Similar Posts

ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវវីត-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីត-១៩
នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវវីត-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីត-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការចិញ្ចឹមកូនបែបវិជ្ជមាន ប្រគល់ជូនដល់មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយទៅដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ។

វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដល់អ្នកដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី រាជធានីខេត្ត
ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ នាយកដ្ឋានសមភាពយេនឌ័រ ក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដល់អ្នកដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី រាជធានីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើនរដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី លោកជំទាវ គួច ចន្ថា សមាជិកាក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថ ភាពប្រធាន អនុប្រធានការិយាល័យ ក្រសួង និងមន្ទីរកិច្ចការនារីរាជធានីខេត្ត ស្តីពីភាពជាអ្នកដឹកនាំនិងគ្រប់គ្រងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួមជាមន្ត្រី អនុប្រធាននិងប្រធានការិយាល័យ និងអនុប្រធានមន្ទីរ មកពីទីស្តីការក្រសួង ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កែប ព្រះសីហនុ និងខេត្តកំពត សរុប ៤៩នាក់ (ស្ត្រី៣៧នាក់)។

ក្រុមការងារក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក
នារសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំក្រុមការងារក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក សរុបចំនួន ៦នាក់ (ស្រ្តី៣នាក់) ក្នុងគោលបំណងពិនិត្យមើ់លលទ្ធភាពកិច្ចសហការជាដៃគូ ដើម្បីផ្តល់សារអប់រំឱ្យប្រជាជនកម្ពុជារស់នៅមានសុខភាពល្អ និងជៀសវាងពីផលវិបាកនៃជំងឺទឹកនោមផ្អែម និងជំងឺមហារីក ជាពិសេសលើស្រ្តី និងកុមារ។ នាយកប្រតិបត្តិអង្គការ លោកបណ្ឌិត ឃុន សុគ្រីន និងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង ទីប្រឹក្សាជាន់ខ្ពស់ បានរៀបរាប់សង្ខេបពីគោលបំណងរបស់អង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក ក្នុងការផ្តល់សារអប់រំសុខភាពស្តីពីជំងឺទឹកនោមផ្អែម និងជំងឺមហារីក លើកទឹកចិត្តប្រជាពលរដ្ឋក្នុងការធ្វើតេស្ត ពិនិត្យសុខភាព ផ្លាស់ប្តូរឥរិយាបទរបៀបរស់នៅ និងប្រាប់ពីសេវាព្យាបាល រួមទាំងធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីកិច្ចគាំទ្រចំពោះការងាររបស់អង្គការ និងក៏បានលើកផងដែរពីក្តីបារម្ភចំពោះជំងឺមិនឆ្លងនេះ ដែលក្រសួងកិច្ចការនារីបានគិតគូរតាំងពីយូរមកហើយដែរ ជាពិសេសគឺតួលេខស្រ្តីបានស្លាប់ដោយជំងឺមិនឆ្លងច្រើនជាងបុរស ។ កន្លងមកក្រសួងកិច្ចការនារីបានអនុវត្តការងារអប់រំផ្សព្វផ្សាយផ្តល់សារដល់ប្រជាជនតាមរយៈការចុះអប់រំនៅសហគមន៍ក្នុងការបង្ការប្រជាជនមិនឲ្យមានជំងឺមិនឆ្លងកាន់តែច្រើនឡើង និងសម្រាលភាពធ្ងន់ធ្ងររបស់អ្នកជំងឺមិនឆ្លង មិនឲ្យធ្លាក់ខ្លួនជាជនមានពិការភាព…

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting)
កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) បានចូលរួមនិងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងពិភាក្សាលើសម្មិទ្ធផលទាំងឡាយដែលគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តី និងកុមារ សម្រេចក្នុងឆ្នាំកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត។ ជាមួយគ្នានេះដែរអង្គប្រជុំក៏បានស្វាគមន៍នូវការចូលរួមចែករំលែកនូវផែនការអាទិភាពឆ្នាំ2021-2022 ពីសំណាក់ដៃគូអភិវឌ្ឍន៍ចំនួន៥ ដើម្បីស្វែងរកលទ្ធភាពក្នុងការសហការគាំទ្រ ក្នុងការអនុវត្តន៍នូវផែនការសកម្មភាពរបស់គណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ ឆ្នាំ២០២១-២០២៥ (ACWC Workplan 2021-2025)។ នៅរសៀលថ្ងៃដដែលនេះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាក្នុងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ បានចូលរួមកិច្ចប្រជុំ 8th ACWC-ACW Consultation Meeting តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងពិគ្រោះយោបល់រវាងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) ជាមួយគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) លើសម្មិទ្ធផលការងារនៃគណៈកម្មាធិការនិងគណៈកម្មាការទាំងពីរនេះ ពាក់ព័ន្ធនឹងកិច្ចការស្រ្តីនិងកុមារក្នុងតំបន់។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលស្វាគមន៍ លោកជំទាវ Jacinda Ardern នាយករដ្ឋមន្ត្រីប្រទេសណូវែលហ្សេឡង់ (New Zealand)
នារសៀលថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍នៃការអញ្ជើញមកដល់របស់ លោកជំទាវ Jacinda Ardern នាយករដ្ឋមន្ត្រីប្រទេសណូវែលហ្សេឡង់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ
ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ ក្នុងគោលបំណង បង្កើនការយល់ដឹងពីក្របខណ្ឌជាតិ អន្តរជាតិ និងស្វែងរកទិសដៅអាទិភាពតាមវិស័យនានា ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ចំពោះស្ត្រីពិការ។ សិក្ខាសាលានេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ក្រសួងនិងមន្ទីរកិច្ចការនារី ២៥ រាជធានី ខេត្ត តំណាងក្រសួងពាក់ព័ន្ធ ផ្នែកឯកជន អង្គការសង្គមស៊ីវិល និងសមាគមជនពិការ ។ សិក្ខាសាលានេះធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។