សេចក្តីជូនដំណឹង ស្តីពី ការនិយ័តជំនាញ និងកំណត់មណ្ឌលប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧
វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ” រយៈពេលពីរថ្ងៃ ក្រោមការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បានបិទបញ្ចប់ក្រោមអធិបតីភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និង លោកស្រី Elizabeth Edler លេខាទី 2 ស្ថានទូត អូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០នៅក្រសួងកិច្ចការនារី ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមជាមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌មកពី ០៨ខេត្ត ចំនួន២៦នាក់ ក្នុងនោះ មាន ស្រ្តី២១នាក់ ។ ប្រធានបទដែលបានបណ្តុះបណ្តាលក្នុងរយៈពេល២ថ្ងៃនេះគឺមានចំនួន ៦ប្រធានបទ សុទ្ធសឹងជាប្រធានបទដែលបង្ហាញពីការគាំទ្រផ្លូវចិត្តបឋមដល់ជនរងគ្រោះដែលមានវិបត្តិផ្លូវចិត្ត ជាពិសេសរបៀបគាំទ្រពីចំងាយដូចជាតាមទូរស័ព្ទ និងតាមប្រព័ន្ធអនឡាញផ្សេងទៀត ។ វគ្គបណ្តុះបណ្តាលនេះបានចែករំលែកបទពិសោធន៍ពីរបៀបដោះស្រាយដោយផ្តល់ការគាំទ្រ/សង្គ្រោះផ្លូវចិត្ត។ លោកជំទាវបានមានប្រសាសន៍ក្នុងពិធីបិទវគ្គថា “ វគ្គនេះមានអត្ថន័យសម្រាប់អ្នកផ្តល់សេវាដើម្បីប្រើប្រាស់ ជាពិសេសក្នុងស្ថានភាពកូវីតនេះ ដើម្បីធ្វើឱ្យស្ត្រីរង គ្រោះទទួលបានការគាំទ្រពេញលេញទោះក្នុងស្ថានភាពមានវិបត្តិនេះក៏ដោយ ។ លោកជំទាវក៏មានមតិស្នើឱ្យអ្នក ចូលរួមយក…
នាសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) បានចូលរួមកកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី Policy Dialogue on Strengthening Women’s Entrepreneurship in Agriculture in ASEAN Countries។ នៅក្នុងកិច្ចប្រជុំនេះលោកជំទាវ ខេង សំវ៉ាដា ប្រធានACW បានធ្វើបទអន្តរាគមន៍ ស្ដីពីការចែករំលែកពាក់ព័ន្ធនឹងកាតព្វកិច្ចអាស៊ានក្នុងការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងវិស័យកសិកម្ម (Sharing on ASEAN mandates on women economic empowerment in the agriculture sector) ផងដែរ។
ព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧ នៅខេត្តកំពង់ឆ្នាំង នាយកដ្ឋានរដ្ឋបាលបុគ្គលិក នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត ស្រុក ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី អ៊ុក សុខមុនី អនុប្រធាននាយកដ្ឋានរដ្ឋបាលបុគ្គលិក ក្រសួងកិច្ចការនារី និងលោកស្រី អុិត នឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាពដល់ មន្ត្រី ដែលនៅថ្នាក់មន្ទីរ ខេត្ត ស្រុកកិច្ចការនារី អោយយល់ពីការងារគ្រប់គ្រងរដ្ឋបាល ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួម អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ និងមន្ត្រីមកពីខេត្តចំនួន៨ រួមមាន កណ្តាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពត កែប ព្រះសីហនុ និងកោះកុង សរុបចំនួន៥០នាក់ (ស្ត្រី៤៤នាក់)…
លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ផ្នែកផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) ដែលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ ប្រពឹត្តិឡើងរយៈពេលបីថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៍មាន និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស និងលោកនាយករងរដ្ឋបាលខេត្តកំពង់ធំ និងមានសមាសភាពចូលរួមអន្តរក្រសួងចំនួន១៤ និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ សរុបចំនួន៤៥ នាក់ (ស្ត្រី២៨នាក់) ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល តាមកម្មវិធី(BP) ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងផ្តល់ និងបង្កើនចំណេះដឹងដល់អ្នកចូលដូចជា៖ – យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឯកសារវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការការអនុវត្តអនុសញ្ញា (ស៊ី-ដ…
នៅសណ្ឋាគារតារ៉ាអ៊ែរផត រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធលើសេចក្តីព្រាងលើកទី ២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមកពីនាយកដ្ឋានក្រោមចំណុះក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនដែលពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីពិភាក្សានិងទទួលបាននូវធាតុចូលបន្ថែមពីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន លើសេចក្តីព្រាងលើកទី២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍