ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១, ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពី ESCAP នៅអាស៊ី ប៉ាស៊ីហ្វិកបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្រាវជ្រាវស្តីពីការគិតគូរសុខុមាលភាពសេដ្ឋកិច្ច (Care Economy)និងការងារថែទាំគ្មានប្រាក់ឈ្នួល (Unpaid Care and Domestic Work) របស់ស្រ្តីនៅកម្ពុជា និងការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងគោលបំណង៖ 1. ស្វែងយល់អំពីខ្លឹមសារ និងគោលការណ៍គន្លឹះៗ អំពីការលើកកម្ពស់ការងារថែទាំគ្មានប្រាក់ឈ្នួល និងការគិតគូរអំពីសុខមាលភាពផ្នែកសេដ្ឋកិច្ច ព្រមទាំងមេរៀនបទពិសោធន៍នៅក្នុងតំបន់ និងជាសកល។ 2. ប្រមូលធាតុចូលលើរបាយការណ៍សិក្សាស្រាវជ្រាវ ស្តីពីរបាយការណ៍សិក្សាស្រាវជ្រាវស្តីពីការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ច និងការងារថែទាំគ្មានប្រាក់ឈ្នួលរបស់ស្រ្តីនៅកម្ពុជា។ សិក្ខាសាលានេះ អញ្ជើញចូលរួមបើកកម្មវិធី ដោយ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងការចូលរួមថ្លែងមតិចំណាប់អារម្មណ៍ ពី បណ្ឌិត Srinivas Tata, ប្រធានផ្នែកអភិវឌ្ឍន៍សង្គម នៃ ESCAP និងមានការអ្នកចូលរួមពីលោកជំទាវ ឯកឧត្តម និងក្រុមការងារបញ្រ្ជាបយេនឌ័រតាមក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១១ សរុបប្រមាណ…