
Similar Posts

ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា)
នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២២ មានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្រ្តីនៅក្នុងវិស័យសុខភាព តាមរយៈគម្រោង «លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដែលបច្ចុប្បន្ននេះ ជំងឺមិនឆ្លងកំពុងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក និងនៅប្រទេសកម្ពុជា ជាពិសេស ស្ត្រីនិងក្មេងស្រី ។ គម្រោងរយៈពេល ៥ឆ្នាំ ដែលមានពាក្យស្លោកថា “សុខភាពស្ត្រីល្អ កម្ពុជាកាន់តែប្រសើរ” នឹងផ្តល់ អត្ថប្រយោជន៍ផ្ទាល់ដល់ស្ត្រី និងគ្រួសារ ប្រមាណ ៤៨00នាក់ ក្នុង១ឆ្នាំ នៅខេត្តកំពង់ចាម…

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាចំនួន២ខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សាពោធិសត្វ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាចំនួន២ខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សាពោធិសត្វ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកអភិបាលស្រុកកណ្តាលស្ទឹង លោកស្រីមេឃុំពោធិសត្វ មេភូមិតាឡឹក លោកគ្រូ អ្នកគ្រូ និងតំណាងមាតាបិតាសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិសត្វសរុបប្រមាណជាង១០០នាក់។ អគារសិក្សាចំនួន២ខ្នងនេះ ឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា តាមរយៈក្រសួងកិច្ចការនារី ក្រោម «គម្រោងឆាប់ទទួលបានផល (Quick Impact Project) » ដែលមានទឹកប្រាក់សរុបចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និង សិស្សានុសិស្សចំនួន៣៣៥នាក់ ស្រី១៥៥នាក់ នឹងទទួលផលពីគម្រោងនេះ។ អគារសិក្សា២ខ្នងនេះ ចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៩…

សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ
លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុង សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហសត្បិ៍ ៨រោច ខែភទ្របទ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។ សិក្ខាសាលានេះមានគោលបំណង៖ ១) ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៨-២០៣០ ។ ២) ដើម្បីផ្សព្វផ្សាយលទ្ធផល និងផលិតផលចំណេះដឹងដែលផលិតដោយក្រសួងកិច្ចការនារី ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថានដែលជាស្ថាប័នប្រតិបត្តិក្នុងការជួយសម្របសម្រួលការងារបម្រែបម្រួលអាកាសធាតុជាមួយក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍសំខាន់ៗ រួមមាន មូលនិធិអភិវឌ្ឍន៍ (NORDIC) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រជាធនធានថវិកានិងបច្ចេកទេស ក្នុងការអនុវត្តផែនការសកម្មភាពក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ។ លោកជំទាវរដ្ឋមន្រ្តីក៏បាន ធ្វើការកោតសរសើរដល់គណៈកម្មាធិការដឹកនាំ និងសម្របសម្រួលការងារ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ក្រសួងកិច្ចការនារី (GCCC) សម្ព័ន្ធភាពនៃអង្គការ…

កិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G)
កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២:៣០រសៀល ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) និងដោយមានការចូលរួមពីសហសម្របសម្រួលដោយលោកស្រី Sonali Dayaratne, UNDP Deputy Resident Representative និងលោកស្រី Ms. Kamei Haruko, ប្រធាន JICA ប្រចាំនៅកម្ពុជា ព្រមទាំងសមាជិក សមាជិកាពីតំណាងក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍,អង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុបអ្នកចូលរួម១០៥នាក់ (ស្រ្តី៩០ បុរស១៥)។ កិច្ចប្រជុំផ្តោតលើ៖ របៀបវារៈទី១៖ បង្ហាញវឌ្ឍនភាពគន្លឹះៗ និងទិសដៅបន្ត • វឌ្ឍនភាពនៃសូចនាករតាមដានរួមគ្នា (JMI – Joint Monitoring Indicators) ស្តីពីយេនឌ័រ • ផែនទីបង្ហាញផ្លូវ…

គម្រោងកម្មវិធី ACCESS នៃជំនួយអូស្រ្តាលី និងអង្គការ UNFPA បានរៀបចំកិច្ចប្រជុំលើកទី២៤ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV)
ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយអង្គការ UNWomen, , គម្រោងកម្មវិធី ACCESS នៃជំនួយអូស្រ្តាលី និងអង្គការ UNFPA បានរៀបចំកិច្ចប្រជុំលើកទី២៤ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណង: ស្នើសុំការគាំទ្រពីសមាជិកក្រុមការងារបច្ចេកទេស(TWGG-GBV) ដើម្បីអនុម័តលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ធ្វើបច្ចុប្បន្នភាពផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១(AOP) ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី២០១៩-២០២៣។ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗពីការឆ្លើយតបសេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងបរិបទកូវីត-១៩ ។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមរបស់ក្រុមការងារ (TWGG-GBV) សរុប ៩៨ នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៧ក្រសួង អង្គការសង្គមស៊ីវិល ចំនួន ២២ និងអង្គការដៃគូអភិវឌ្ឍន៍ មានចំនួន ០៣។ ជាលទ្ធផលកិច្ចប្រជុំបានគាំទ្រលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ដែលគោលការណ៍នេះអភិវឌ្ឍន៍ឡើង ដើម្បីប្រើប្រាស់ធ្វើជាធនធានបន្ថែមទៅលើឯកសារសម្រុះសម្រួលនានាដែលមានស្រាប់ ហើយផ្តោតសំខាន់ទៅលើ ថាតើការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី អាចកម្រិតឱ្យប្រើប្រាស់បាននៅពេលណានិងដោយរបៀបណា ដើម្បីធានានូវគោលការណ៍នីត្យានុកូលភាព និងភាពសមស្របដែលការពារសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រីរងគ្រោះជាចម្បង។ ឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី បានដាក់ឆ្លងកិច្ចប្រជុំថ្នាក់បច្ចេកទេសចំនួន៤លើក ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងកិច្ចការនារីចូលរួមពិភាក្សាផ្តល់ធាតុចូលដោយ តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធរួមមាន…

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW)
ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ផ្នែកផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) ដែលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ ប្រពឹត្តិឡើងរយៈពេលបីថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៍មាន និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស និងលោកនាយករងរដ្ឋបាលខេត្តកំពង់ធំ និងមានសមាសភាពចូលរួមអន្តរក្រសួងចំនួន១៤ និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ សរុបចំនួន៤៥ នាក់ (ស្ត្រី២៨នាក់) ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល តាមកម្មវិធី(BP) ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងផ្តល់ និងបង្កើនចំណេះដឹងដល់អ្នកចូលដូចជា៖ – យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឯកសារវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការការអនុវត្តអនុសញ្ញា (ស៊ី-ដ…