
Similar Posts

ប្រកាសរួម ស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ។
ប្រកាសរួម ស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ។

ពិធីអបអរសាទរខួបទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” នៅទីស្តីការក្រសួងមហាផ្ទៃ
សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនបាច់ផ្កាដល់លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនាដែលប្រារពឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមនៅក្នុងវេទិកាស្រ្តីចិន-អាស៊ាន ឆ្នាំ២០២៣ (2023 China-ASEAN Women’s Forum) ដែលបានរៀបចំនៅទីក្រុងលីចូវ (Liuzhou) ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមនៅក្នុងវេទិកាស្រ្តីចិន-អាស៊ាន ឆ្នាំ២០២៣ (2023 China-ASEAN Women’s Forum) ដែលបានរៀបចំនៅទីក្រុងលីចូវ (Liuzhou) ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន ។ វេទិកាចិន-អាស៊ាននេះ បានរៀបចំឡើងផ្តោតលើមូលបទ «នវានុវត្តនៅក្នុងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍស្រ្តី – Innovation in Science and Technology for Women’s Development» ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំស្រ្តីមកពីបណ្តាប្រទេសអាស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំងអ្នកឯកទេសផ្នែកបច្ចេកវិទ្យា និងអ្នកវិទ្យាសាស្រ្តជាស្រ្តី នៅក្នុងតំបន់ មកជជែកពិភាក្សា និងលើកគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីពង្រីកកាលានុវត្តភាព និងសក្តានុពល នៃការធ្វើនវានុវត្ត នៅក្នុងវិស័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍស្រ្តី នៅក្នុងតំបន់អាស៊ាន និងចិន (Initiative of the ASEAN-China Women’s Forum 2023) ។ នៅក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើង…