
Similar Posts

លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី (កិច្ចប្រជុំ តាមរយៈ Video conference) ស្តីពីការដាក់បញ្ចូល សមភាពយេនឌ័រទៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីត-១៩
នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី (កិច្ចប្រជុំ តាមរយៈ Video conference) ស្តីពីការដាក់បញ្ចូល សមភាពយេនឌ័រទៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីត-១៩។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយ UN WOMEN ក្នុងគោលបំណងពិភាក្សាពីស្ថានភាពយេនឌ័រនៅក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ និង ចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិត របស់ប្រទេសនីមួយៗ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដើម្បីកំណត់ឱកាស និងចំនុចអាទិភាព។ ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ រដ្ឋមន្រ្តីក៏បាន លើកឡើងពីបញ្ហាប្រឈមរបស់ស្រ្តីកម្ពុជាក្នុងអំឡុងការរីករាលដាលនៃជំងឺ កូវីដ-១៩ ព្រមទាំងបានលើកឡើងពីអន្តាគមន៍នានារបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការជួយគាំទ្រដល់ស្រ្តី ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។

លោកជំទាវ ខេង សំវ៉ាដា បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គួរបញ្ជាក់ផងដែរ ក្រសួងកិច្ចការនារី គ្រោងរៀបចំវេទិកាក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្រោមប្រធានបទ វេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទ្វីបទាំងពីរ ជាពិសេសពិនិត្យកាលានុវត្តភាពក្នុងការបង្កើតយន្តការរួមក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលេខ១៣២៥ ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ។

សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី
កាលពីថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំទាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី ។ នៅក្នុងពិធីបិទ, លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរាយការណ៍ដោយសង្ខេបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីលទ្ធផលនៃសន្និបាតដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។ នៅក្នុងប្រសាសន៍សំណេះសំណាលនិងសុន្ទរកថាបិទ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា លោកជំទាវពិតជាមានសេចក្តីសោមនស្សរីករាយ ដោយឃើញលទ្ធផលការងារដែលអនុវត្តដោយក្រសួងកិច្ចការនារី ជាផ្លែផ្កានៅតែបន្ត និងដោយមានកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា បើទោះបីជានៅឆ្នាំ២០២០-២០២១កន្លងមក ជំងឺកូវីដ-១៩ នៅបន្តរីករាលដាលនៅកម្ពុជា ក៏ដូចជាជាសកល ប៉ុន្តែយើងនៅតែរក្សាបាននូវនិរន្តភាពនៃការអនុវត្តការងាររបស់យើង ជាពិសេសការផ្តល់សេវាឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមអនឡាញ និង ការផ្លាស់ប្តូររបៀបធ្វើការងារតាមបែបគន្លងថ្មី។ លោកជំទាវក៏បានស្នើឱ្យក្រសួងកិច្ចការនារីបន្តការពង្រឹង និងពង្រីកកិច្ចសហការដ៏ល្អប្រពៃជាបន្តទៀតជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង…

ក្រុមការងារក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក
នារសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំក្រុមការងារក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក សរុបចំនួន ៦នាក់ (ស្រ្តី៣នាក់) ក្នុងគោលបំណងពិនិត្យមើ់លលទ្ធភាពកិច្ចសហការជាដៃគូ ដើម្បីផ្តល់សារអប់រំឱ្យប្រជាជនកម្ពុជារស់នៅមានសុខភាពល្អ និងជៀសវាងពីផលវិបាកនៃជំងឺទឹកនោមផ្អែម និងជំងឺមហារីក ជាពិសេសលើស្រ្តី និងកុមារ។ នាយកប្រតិបត្តិអង្គការ លោកបណ្ឌិត ឃុន សុគ្រីន និងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង ទីប្រឹក្សាជាន់ខ្ពស់ បានរៀបរាប់សង្ខេបពីគោលបំណងរបស់អង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក ក្នុងការផ្តល់សារអប់រំសុខភាពស្តីពីជំងឺទឹកនោមផ្អែម និងជំងឺមហារីក លើកទឹកចិត្តប្រជាពលរដ្ឋក្នុងការធ្វើតេស្ត ពិនិត្យសុខភាព ផ្លាស់ប្តូរឥរិយាបទរបៀបរស់នៅ និងប្រាប់ពីសេវាព្យាបាល រួមទាំងធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីកិច្ចគាំទ្រចំពោះការងាររបស់អង្គការ និងក៏បានលើកផងដែរពីក្តីបារម្ភចំពោះជំងឺមិនឆ្លងនេះ ដែលក្រសួងកិច្ចការនារីបានគិតគូរតាំងពីយូរមកហើយដែរ ជាពិសេសគឺតួលេខស្រ្តីបានស្លាប់ដោយជំងឺមិនឆ្លងច្រើនជាងបុរស ។ កន្លងមកក្រសួងកិច្ចការនារីបានអនុវត្តការងារអប់រំផ្សព្វផ្សាយផ្តល់សារដល់ប្រជាជនតាមរយៈការចុះអប់រំនៅសហគមន៍ក្នុងការបង្ការប្រជាជនមិនឲ្យមានជំងឺមិនឆ្លងកាន់តែច្រើនឡើង និងសម្រាលភាពធ្ងន់ធ្ងររបស់អ្នកជំងឺមិនឆ្លង មិនឲ្យធ្លាក់ខ្លួនជាជនមានពិការភាព…

នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង”
នៅថ្ងៃពុធ ៧រោច ដល់ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ដល់ ១១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង” នៅខេត្តមណ្ឌលគីរី ។ កម្មវិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីលោកជំទាវ ខៀវ ប៊ុនលីន សមាជិកា ក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និងលោកជំទាវ រិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី ។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់ថ្នាក់ដឹកនាំក្រសួង មន្ទីរកិច្ចការនារី និងស្រ្តីជាអភិបាលរងស្រុក មកពីខេត្តចំនួន៨គឺ ខេត្ត រតនគិរី ស្ទឹងត្រែង កំពង់ចាម ត្បួងឃ្មុំ ព្រះវិហារ ក្រចេះ ព្រៃវែង និងខេត្តសៀមរាប សរុបចំនួន៥៥នាក់ (ស្រី៤៦នាក់ ) ក្នុងគោលបំណងពង្រឹង…

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (កជកស) បានដឹកនាំគណៈប្រតិភូ មកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
ខេត្ត រតនគិរី៖ នៅថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (កជកស) បានដឹកនាំគណៈប្រតិភូ មកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទងនឹងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រី ក្នុងគោលបំណង៖ ១. បង្ហាញពីយន្តការជាតិ រចនាសម្ព័ន្ធ សមាសភាព និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ២. ដើម្បីប្រមូលព័ត៌មាន និងធាតុចូលសំខាន់ៗស្តីពីការអនុវត្តអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ច្បាប់ជាតិពាក់ព័ន្ធ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ជាតិតាមកាលកំណត់នៃអង្គការសហប្រជាជាតិ ៣. ស្វែងយល់ពីបញ្ហាប្រឈម និងវិធានការទាំងឡាយក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខុមាលភាពស្ត្រី។ ដំណើរការនៃការចុះតាមដាន គណៈប្រតិភូបានចូលជួប មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តដើម្បីស្វែងយល់ពីស្ត្រីដែលស្ថិតក្នុងមុខងារសាធារណៈ។ បន្ទាប់មកគណៈប្រតិភូបានសិក្សាស្វែងយល់ពីសេដ្ឋកិច្ចរបស់ស្រ្តី និងបញ្ហាប្រឈម ដំណោះស្រាយសម្រាប់ ជនរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ ដោយជួបផ្ទាល់ជាមួយស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី …