សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧
ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយអង្គការ UNWomen, , គម្រោងកម្មវិធី ACCESS នៃជំនួយអូស្រ្តាលី និងអង្គការ UNFPA បានរៀបចំកិច្ចប្រជុំលើកទី២៤ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណង: ស្នើសុំការគាំទ្រពីសមាជិកក្រុមការងារបច្ចេកទេស(TWGG-GBV) ដើម្បីអនុម័តលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ធ្វើបច្ចុប្បន្នភាពផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១(AOP) ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី២០១៩-២០២៣។ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗពីការឆ្លើយតបសេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងបរិបទកូវីត-១៩ ។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមរបស់ក្រុមការងារ (TWGG-GBV) សរុប ៩៨ នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៧ក្រសួង អង្គការសង្គមស៊ីវិល ចំនួន ២២ និងអង្គការដៃគូអភិវឌ្ឍន៍ មានចំនួន ០៣។ ជាលទ្ធផលកិច្ចប្រជុំបានគាំទ្រលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ដែលគោលការណ៍នេះអភិវឌ្ឍន៍ឡើង ដើម្បីប្រើប្រាស់ធ្វើជាធនធានបន្ថែមទៅលើឯកសារសម្រុះសម្រួលនានាដែលមានស្រាប់ ហើយផ្តោតសំខាន់ទៅលើ ថាតើការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី អាចកម្រិតឱ្យប្រើប្រាស់បាននៅពេលណានិងដោយរបៀបណា ដើម្បីធានានូវគោលការណ៍នីត្យានុកូលភាព និងភាពសមស្របដែលការពារសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រីរងគ្រោះជាចម្បង។ ឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី បានដាក់ឆ្លងកិច្ចប្រជុំថ្នាក់បច្ចេកទេសចំនួន៤លើក ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងកិច្ចការនារីចូលរួមពិភាក្សាផ្តល់ធាតុចូលដោយ តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធរួមមាន…
ក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹង យេនឌ័រ នៅសណ្ឋាគារ ពេជ្រដា ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព លោកជំទាវ ញែម មរកត អនុរដ្ឋលេខា ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ ។ វគ្គនេះមានគោលបំណង បង្កើនការយល់ដឹងនិងកំណត់រកវិធានការនានា ក្នុងការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតប នឹងយេនឌ័រ ដល់មន្ត្រីក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ។ សមាសភាពចូលមកពីក្រសួងនិងមន្ទីរ ពាក់ពន្ធ័មាន៖ ១-ក្រសួងពាណិជ្ជកម្ម ២-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៣-ក្រសួងអប់រំយុវជន និងកីឡា ៤-ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ និងមន្ទីរខេត្តក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ រតនគីរី ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ ព្រះសីហនុ កោះកុង កំពត កែប និងមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី សរុបចំនួន49នាក់ (ស្ត្រី៣៩នាក់)។
កាលពីព្រឹក ថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០ ទីស្តីការក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំកិច្ចប្រជុំស្តីពីការពិភាក្សាលើសេចក្តីព្រាង ឯកសារជំនួយស្មារតីស្តីពីគោលការណ៍ណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី ក្រោមកិច្ចដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិភាក្សា ដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី និងមានការចូលរួម ពីអ្នកពាក់ព័ន្ធប្រមាណ១៩នាក់។
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះបរមរូប “ព្រះបរមរតនកោដ្ឋ” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធាពលខេមរភូមិន្ទ នៅវិមានឯករាជ្យ និងមណ្ឌលតម្កល់ព្រះបរមរូប រាជធានីភ្នំពេញ៕
ថៃ្ងទី១១/១២ ខែតុលាឆ្នាំ២០១៧ កម្មវិធីអំពើទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានាបានរៀបចំធើ្វសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពលោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ធ្វើនៅផ្ទះសំណាក់ បុណ្យនី រាជធានីភ្នំពេញ។ សមាសភា្ពចូលរួម៖ ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ កិច្ចការនារីរាជធានី ខេត្ត និងនាយកដ្ឋានពាក់ពន្ធ័ក្រសួងកិច្ចការនារី ដែលមានចំនួនសរុប៦០នាក់ (ស្រី៥៦នាក់) ក្នុងគោលបំណង ដើម្បីបានដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងផ្លាស់ផ្តូរបទពិសោធន៏ពីគ្នាទៅវិញទៅមក។
កាលពីថ្ងៃទី០២ដល់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ តាមរយៈកិច្ចសហការ រវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” បានធ្វើឡើង នៅវិទ្យាល័យចំនួន៣គឺ វិទ្យាល័យស្រែអំបិល(ស្រុកស្រែអំបិល) វិទ្យាល័យកោះកុង(ក្រុងខេមរភូមិន្ទ)និងអនុវិទ្យាល័យជាស៊ីមស្មាច់ជ័យ(ក្រុងខេមរភូមិន្ទ)ខេត្តកោះកុង វេទិកានារីរតនៈនេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រីប្រធានមន្ទីរខេត្តកោះកុង ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម និងស្វែងយល់អំពីឬសគល់អំពើហិង្សា ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល(PB)។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍