)។​

សម្រាប់សិស្ស និស្សិត និងមន្ត្រីរាជការ ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧
|

សម្រាប់សិស្ស និស្សិត និងមន្ត្រីរាជការ ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧

បញ្ជីឈ្មោះបេក្ខជនប្រឡងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារី នាសម័យប្រឡង ថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ២០១៧
|

បញ្ជីឈ្មោះបេក្ខជនប្រឡងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារី នាសម័យប្រឡង ថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ២០១៧

បញ្ជីឈ្មោះបេក្ខជនប្រឡងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារី នាសម័យប្រឡង ថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ២០១៧ ទាញយកបញ្ជីឈ្មោះជាទម្រង់ PDF ៖ bit.ly/mowaEx2017

សេចក្តីជូនដំណឹង ស្តីពី ការនិយ័តជំនាញ និងកំណត់មណ្ឌលប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧
|

សេចក្តីជូនដំណឹង ស្តីពី ការនិយ័តជំនាញ និងកំណត់មណ្ឌលប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧

វេទិកានារីរតនៈ ក្រោមប្រធានបទ”យុវជន​រួមគ្នាកាត់បន្ថយ​អំពើហិង្សា”

ដោយមានកិច្ចសហការរវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តត្បូងឃ្មុំ នាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការ​នារី បានរៀបចំវេទិកានារីរតនៈក្រោមប្រធានបទ”យុវជន​រួមគ្នាកាត់បន្ថយ​អំពើហិង្សា” កាលពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ វេទិកានេះ បានប្រព្រឹត្តធ្វើនៅ វិទ្យាល័យ ចំនួន៣ គឺ វិទ្យាល័យអូរអំបិល​(ក្រុងសេរីសោភ័ណ) វិទ្យាល័យស្វាយ​ចេក​​(ស្រុកស្វាយចេក) និង វិទ្យាល័យហ៊ុនសែនមង្កលបូរី​(ស្រុកមង្គលបូរី)​ ខេត្តបន្ទាយ​មានជ័យ ក្រោម​អធិបតីភាព​លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខា​ធិការ ក្រសួងកិច្ចការនារី លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរមន្ទីរកិច្ចការនារី។ វេទិកានេះរៀបចំឡើង​ក្នុងគោល​បំណងដើម្បីបង្កើនការយល់ដឹង​ដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម។ សរុបអ្នកចូលរួមចំនួនៈ៤២០នាក់ ក្នុងនោះ ស្រី២៨៧នាក់ ឧបត្ថម្ភថវិការាជ​រដ្ឋាភិបាល(PB)។

ប្រកាសរួម ស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី
| |

ប្រកាសរួម ស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី

ទាញយកឯកសារ៖ bit.ly/MediaCodeVW

សារលិខិតជូនពរ និងអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារលិខិតជូនពរ និងអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សេចក្តីថ្លែងការណ៍ ស្តីពី ស្រ្តីក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
|

សេចក្តីថ្លែងការណ៍ ស្តីពី ស្រ្តីក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧