កាលពីថ្ងៃពុធ ៤កើត ដល់ ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ដល់១៧ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី រីសត ខេត្តសៀមរាប នាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី តាមរយៈកម្មវិធីមូលនិធិហ្រេត្វហូឡូ (FHF) គម្រោងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងការថែទាំសុខភាពភ្នែក បានរៀបចំសិក្ខាសាលាពិនិត្យឡើងវិញពី វឌ្ឍនភាព និងសមិទ្ធផលការងារយៈពេល ៧ខែនៃឆ្នាំ២០១៨ និងការពង្រឹងសមត្ថភាពក្រុមការងារថ្នាក់ជាតិ ក្រោមអធិបតីលោកជំទាវ ពេជ ពិទូរ្យដ្ឋា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានសមាសភាពចូលរួមសរុបចំនួន២៦នាក់ មកពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្រ្តីនាយកដ្ឋានស្រ្តីនិងសុខភាព,អ្នកតំណាងពីនាយកដ្ឋានព័ត៌មាន និងនាយកដ្ឋានយេនឌ័រ នៃក្រសួងកិច្ចការនារី និងតំណាងមូលនិធិហ្រ្វេតហូឡូ។ សិក្ខាសាលានេះ មានគោលបំណង ពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល៧ខែ នៃឆ្នាំ២០១៨ និងផែនការបន្ទាប់សម្រាប់អនុវត្តការងាររយៈពេល៥ខែ ខាងមុខទៀត មុននឹងគម្រោងបញ្ចប់។ កំណត់នូវភាពខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។ ពង្រឹងសមត្ថភាពមន្រ្តីនាយកដ្ឋានស្រ្តី និងសុខភាព និងអ្នកពាក់ព័ន្ធពីជំនាញក្នុងការសម្របសម្រួលការតាមដាននិងការសរសេររបាយការណ៍ និងសង្កេតមើលការរៀបចំវេទិកាសម្រាប់ស្រ្តី និងក្មេងស្រីដែលរៀបចំដោយមន្ទីរកិច្ចការនារីខេត្ត…