ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៧ ឆ្នាំទី១១
ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៧ ឆ្នាំទី១១ ទាញយកឯកសារ
ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៧ ឆ្នាំទី១១ ទាញយកឯកសារ
សិក្ខាសាលានេះប្រារព្ធឡើង នៅខេត្តកំពង់ឆ្នាំង ពីថៃ្ងទី១៣ ដល់ ថៃ្ងទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុង គោលបំណង៖ -យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឯកសារវិភាគលើការអនុវត្តគោលនយោបាយ ឆ្លើយតបនឹងការអនុវត្តអនុសញ្ញា CEDAW នៅកម្ពុជា – ពិភាក្សាលើក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌច្បាប់ គោលនយោបាយ និងឯកសារពាក់ព័ន្ធនឹងសិទ្ធិស្រ្តី ដែលមានសង្គតិភាពទៅនឹងអនុសញ្ញា CEDAW – ពិភាក្សាលើវិធីសាស្រ្តវិភាគ និងវាយតម្លៃផលប៉ះពាល់លើការអនុវត្តគោលនយោបាយ និងការអនុវត្តអនុសញ្ញាCEDAW – ពិនិត្យលើទិដ្ឋភាពរួម និងឥទ្ធិពលនៃថវិកាឆ្លើយតបយេនឌ័រ និងអនុសញ្ញាស៊ី-ដ – កំណត់យុទ្ធសាស្រ្តថ្មីៗ ដើម្បីពង្រឹងការអនុសញ្ញាCEDAW និងការអនុវត្តគោលនយោបាយ ក្នុងការពារសិទ្ធិស្រ្តី និងឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល។ នៅថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានរៀបចំសិក្ខាសាលាពិគ្រោះ យោបល់យោបល់ ស្តីពីការវិភាគលើការអនុវត្តគោលនយោបាយ ឆ្លើយតបនឹងអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការ រើសអើងប្រឆាំងនារីភេទ (CEDAW) ក្រោមអធិបតីភាព លោកជំទាវ អ៊ូ វ័ឌី…
ការផ្សព្វផ្សាយនេះ ប្រារព្ធឡើងនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រៀបចំឡើងដោយក្រសួងកិច្ចការនារី ឧបត្ថម្ភដោយអង្គការ Save the Children និងអង្គការ UNICEF ក្នងគោលបំណង ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅយុទ្ធសាស្ត្រស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ទៅដល់ស្ថាប័នដៃគូពាក់ព័ន្ធ ក្រោមអធិបតីថ្នាក់ដឹកនាំ ក្រុមយុវជន និងនាយកដ្ឋានពាក់ព័ន្ធក្រសួងកិច្ចការនារី ក្រុមប្រឹក្សាកម្ពុជា ដើម្បីស្ត្រី ក្រុមការងារបច្ចេកទេសចំនួន០៩ក្រសួងមាន ក្រសួងមហាផ្ទៃ ក្រសួង អប់រំយុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ក្រសួង ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី អង្គការ SAVE THE CHILDREN, UNICEF, ICS SP , SSC និងសាកលវិទ្យាល័យភ្នំពេញ ក្រុមប្រឹក្សា ខេត្តមាន ត្បូងឃ្មុំ ព្រៃវែង កណ្តាល សៀមរាប…
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរដល់ សិស្សនារីឆ្នើមទិន្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ មកពីវិទ្យាល័យនៅរាជធានីភ្នំពេញនិងខខេត្តកណ្តាល សរុប ១១៧នាក់។ រូបភាពផ្សេងទៀត៖ http://bit.ly/BacII2017
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានរៀបចំ ស្តីពី ស្តីពីកិច្ចការស្រ្តី និងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារីជាមួយអង្គការជាតិ និងអន្តរជាតិ ក្នុងគោលបំណង យល់ដឹងពីកិច្ចការស្រ្តី និងអាស៊ាន យល់ដឹងពីសារៈសំខាន់ និងដំណើរការនៃធ្វើ លិខិតគាំទ្រដើម្បីចុះកិច្ចព្រមព្រៀង ជាមួយដៃគូរអភិវឌ្ឍន៍ដល់ថ្នាក់ជាតិ និងក្រោមជាតិ ចាប់ពីថ្ងៃទី ២៥ ដល់ ២៧ តុលា ឆ្នាំ ២០១៧ ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកស្រី ស៊ូ ម៉ានី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ។ ព្រមទាំងមានការចូលរួមពី មន្រ្តីមកពីបណ្តាលចំនួន៩ ខេត្តកំពង់ធំ ដែលមកពីខេត្ត កំពង់ធំ កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន និង សៀមរាប ដែលមានអ្នកចូលរួមសរុ ប្រមាណ ៥០នាក់។
លោកជំទាវ វេជ្ជ. អឹុង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានចូលរួមជាប្រធានគណៈអធិបតី ដើម្បីផ្តល់ពានរង្វាន់ចំនួនពីរ ដល់បេក្ខជនដែលបានទទួលជ័យលាភី គឺ លោកស្រី ចេន សុភាព ដែលជាស្ថាបនិកកីតម្បាញខ្មែរ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ លោកស្រី ចេន សុភាព បានទទួលពាន់រង្វាន់ចំនួន ០២ ព្រមគ្នា៖ -ពានង្វាន់ទី១ ទទួលជ័យលាភីក្នុង “វេទិកាកម្ពុជាជជែកដេញដោលពីភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “បុគ្គលិកគ្រប់គ្នានឹងអាចក្លាយជាអ្នកដឹកនាំ ប្រសិនបើស្ថាប័ននីមួយៗមានផ្នែកអភិវឌ្ឍភាពជាអ្នកដឹកនាំដ៏ល្អ” និងពានរង្វាន់ទី២ ទទួលជ័យលាភីក្នុង វេទិកាជជែកដេញដោលពីភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “អ្នកដឹកនាំអស្ចារ្យ គឺជាមនុស្សដែលមានភាពដាក់ខ្លួនអស្ចារ្យ”។ នាឱកាសនោះមានអ្នកចូលរួមក្នុងវេទិកានេះដូចជា លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា សហគ្រិនជាស្ត្រីនិងបុរស មកពីបណ្តាស្ថាប័នឯកជន និងសិស្សនិស្សិត សរុបប្រមាណ ២៤០នាក់។
ថៃ្ងទី១១/១២ ខែតុលាឆ្នាំ២០១៧ កម្មវិធីអំពើទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានាបានរៀបចំធើ្វសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពលោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ធ្វើនៅផ្ទះសំណាក់ បុណ្យនី រាជធានីភ្នំពេញ។ សមាសភា្ពចូលរួម៖ ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ កិច្ចការនារីរាជធានី ខេត្ត និងនាយកដ្ឋានពាក់ពន្ធ័ក្រសួងកិច្ចការនារី ដែលមានចំនួនសរុប៦០នាក់ (ស្រី៥៦នាក់) ក្នុងគោលបំណង ដើម្បីបានដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងផ្លាស់ផ្តូរបទពិសោធន៏ពីគ្នាទៅវិញទៅមក។
លោកជំទាវ ឃឹម ចរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមជាគណៈអធិបតី បើកកម្មវិធី វេទិកាភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “ការបង្កើតបរិយាកាសដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ” ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី ១០-១២ តុលា ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC )។ អ្នកចូលរួមមានដូចជា ស្រ្តីថ្នាក់ដឹកនាំមកពីសហគ្រិននៅកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ និងនិស្សិតសរុបប្រមាណ ២០០នាក់។ សំនួរយកមកពិភាក្សាមានចំនួនពីរសំខាន់ៗគឺ (១)តើបង្កើតបរិយាកាសយ៉ាងដូចម្តេច ដើម្បីឲ្យមនុស្សម្នាក់ៗក្លាយជាអ្នកដឹកនាំ? (២) តើស្ថាប័នគ្រួសារ ស្ថាប័នអប់រំ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ត្រូវបង្កើតបរិយាកាសយ៉ាងម៉េច ដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ?
ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ផ្នែកនីតិកម្មនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស) បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ប្រពឹត្តឡើងរយះពេលបីថ្ងៃ ក្រោមអធិបតីភាព លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស និងលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានសមាសភាពចូលរួមជា ប្រធាន ឬអនុប្រធានមន្ទីរកិច្ចការនារី ផែនការ សុខាភិបាល សង្គមកិច្ច និងអតីតយុទ្ធជន យុវនីតិសម្បទា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងកងរាជអាវុធហត្ថ…
ក្រសួងកិច្ចការនារី សូមអញ្ជើញបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនៅទីស្តីការក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត នាសម័យប្រឡងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការតម្រង់ទិស ដល់មន្ត្រីរាជការថ្មី ក្រសួងកិច្ចការនារី” ដែលនឹងប្រព្រឹត្តទៅចាប់ទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកិច្ចការនារី។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០១៧ ៣៣៣ ៦១៣ / ០១៦ ៦១២ ៤៥៩
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍