
Similar Posts

សិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ
ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ ក្នុងគោលបំណង បង្កើនការយល់ដឹងពីក្របខណ្ឌជាតិ អន្តរជាតិ និងស្វែងរកទិសដៅអាទិភាពតាមវិស័យនានា ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ចំពោះស្ត្រីពិការ។ សិក្ខាសាលានេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ក្រសួងនិងមន្ទីរកិច្ចការនារី ២៥ រាជធានី ខេត្ត តំណាងក្រសួងពាក់ព័ន្ធ ផ្នែកឯកជន អង្គការសង្គមស៊ីវិល និងសមាគមជនពិការ ។ សិក្ខាសាលានេះធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។

សារលិខិតជូនពរ៖ សូមគោរពជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
សារលិខិតជូនពរ៖ សូមគោរពជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាទីគោរពដ៏ខ្ពង់ខ្ពស់។

លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តបណ្ឌិតអុឹង កន្ថាផាវី
នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តបណ្ឌិតអុឹង កន្ថាផាវី រដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារី ចូលរួមគោរពព្រះវិញ្ញាក្ខន្ធ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ឆ្នាំ ដោយព្រះរោគាពាធ ។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងធ្វើពិធីប្រគល់ និងទទួលបរិក្ខារការពារ និងសំភារៈអប់រំ ពីជំងឺកូវីដ-១៩ សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨ ឧបត្ថម្ភគាំទ្រ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ។ មន្ទីរកិច្ចការនារីខេត្តចំនួន៨ នឹងទទួលបានអត្ថប្រយោជន៍ពីគ្រោងការណ៍នេះ រួមមាន កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ សៀមរាប ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។ ពិធីប្រគល់សម្ភារៈធ្វើនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះទស្សនៈកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងតំបន់ទេសចរណ៍ប្រាសាទអង្គរ ខេត្តសៀមរាប
(សៀមរាប)៖ នៅថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំងសហការី បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តសៀមរាប ដែលអមដំណើរដោយលោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារី ខេត្តសៀមរាប រួមទាំងមន្ត្រីរាជការមន្ទីរខេត្ត ។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានគោលបំណងស្វែងយល់អំពីវឌ្ឍនភាព និងតម្រូវការបន្ថែមរបស់មជ្ឈមណ្ឌល នៅពេលស្ថានការក្រោយ Covid-19ត្រូវបញ្ចប់ ដើម្បីបង្កើនចង្វាក់ផលិតកម្ម និងស្វែងរកទីផ្សារ ដូចជា៖ រៀបចំវេទិការជាមួយនឹងវិស័យឯកជនដើម្បីឲ្យតំណាងមជ្ឈមណ្ឌល វិស័យឯកជន អ្នកផលិតក្នុងសហគមន៍ និងសហគ្រិនមានឱកាសពិគ្រោះយោបល់លើតម្រូវការទីផ្សារ។ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនទៅលើការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភស្ត្រីផ្នែកបច្ចេកវិទ្យាបន្ថែមទៅលើការអភិវឌ្ឍធុរកិច្ចតាមអនឡាញក្រោយ Covid-19។ ចំពោះវគ្គបណ្តុះបណ្តាលដែលបានធ្វើកន្លងមក លោកជំទាវបានសំណូបពរឲ្យធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សា ផ្នែកសិប្បកម្មឲ្យទាន់សម័យទៅលើតម្រូវការទីផ្សារ។ ក្នុងនោះផងដែរលោកជំទាវបានណែនាំប្រធានមជ្ឈមណ្ឌលឲ្យរៀបចំសកម្មភាពឲ្យមានភាពទាក់ទាញដៃគូឲ្យមករៀបចំសឹក្ខាសាលានៅក្នុងមជ្ឈមណ្ឌល និងភ្ញៀវទេសចរណ៍ឲ្យចុះទស្សនកិច្ខមជ្ឈមណ្ឌលដោយបង្ហាញសកម្មភាពផលិតកម្ម និងផលិតផលចុងក្រោយរបស់ខ្មែរ រួមទាំងការធ្វើបដសណ្ឋារកិច្ច។ ហើយនារសៀលថ្ងៃដដែល លោកជំទាវរដ្ឋមន្ត្រីបានបន្តដំណើរទស្សនកិច្ចការជួសជុលប្រសាទកណ្តាលស្រះស្រង់ និងដឹកនាំក្រុមការងារជិះកង់នៅបរិវេណប្រសាទអង្គរដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យទេសចរណ៍វប្បធម៌ និងការធ្វើលំហាត់ប្រាណដើម្បីសុខភាព ។

លោកជំទាវរដ្ឋមន្រ្តី ជួបពិភាក្សាជាមួយលោកស្រី Barbara Bylenga ប្រធានអង្គការ SHE-CAN
លោកជំទាវរដ្ឋមន្រ្តី ជួបពិភាក្សាជាមួយលោកស្រី Barbara Bylenga ប្រធានអង្គការ SHE-CAN ដើម្បីពិភាក្សារកវិធីសាស្រ្តដើម្បីបង្កើនចំនួនក្មេងស្រីប្រលងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិក។ សូមចុចតំណភ្ជាប់ www.shecan.global ដើម្បីទទួលបានព័ត៌មានពីនីតិវិធី និងដំណើរការនៃការជ្រើសរើសបេក្ខជនសម្រាប់ការប្រលង។