សម្រាប់សិស្ស និស្សិត និងមន្ត្រីរាជការ ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧
ខេត្តព្រះវិហារ៖ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បានជួបពិភាក្សាជាមួយថ្នាក់ក្រោមជាតិ ដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារនិងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រ្តី ក្នុងបរិបទបច្ចុប្បន្ន និងខាងមុខ។ ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី» ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពី លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ លោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ទាំង២៥រាជធានី/ខេត្ត សរុបចំនួន ៥៨នាក់ (ស្រ្តី ៥០នាក់) នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ។ សិក្ខាសាលានេះប្រព្រឹត្តឡើងក្នុងគោលបំណង ស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារ និងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារី លើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងបរិបទបច្ចុប្បន្ន…
បេក្ខជនទាំងអស់អាចទាញយកពាក្យសុំចុះឈ្មោះប្រឡងបានតាមរយៈតំណភ្ជាប់នេះ ព័ត៌មានលម្អិត សូមមកធ្វើការទំនាក់ទំនងនៅនាយកដ្ឋានរដ្ឋបាលបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០៩៦ ៥២៤ ៦០៦៣/ ០៩៥ ៨២៨ ៧៨១ ៕
លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងក្រុមការងារតាមដានអនុវត្តក្រម ។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ ១.ប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រម ២.បង្ហាញអំពីវឌ្ឍនភាពសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធក្រមប្រតិបត្តិ ៣.ផែនការសកម្មភាព ឆ្នាំ២០២០-២០២១ ៤.យន្តការ និងរបៀបរបបការងាររបស់ក្រុមការងារ និងការតាមដានការអនុវត្តក្រម ។ នៅទីស្តីការក្រសួងកិច្ចការនារី ព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។
ក្រសួងកិច្ចការនារី បានធ្វើតេស្តរហ័សលើកទីពីរជូន លោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួនប្រមាណ ៣០០នាក់ ។ ព្រឹត្តិការណ៍នេះរៀបចំដោយនាយកដ្ឋានរដ្ឋបាលបុគ្គលិក សហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព ដឹកនាំដោយ ឯកឧត្តម ម៉ី ហ៊ុល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់វីរុសកូវីដ-១៩ របស់ក្រសួងកិច្ចការនារី ។ ពេលធ្វើតេស្ត មន្រ្តីគ្រប់រូបបានគោរពតាមគោលការណ៍ ៣កុំ (កុំជួបជុំគ្នា កុំចូលកន្លែងបិទជិត កុំនៅជិតគា្ន ឬចាប់ដៃគ្នា) ៣ការពារ (ពាក់ម៉ាស់ អនាម័យនឹងអាកុល រក្សាគម្លាត) បានយ៉ាងខ្ជាប់ខ្ជូន ។ ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១។
កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារគម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៤ (JCC) តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងកិច្ចនារី លោកជំទាវអភិបាលរងខេត្ត លោកជំទាវប្រធានគ.ក.ស.ក លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ តំណាងក្រសួង-ស្ថាប័ន/មន្ទីរពាក់ព័ន្ធ តំណាង JICA ប្រចាំប្រទេសជប៉ុន និងប្រទេសកម្ពុជា រួមទាំងអ្នកជំនាញការជប៉ុន ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន ៨៨នាក់។ គោលបំណងសំខាន់ៗពីរនៃកិច្ចប្រជុំ គឺ៖ ១) ដើម្បីឱ្យសមាជិក JCC ទាំងអស់ ស្វែងយល់បន្ថែម អំពីវឌ្ឍនភាពនៃសកម្មភាព និងសមិទ្ធផលនានារបស់គម្រោង បន្ទាប់ពីខែធ្នូ ឆ្នាំ ២០១៩ រួមទាំងផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅលើការអនុវត្តសកម្មភាពរបស់គម្រោង។ ២) ដើម្បីទទួលបានការអនុម័ត យល់ព្រមពីសមាជិក JCC…
នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដារដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី២០ (20th ACW Meeting) និងកិច្ចប្រជុំបូកបីរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី១៣ (13th ACW+3 Meeting) តាមប្រព័ន្ធវីដេអូ។ លោកជំទាវ ខេង សំវ៉ាដា ដែលជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តីក្នុងឆ្នាំ២០២០ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំចាំឆ្នាំរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី២០ (20th ACW Meeting) និងបានផ្ទេរតំណែងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តីជូនទៅប្រទេសឥណ្ឌូនេស៊ី ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំACW លោកជំទាវ បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាព សេចក្ដីព្រាងផែនការថ្នាក់តំន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (Draft ASEAN Regional Plan of Action on Women, Peace and Security) ព្រមទាំងរាយការណ៍ជូនអង្គប្រជុំនូវបច្ចុប្បន្នភាពនៃការរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំកំពូលស្រ្តីលើកទី២ និងកិច្ចប្រជុំពាក់ព័ន្ធ (2nd ASEAN Women Leaders’ Summit and Related Meetings) ជូនអង្គប្រជុំ។…
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍