
Similar Posts

លិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
លិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលថ្លៃថ្លាឧត្តុងឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះពិធីចម្រើនព្រះជន្ម គម្រប់ព្រះជន្ម៦៨ យាងចូល៦៩ព្រះវស្សា។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ
នារសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ។ ក្នុងជំនួបនោះដែរ បានពិភាក្សាលើប្រធានបទ ការបញ្ជ្រាបយេនឌ័រ និងការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដោយផ្អែកលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីកិច្ចការនារី ឱ្យចេះធ្វើការជាមួយក្រសួងពាក់ព័ន្ធ៨ផ្សេងទៀត។ ក្រៅពីកិច្ចពិភាក្សារលើប្រធានបទនេះ JICA និងក្រសួងកិច្ចការនារីក៏ចូលរួមកិច្ចសហការប្រយុទ្ធប្រឆាំងនៃការរីករាលដាលកូវីដ១៩ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចស្រ្តី ឱ្យចេះអនាម័យ ចេះទប់ស្កាត់នឹងជំងឺនេះ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍។ គម្រោងថ្មីមួយទៀតដែល JICA និងក្រសួងកិច្ចការនារី ក៏មានគោលបំណងធំៗ ៣ដែរគឺ ជួយស្ត្រីជាសហគ្រិន (ចាប់ពីអាយុ១៧ឆ្នាំ រហូតដល់៣០ឆ្នាំ) ជាស្ត្រីម្ចាស់សហគ្រិន និងសហគ្រិនតូច-មធ្យម។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្វាយព្រះពរ សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្វាយព្រះពរ សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃព្រះរាជពិធីចំរើនព្រះជន្មគម្រប់៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ខិតជិតចូលមកដល់ គណ:ប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ខេត្តក្រុង ដឹកដោយលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងទ័ពនៃវរសេនាតូចលេខ២
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ខិតជិតចូលមកដល់ គណ:ប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ខេត្តក្រុង ដឹកដោយលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងទ័ពនៃវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ស្ថិតក្នុងស្រុកសៀមប៉ាង ព្រំប្រទល់ប្រទេសឡាវ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និងពលទាហាន លោកជំទាវរដ្ឋមន្រ្តីក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹកគិតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនវីរៈជនការពារមាតុភូមិកម្ពុជាយើង។តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងកិច្ចការនារី លោកជំទាវរដ្ឋមន្រ្តីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការថែរក្សាការពារ បូរណភាពទឹកដី ជាពិសេសការអនុវត្តន៍យ៉ាងម៉ើងម៉ាត់បំផុត នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន គឺ “ខិតខំការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ”។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី…

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW)
ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ផ្នែកផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) ដែលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ ប្រពឹត្តិឡើងរយៈពេលបីថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៍មាន និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស និងលោកនាយករងរដ្ឋបាលខេត្តកំពង់ធំ និងមានសមាសភាពចូលរួមអន្តរក្រសួងចំនួន១៤ និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ សរុបចំនួន៤៥ នាក់ (ស្ត្រី២៨នាក់) ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល តាមកម្មវិធី(BP) ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងផ្តល់ និងបង្កើនចំណេះដឹងដល់អ្នកចូលដូចជា៖ – យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឯកសារវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការការអនុវត្តអនុសញ្ញា (ស៊ី-ដ…

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧