វគ្គបណ្តុះបណ្តាលស្តីពីសកម្មភាពថ្នាក់ភូមិនដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចនានា

វគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ដល់ជនបង្គោលថ្នាក់តំបន់ស្តីពីការជួញដូរមនុស្ស រៀបចំដោយនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី(កកន) បានចាប់ផ្តើមបើកកាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ នៅមន្ទីរកិច្ចការនារី ខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើក្រោមអធិបតីភាព លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ពៅ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារី ខេត្តស្វាយរៀង។ ក្នុងវគ្គសិក្សានេះមានសិក្ខាកាមចូលរួម ៤២នាក់ (ប្រុស៥នាក់) សុទ្ធតែជាមន្រ្តីបង្គោលថ្នាក់ក្រោមជាតិមកពីមន្ទីរកិច្ចការនារីចំនួន៧ មានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កណ្តាល រាជធានីភ្នំពេញ និងខេត្តស្វាយរៀងជាម្ចាស់ផ្ទះ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពមន្ត្រីបង្គោលទាំងនោះអោយមានលទ្ធភាពអាចធ្វើសកម្មភាពថ្នាក់តំបន់ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសការធ្វើចំណាក់ស្រុកអោយកាន់តែមានប្រសិទ្ធិភាពល្អ។ ច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានដាក់អោយប្រើប្រាស់កាលពីឆ្នាំ២០០៨។ អំពើជួញដូរមនុស្សជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ជនណាដែលលក់ដូរមនុស្សត្រូវផ្តន្ធាទោសដាក់ពន្ធធានាគារពីប្រាំពីរ(៧)ដល់១៥(ដប់ប្រាំ)ឆ្នាំ ប្រសិនជនរងគ្រោះជាអនិតិជនត្រូវដាក់ពន្ធធានាគារពី១៥ឆ្នាំដល់២០ឆ្នាំ។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *