
Similar Posts

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមនៅក្នុងវេទិកាស្រ្តីចិន-អាស៊ាន ឆ្នាំ២០២៣ (2023 China-ASEAN Women’s Forum) ដែលបានរៀបចំនៅទីក្រុងលីចូវ (Liuzhou) ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមនៅក្នុងវេទិកាស្រ្តីចិន-អាស៊ាន ឆ្នាំ២០២៣ (2023 China-ASEAN Women’s Forum) ដែលបានរៀបចំនៅទីក្រុងលីចូវ (Liuzhou) ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន ។ វេទិកាចិន-អាស៊ាននេះ បានរៀបចំឡើងផ្តោតលើមូលបទ «នវានុវត្តនៅក្នុងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍស្រ្តី – Innovation in Science and Technology for Women’s Development» ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំស្រ្តីមកពីបណ្តាប្រទេសអាស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំងអ្នកឯកទេសផ្នែកបច្ចេកវិទ្យា និងអ្នកវិទ្យាសាស្រ្តជាស្រ្តី នៅក្នុងតំបន់ មកជជែកពិភាក្សា និងលើកគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីពង្រីកកាលានុវត្តភាព និងសក្តានុពល នៃការធ្វើនវានុវត្ត នៅក្នុងវិស័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍស្រ្តី នៅក្នុងតំបន់អាស៊ាន និងចិន (Initiative of the ASEAN-China Women’s Forum 2023) ។ នៅក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើង…

សារលិខិតអបអរសាទរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសបានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនា ជា”ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក”
សារលិខិតអបអរសាទរ៖ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសបានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនា ជា”ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក”។

លិខិតថ្លែងអំណរគុណនិងសាទរចំពោះលិខិតថ្លែងការណ៍លេខពិសេសរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧
លិខិតថ្លែងអំណរគុណនិងសាទរចំពោះលិខិតថ្លែងការណ៍លេខពិសេសរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧ (សូមអានសេចក្តីថ្លែងការណ៍៖ https://demo.mowa.gov.kh/detail/1955)
វគ្គបណ្តុះបណ្តាលស្តីពីគោលគំនិតយេនឌ័រដល់មន្ត្រី ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ
កាលពីព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ នៅខេត្តព្រះសីហនុ នាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតយេនឌ័រដល់មន្ត្រី ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្រោមអធិបតីភាព លោកជំទាវ យ៉យ នីតា អនុរដ្ធលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ហៀក ហុីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ អឿ វ៉ាន់ថា សមាជិកក្រុមប្រឹក្សា និងជាប្រធាន ក.ក.ស.ក ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីថ្មីរបស់ក្រសួងមន្ទីរ និងការិយាល័យកិច្ចការនារី នូវចំណេះដឹងជាមូលដ្ឋានទាក់ទង គោលគំនិតយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងការជំរុញ អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួម ប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ក្រុង ស្រុក ខ័ណ្ឌ និងមន្ត្រីថ្មីមកពីក្រសួង មកពីក្រសួង និងមន្ទីរ កំពង់ស្ពឺ កំពត…