
Similar Posts

យុទ្ធនាកាផ្សព្វផ្សាយនៅតាមសាលារៀនដើម្បីអបអរទិវាអន្តរជាតិ ៨ មីនា ខួបលេីកទី១០៦
យុទ្ធនាកាផ្សព្វផ្សាយនៅតាមសាលារៀនដើម្បីអបអរទិវាអន្តរជាតិ ៨ មីនា ខួបលេីកទី១០៦ ក្រោមប្រធានបទ “ស្ត្រីដេីម្បីសុខសន្តិភាព និងវឌ្ឍនភាព”។ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាកាត់បន្ថយ អំពើហិង្សាក្នុងសង្គម និងដោះស្រាយ ជម្លោះដោយសន្តិវិធី ដើម្បីលើកកម្ពស់សន្តិភាពជាវិជ្ជមាន។

ស្រ្តី និងក្មេងស្រី ត្រូវខិតខំពង្រឹងសមត្ថភាព និងទំនុកចិត្តខ្លួនឯង
ស្រ្តី និងក្មេងស្រី ត្រូវខិតខំពង្រឹងសមត្ថភាព និងទំនុកចិត្តខ្លួនឯង ដើម្បីចូលរួមកិច្ចអភិវឌ្ឍសង្គមក្នុងភាពជាដៃគូជាមួយបុរស។ នេះក៏ជាកត្តារួមចំណែកមួយ ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតមិនជឿនលឿនមួយចំនួនដែលរើសអើងស្រ្តីក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេច។

ក្រសួងកិច្ចការនារី បានរៀបចំដាក់សម្ភោធជាផ្លូវការនូវ«កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ រដូវកាលទី២» តាមរយៈ Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍
នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានរៀបចំដាក់សម្ភោធជាផ្លូវការនូវ«កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ រដូវកាលទី២» តាមរយៈ Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍ដែលរួមមាន៖ លោក ដានីញែល អាលេមូ (Daniel Alemu) តំណាងស្តីទីប្រចាំប្រទេសកម្ពុជា, មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), លោកស្រី ហ៊ូ កល្យាណ នាយកប្រចាំប្រទេស នៃអង្គការ Recoftc Cambodia, តំណាង UNDP រួមទាំងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីទាំង២៥ ខេត្ត/រាជធានី តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតមកពីសកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ សរុបប្រមាណជិត ៣០០នាក់។ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ រដូវកាលទី២នេះមានគោលបំណង៖ – បង្កើនចំណេះដឹង…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

ពិធីប្រគល់ និងទទួលសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈប្រព័ន្ធអនឡាញ ដែលគាំទ្រដោយកម្មវិធី ACCESS ជាមួយឯកឧត្តម លូគ អាណុល អគ្គរាជទូតរង អូស្ត្រាលីប្រចាំនៅកម្ពុជា ហើយដែលមានសមាសភាពចូលរួម មានលោកជំទាវ ទទួលបន្ទុក និងលោកជំទាវ អភិបាលរងខេត្ត លោកជំទាវ ប្រធានគ.ក.ស.ក និងលោកស្រីប្រធានមន្ទីរនៃខេត្តទាំង៦ រួមមានខេត្តសៀមរាប កំពង់ចាម កំពង់ស្ពី រតនគិរី ត្បូងឃ្មុំ និងព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម អគ្គរាជទូតរង ក្នុងរយៈពេលបំពេញបេសកកម្មនៅប្រទេសកម្ពុជា ហើយបានរួមចំណែកសហការល្អជាមួយក្រសួងកិច្ចការនារី ក្នុងការអនុវត្តកម្មវិធី ACCESS។ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចូលរួមចំណែក និងផ្តល់កិច្ចការពារដល់អ្នកផ្តល់សេវាក្រុមងាយរងគ្រោះពីជំងឺកូវីដ-១៩។