
Similar Posts

គម្រោងថ្មីជំរុញឲ្យស្ត្រីខ្មែរចូលប្រឡូកនយោបាយច្រើនជាងមុន
គម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ត្រូវបានរំពឹងថា នឹងអាចរួមចំណែកធ្វើឲ្យតំណាងរបស់ស្ត្រីកម្ពុជាក្នុងវិស័យនយោបាយមានការកើនឡើង ហើយស្ត្រីវ័យក្មេងកម្ពុជានឹងចូលរួមក្នុងសកម្មភាពនៃដំណើរការបោះឆ្នោតខាងមុខច្រើនជាងមុន។ ភ្នំពេញ — ការរើសអើងស្ត្រីក្នុងវិស័យនយោបាយ ការដាក់ឲ្យស្រ្តីឈរឈ្មោះជាបេក្ខភាពបោះឆ្នោតនៅលេខរៀងក្រោយគេ និងកង្វះការផ្សព្វផ្សាយព័ត៌មានជុំវិញភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាកត្តាសំខាន់ៗដែលធ្វើឲ្យចំនួនតំណាងស្ត្រីកម្ពុជាក្នុងវិស័យនយោបាយនៅតែមានចំនួនតិចតួច។ កង្វះចំនួនស្រ្តីក្នុងវិស័យនយោបាយ បានធ្វើឲ្យគោលនយោបាយជាតិកម្ពុជា មិនទាន់អាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រីកម្ពុជាបាន។ បើទោះជាស្ត្រីនៅកម្ពុជាមាន៥២% នៃចំនួនប្រជាជនសរុបក្តី ប៉ុន្តែចំនួនស្ត្រីដែលមានតួនាទីក្នុងកិច្ចការនយោបាយ និងធ្វើសេចក្តីសម្រេចចិត្តទៅលើបញ្ហាសំខាន់ៗក្នុងសង្គមនៅតែមានចំនួនតិចតួចនៅឡើយ។ ការរើសអើងលើស្ត្រីក្នុងវិស័យនយោបាយ ការមិនឲ្យតម្លៃស្ត្រីជាបេក្ខនារីក្នុងការដណ្តើមយកសំឡេងឆ្នោត និងកង្វះការផ្សព្វផ្សាយព័ត៌មានជុំវិញភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាឧបសគ្គរាំងស្ទះចម្បងៗដែលមិនអនុញ្ញាតឲ្យស្ត្រីក្លាយជាតំណាងស្ត្រីក្នុងវិស័យនយោបាយ។ នេះបើយោងតាមកិច្ចពិភាក្សាមួយក្នុងកម្មវិធីប្រកាសបើកការអនុវត្តគម្រោងស្ត្រីក្នុងវិស័យនយោបាយ នាថ្ងៃពុធនេះ ស្របពេលដែលការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨កាន់តែខិតជិតមកដល់។ គម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ត្រូវបានរំពឹងថា នឹងអាចរួមចំណែកធ្វើឲ្យតំណាងរបស់ស្ត្រីកម្ពុជាក្នុងវិស័យនយោបាយមានការកើនឡើង ហើយស្ត្រីវ័យក្មេងកម្ពុជានឹងចូលរួមក្នុងសកម្មភាពនៃដំណើរការបោះឆ្នោតខាងមុខច្រើនជាងមុន។ ថ្លែងនៅក្នុងកម្មវិធីបើកការអនុវត្តគម្រោងនេះ លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ចំនួនស្ត្រីកម្ពុជាចូលរួមក្នុងនយោបាយ កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ាន។ លោកស្រីលើកឡើងពីមូលហេតុ ដែលស្រ្តីគប្បីចូលរួមនយោបាយឲ្យកាន់តែច្រើន។ លោកស្រីរដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ស្ត្រីក៏ចង់បានស្រ្តីជាសំឡេងខ្លួនដែរ លើកបញ្ហារបស់ខ្លួនឯង ដែលកន្លងមកស្ត្រីឃើញថា អ្នកដែលធ្វើនយោបាយ លោកមិនបានលើកបញ្ហាខ្លួនឲ្យពិតជាក់ស្តែង ដោយសារលោកមិនបានជួបបញ្ហាហ្នឹងដោយខ្លួនគាត់។ ទី២ ស្ត្រីដឹកនាំជីវិតខ្លួនខុសពីបុរស។ យើងពាក់ព័ន្ធលើរឿងសង្គមកិច្ចច្រើន។ ទី៣ តាមរដ្ឋធម្មនុញ្ញចែងថា តាំងពីកំណើតមក ប្រជាពលរដ្ឋគ្រប់រូបទាំងបុរស និងស្ត្រីមានសិទ្ធិស្មើគ្នា»។ លោកជំទាវ…

លោកជំទាវ គង់ សូរីតា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូសិន ថេកណឡជី (Ocean Technology Co.,Ltd) បានឧបត្ថម្ភ សៀវភៅ Dare to Dream ចំនួន៥០ក្បាល ដល់ក្រសួងកិច្ចការនារី
សៀវភៅ “ Dare to Dream (ហ៊ានសុបិន្ត)”៖ លោកជំទាវ គង់ សូរីតា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូសិន ថេកណឡជី (Ocean Technology Co.,Ltd) បានឧបត្ថម្ភ សៀវភៅ Dare to Dream ចំនួន៥០ក្បាល ដល់ក្រសួងកិច្ចការនារីតាមរយៈកម្មវិធីយេនឌ័រ (LWGE)។ សៀវភៅទាំងនេះអាចរកអានបាននៅបណ្ណាល័យរបស់ក្រសួងកិច្ចការនារី និងនៅតាមប្រអប់ឯកសារយេនឌ័រ (Gender Corner) ក្នុងបណ្ណាល័យរបស់សកលវិទ្យាល័យចំនួន៤ដូចជា៖ សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលវិទ្យាល័យកម្ពុជា។ សៀវភៅនេះពិពណ៌នាពីបទពិសោធន៍របស់លោកជំទាវដែលជាផ្លូវទៅកាន់ភាពជោគជ័យ ព្រមទាំងជំរុញឱ្យអ្នកអានឆ្លុះបញ្ចាំងពីអ្វីដែលអ្នកពិតជាចង់បានដើម្បីបានជីវិតមួយមានសុភមង្គល។ ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។

វគ្គបណ្តុះបណ្តាល ស្តីពី សុខមាលភាពសង្គម
ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានស្រ្តីនិងការអប់រំ នៃក្រសួងកិច្ចការនារី បានរៀបចំ នៅខេត្តរតនគីរី ក្រោមអធិបតីភាពលោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីជួយឲ្យស្រ្តីនិងក្មេងស្រី បានយល់ដឹងពីសិទ្ធិទទួលបានការគ្រប់គ្រងអចលនទ្រព្យ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងសិល្ប:ក្នុងការរស់នៅប្រកបដោយសមធម៌យេនឌ័រ។ មេរៀនវគ្គបណ្តុះបណ្តាលមាន៖ ១.ភេទនិងយេនឌ័រ ២.តម្រូវការយេនឌ័រ ៣.សមធម៌និងសមភាពយេនឌ័រ ៤.ស្រ្តីនិងកម្មសិទ្ធិដីធ្លី ៥.សិល្ប:ក្នុងការនិយាយនិងចរចា ៦.ដំណើរជីវិត ៧.សិល្ប:ក្នុងការរស់នៅ ៨.ការប្រាស្រ័យទាក់ទង ៩.តួនាទីស្វាមីនិងភរិយា ១០.តួនាទីមាតាបិតា និងបុត្រធីតា ១១.អត្រានុកូលដ្ឋាន ១២.សំបុត្រកំណើត ១៣.សំបុត្រអាពាហ៏ពិពាហ៏ ១៣. សំបុត្របរណៈភាព សិក្ខាកាមចូលរួមសរុបចំនួន៤១នាក់ (ប្រុស៧នាក់)។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៦ នៅសាលមហោស្រព កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមអបអរសាទរទិវា អន្តរជាតិនារី ៨ មីនា ២០១៧ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “ស្ត្រី ដើម្បីសុខសន្តិភាព និង វឌ្ឍនភាព” ។ នៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ស្ត្រីកម្ពុជា ត្រូវខិតខំពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀតលើចំណេះដឹង ជំនាញ រក្សាភាពម៉ឺងម៉ាត់ ឧស្សាព្យាយាម អំណត់អត់ធនចូលរួមក្នុងគ្រប់កិច្ចការ និងក្នុងតួនាទីធ្វើសេចក្តីសម្រេចនានា ដោយសារស្ត្រីជាភ្នាក់ងារនាំមកនូវការផ្លាស់ប្តូរឥរិយាបទ ឆ្ពោះទៅបង្កើនសេចក្តីសុខសុវត្ថិភាព និងភាពចម្រើនរុងរឿងក្នុងគ្រួសារ សង្គម និងប្រទេសជាតិ ដូចមានចែកក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា”ស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច…

ការចូលសម្តែងការគួរសមរបស់ឯកឧត្តម Ermemegildo Kupa Lopes អគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើតចំពោះលោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអនុញ្ញាតជូន ឯកឧត្តម Ermemegildo Kupa Lopes អគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើត ចូលសម្តែងការគួរសម កាលពី ថ្ងៃ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ ឯកឧត្តមអគ្គរដ្ឋទូតបានរំលឹកពីស្មាដៃរបស់ លោកជំទាវរដ្ឋមន្រ្តីក្នុងភាពជាអ្នកដឹកនាំ ដើម្បីកែប្រែស្ថានភាពស្រ្តីនៅប្រទេសកម្ពុជា ដើម្បីសម្រេចបានសមភាពយេនឌ័រ។ ឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងពីប្រវត្តិសាស្រ្តនៃការទាមទារឯករាជ្យរបស់ប្រទេសទីម័រខាងកើត និងការអភិវឌ្ឍន៍ប្រទេសឱ្យឈានទៅមុខជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូតមានប្រសាសន៍កោតសរសើរពីវីរៈភាព និងការដឹកនាំប្រទេសកម្ពុជា ឱ្យសម្រេចបានវឌ្ឍនភាព និងរក្សាសន្តិភាព សន្តិសុខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំង រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំប្រឹងប្រែង ទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩ បានយ៉ាងល្អ។ លោកជំទាវរដ្ឋមន្រ្តី ក៏មានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត។ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល ។ សព្វថ្ងៃ ប្រទេសកម្ពុជាមានសន្តិភាព…

នៅក្នុងបរិការណ៍កូវីដ-១៩ បានបង្រៀនយើងឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងរួបរួមគ្នាជំនះឧបសគ្គ
នៅក្នុងបរិការណ៍កូវីដ-១៩ បានបង្រៀនយើងឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងរួបរួមគ្នាជំនះឧបសគ្គ ដើម្បីឆ្ពោះទៅកាន់អនាគតក្រោយវិបត្តិកូវីដ-១៩ ទទួលបានភាពរុងរឿង និងភាពរីកចម្រើនដោយបរិយាប័ន្ន។